ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សក្តានុពល​ទេសចរណ៍​នៅ​ក្រុង​សិរី​សោភ័ណ និង​ប៉ោយ​ប៉ែ​ត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨​នេះ​កំពុង​រីក​ដោះ​ដាល់​តំបន់​សក្តានុពល​ទេសចរណ៍​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​មក​កម្សាន្ត​ច្រើន​មាននៅ​ក្រុង​សិរី​សោភ័ណ និង​ប៉ោយ​ប៉ែ​ត ។ ជាក់ស្តែង​ឃើញ​នៅ​សួន​កម្សាន្ត​ដងស្ទឹង​សិរី​សោភ័ណ​កំពុង​កសាង​តំបន់​សក្តានុពល​ទេសចរណ៍ ស្ថិត​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយ​មាន​ជ័យ ៖ ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨​នេះ​កំពុង​រីក​ដោះ​ដាល់​តំបន់​សក្តានុពល​ទេសចរណ៍​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​មក​កម្សាន្ត​ច្រើន​មាននៅ​ក្រុង​សិរី​សោភ័ណ និង​ប៉ោយ​ប៉ែ​ត ។

ជាក់ស្តែង​ឃើញ​នៅ​សួន​កម្សាន្ត​ដងស្ទឹង​សិរី​សោភ័ណ​កំពុង​កសាង​តំបន់​សក្តានុពល​ទេសចរណ៍ ស្ថិត​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ដែល​សាង​ជា​កន្លែង​លេង​ទឹកស​ម្ប​និមិត្ត និង​កែ​ឆ្នៃ ហើយ​កន្លែង​អង្គុយ​កម្សាន្ត​ដងស្ទឹង​សិរី​សោភ័ណ​ដែល​កំពុង​កសាង​ជា​បណ្តើរ​ៗ ។

លោក ឈឿ​ន សេរី​វុ​ធ អនុប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​មាន​តំបន់​រមណីយ៍ដ្ឋាន​ទេសចរណ៍​ចំនួន​៥​កន្លែង​មាន​ទី​១- តំបន់​រមណីយ៍ដ្ឋាន​ភ្នំ​តូច ទី​២- តំបន់​រមណីយ៍ដ្ឋាន​បន្ទាយ​នាង ទី​៣-​តំបន់​រមណី​ដ្ឋា​ន​ភ្នំ​បាក់ ទី​៤-​តំបន់​រមណីយ៍ដ្ឋាន​ភ្នំ​ជញ្ជាំង ទី​៥- តំបន់​រមណីយ៍ដ្ឋាន​ភ្នំ​កង​វ៉ា ។

លោក​បាន​បញ្ជាក់​ថា តំបន់​រមណី​ដ្ឋា​ន​ប្រវត្តិ​សា​ស្គ្រ​២​កន្លែង​ស្រុក​ថ្មពួក មាន​តំបន់​រមណីយ៍ដ្ឋាន​ប្រាសាទបន្ទាយឆ្មារ និង​តំបន់​រមណីយ៍ដ្ឋាន​ប្រាសាទបន្ទាយ​ទ័ព ហើយ​តំបន់​រមណីយ៍ដ្ឋាន​កែ​ឆ្នៃ​មាន​២​កន្លែង​មាន ១- អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក ២-​សួន​ស្នេហ៍​ជនបទ​ក្រុង​សិរី​សោភ័ណ ហើយ​តំបន់​សក្តានុពល​ទេ​ចរណ៍​ជា​ច្រើន​កន្លែង​មាន​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​មាន​ច្រើន​ជាងគេ​ក្នុង​ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ