ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ដីទំនាបយកហើយ គេនាំគ្នាយកភ្នំម្ដង

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បច្ចុប្បន្ន ភ្នំជាដីរបស់រដ្ឋ កំពង់រងការរុករានទន្ទ្រានកាយដីលក់ និងជីកកាយហ៊ំព័ទ្ធយកដីភ្នំធ្វើជាកម្មសិទ្ធ ។ ជាក់ស្ដែងនៅជួភ្នំកូនសត្វ ឃ៉ំកូនសត្វ ស្រុកទឹកឈូ…

ខេត្តកំពត ៖ បច្ចុប្បន្ន ភ្នំជាដីរបស់រដ្ឋ កំពង់រងការរុករានទន្ទ្រានកាយដីលក់ និងជីកកាយហ៊ំព័ទ្ធយកដីភ្នំធ្វើជាកម្មសិទ្ធ ។ ជាក់ស្ដែងនៅជួភ្នំកូនសត្វ ឃ៉ំកូនសត្វ ស្រុកទឹកឈូ ភាគច្រើនភ្នំទាំងនោះ កំពង់ទទួលរងការកាប់បំផ្លាញព្រៃឈើ និងការយកគ្រោះលក់តែម្ដង ។ ទោះបីជាមានកាប់បំផ្លាញព្រៃយកដីភ្នំបែបនេះក្ដី ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកកាយដីភ្នំលក់ និងអ្នកហ៊ំព័ទ្ធដីភ្នំនោះ មិនមានប្រជាពលរដ្ឋទេ សុទ្ធតែអ្នកមានលុយអាចធ្វើទៅបាន ។

ពលរដ្ឋរូបនោះនិយាយថា ឲ្យខាងជំនាញរដ្ឋបាលព្រៃឈើពិនិត្យមើលផង ព្រោះអ្នកទន្ទ្រានយកដីភ្នំហួសបង្គោលរដ្ឋបាលព្រៃឈើទៅហើយ ។ ស្ដាប់បទសម្ភាសន៍ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ នេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានចុះទៅពិនិត្យនៅជួភ្នំនោះ លោក ហុក ជាកុសល នាយរងផ្នែកខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត បាននិយាយប្រាប់ឲ្យដឹងថា ដីភ្នំទាំងអស់ត្រូវបានគេដាំកូនឈើគ្រប់ប្រភេទ ។ មន្ត្រីរដ្ឋបាលព្រៃឈើរូបនេះ បាននិយាយប្រាប់ឲ្យដឹងថា ការកាយដីហ៊ំព័ទ្ធនេះ ការពារភ្លើងឆេះព្រៃនៅរដូវលក្ដៅខ្លាំងខាងមុខ ។

លោក ហុក ជាកុសល និយាយថា យើងកំពង់សាកសួរភ្នំមួយទៀត ។ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត និយាយប្រាប់ឲ្យដឹងថា អ្នកដែលរឹងទទឹងរំលោភយកដីភ្នំនោះ ខាងរដ្ឋបាលព្រៃឈើបានណែនាំអ្នកដែលបំផ្លាញដីនោះ វាច្រើនដងដែរ ប៉ុន្តែបើនៅតែមិនរាងចាលអាចដាក់ពាក្យបណ្ដឹងទៅតុលាការឲ្យចាត់ការទៅតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ