ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ទុក​ចោល​កណ្ដាល​វាលស្រែ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​គេ​ទុក​ចោល​នៅ​ស្នាមភ្លោះ នៃ​វាលស្រែ​មួយ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ចែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​គេ​ទុក​ចោល​នៅ​ស្នាមភ្លោះ នៃ​វាលស្រែ​មួយ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ចែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត សូម​ប្រកាស​រក​ម្ចាស់ ។

ម៉ូតូ​ដែល​សមត្ថកិច្ច​រក​ឃើញ​គ្មាន​ម្ចាស់​នេះ ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​មាន​លេខ​ម៉ាស៊ីន ND125ME8558304 ។ លោក ម៉ា រិ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​ប្រទះ​ឃើញ​ម៉ូតូ​ខាងលើ ខណៈ​សមត្ថកិច្ច​ចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ ។

លោក​អះអាង​ថា មក​ទល់​នឹង​ម៉ោង​ជិត​១២ ថ្ងៃ​ទី​១០ ខែកុម្ភៈ នេះ នៅ​មិន​ទាន់​មាន​ន​ណា​ម្នាក់​ចេញ​មុខ​មក​ថា ជា​របស់​ខ្លួន​ឡើយ ។ លោកនាយ​ប៉ុស្តិ៍​បាន​អំពាវនាវ​ថា បើ​អ្នក​ណា​បាត់​ម៉ូតូ​ដូច​បាន​រៀបរាប់​ខាងលើ សូម​ទំនាក់ទំនង​ទៅ​លោក​ផ្ទាល់​ក៏​បាន ពិសេស​ទំនាក់ទំនង​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ