ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដេក​នៅ​ផ្ទះ​ប្រពន្ធ​ទី2​គាំង​បេះដូង​ស្លា.ប់​ទៀប​ភ្លឺ​សង្ស័យ​មន្ត​ស្នេហ៍​ផ្អែម​ពេក

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ ខណៈស្ត្រី​ជា​ប្រពន្ធ​ចុង​​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​មួយ​នៅ​ក្នុង​ឃុំ​អូរ ស្រុក​ភ្នំ​ស្រួច​ កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​​ថ្ងៃទី​១៣ ធ្នូ​ ។

មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ស្រុក​ភ្នំ​ស្រួច​​ឱ្យ​ដឹង​ថា បុរស​រូប​នេះ​បាន​​ស្លា.ប់​​ក្រោយ​ពី​ប្រពន្ធ​ចុង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លី​និក​ឯក​ជន​មួយ​ស្ថិត​នៅ​ផ្សារ​

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ ខណៈស្ត្រី​ជា​ប្រពន្ធ​ចុង​​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​មួយ​នៅ​ក្នុង​ឃុំ​អូរ ស្រុក​ភ្នំ​ស្រួច​ កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​​ថ្ងៃទី​១៣ ធ្នូ​ ។

មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ស្រុក​ភ្នំ​ស្រួច​​ឱ្យ​ដឹង​ថា បុរស​រូប​នេះ​បាន​​ស្លាប់​​ក្រោយ​ពី​ប្រពន្ធ​ចុង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លី​និក​ឯក​ជន​មួយ​ស្ថិត​នៅ​ផ្សារ​តាឡាត់​ ឃុំ​អូរ​ នា​​​វេលា​ទៀប​ភ្លឺ​ ដោយ​គ្រាន់​ទៅ​ដល់​គ្រូ​ពេទ្យ​ពុំ​ទាន់​បាន​ពិនិត្យ​ផង​ ក៏​ស្លាប់​ទៅ​ ។ ការ​ស្លាប់​នេះ​ គឺ​​ដោយ​​សារ​​គាំង​បេះ​​ដូង​ នេះ​បើ​តាម​​ធ្វើ​កោសល្យ​វិច័យ​របស់​សមត្ថ​កិច្ច​ ។

បុរស​ដែល​ស្លាប់​ឈ្មោះ​នួន សុខា អាយុ​៣៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្រែ​ជ្រៅ ឃុំ​តាំង​​សំរោង ស្រុក​ភ្នំ​ស្រួច​ ។ បុរស​រូប​នេះ​មាន​ប្រពន្ធ​ពីរ​ ដែល​ប្រពន្ធ​ដើម​នៅ​ក្នុង​ភូមិ​ខាង​លើ​ ហើយ​មុន​ពេល​ស្លាប់​ បាន​មក​ផ្ទះ​ប្រពន្ធ​ចុង​ឈ្មោះ​យ៉ុង ម៉ៅ មាន​ទៅ​លំនៅ​ក្នុង​ភូមិ​ព្រៃ​ច្រេស ឃុំ​អូរ ស្រុក​ភ្នំ​ស្រួច ។

ការ​ស្លាប់​នេះ​ត្រូវ​បាន​គេ​ដាក់​សង្ស័យ​លើ​ការ​ព្រឺ​ព្រួច​ក្នុង​អារម្មណ៍​ពេល​រួម​រ័ក​ជា​មួយ​​ប្រពន្ធ​ទី​២​​ ទើប​ធ្វើ​ឱ្យ​គាំង​បេះ​ដូង​​នៅ​លើ​បង្គង ។ ដោយ​សារ​ឃើញ​ប្តី​ហាក់​ដូច​ជា​ផុត​ដង្ហើម​ ហើយ​សាច់​នៅ​ក្តៅ​ៗ​ក៏​នាំ​ចូល​គ្លី​និក​​ឯក​ជន​ដើម្បី​សង្គ្រោះ តែ​បុរស​រូប​នេះ​​បាន​ស្លាប់​​ទៅ​ហើយ​ ៕