ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ស្រោមអនាម័យ​គ្រប់ពេល​ ហេតុ​អី​នៅ​តែ​មាន​ផ្ទៃពោះ និង​ឆ្លង​រោគ? (18+)

6 ឆ្នាំ មុន

មុន​នឹង​ឆ្លើយ​សំណួរ​នេះ សូម​ឲ្យ​យល់​ថា នេះ​ដោយសារ​តែ​អ្នក​ប្រើ​ស្រោមអនាម័យ​មិន​បាន​ត្រឹមត្រូវ ឬ​ប្រើ​ខុស ។ ស្រោមអនាម័យ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិធី​ពន្យារកំណើត និង​ការពារ​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ដ៏​ល្អ​បំផុត ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​បាន លុះត្រាតែ​វា​ត្រូវ​បាន​ប្រើប្រាស់​ត្រឹមត្រូវ…

មុន​នឹង​ឆ្លើយ​សំណួរ​នេះ សូម​ឲ្យ​យល់​ថា នេះ​ដោយសារ​តែ​អ្នក​ប្រើ​ស្រោមអនាម័យ​មិន​បាន​ត្រឹមត្រូវ ឬ​ប្រើ​ខុស ។ ស្រោមអនាម័យ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិធី​ពន្យារកំណើត និង​ការពារ​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ដ៏​ល្អ​បំផុត ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​បាន លុះត្រាតែ​វា​ត្រូវ​បាន​ប្រើប្រាស់​ត្រឹមត្រូវ និង​មិន​មានការ​រហែក​ក្នុង​ពេល​ប្រើ ។

ហេតុផល​មួយ​ចំនួន​ដែល​អ្នក​ប្រើ​ស្រោមអនាម័យ​គ្រប់ពេល​រួម​ភេទ ហេតុតែ​នៅ​តែ​បណ្តាល​ឲ្យ​ឆ្លង​រោគ ឬ​មាន​ផ្ទៃពោះ​ទៀត ។

អ្នក​ប្រើប្រាស់​ទឹករំអិល​ខុស
ការ​ប្រើប្រាស់​ទឹករំអិល​ដែល​មាន​ជាតិ​ប្រេង បន្ថែម​លើ​ស្រោមអនាម័យ វា​អាច​នឹង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​របស់​ជាតិ​ជ័រ​របស់​ស្រោមអនាម័យ​ចុះ​ខ្សោយ និង​រហែក​បាន ។

ទុក​ស្រោមអនាម័យ​នៅ​កន្លែង​ក្តៅ
ចូរ​ប្រាកដ​ថា អ្នក​មិន​បាន​ទុក​ស្រោមអនាម័យ​នៅ​កន្លែង​ដែល​មាន​អាកាសធាតុ​ក្តៅ​ទេ ជា​ពិសេស​ក្នុង​ការ​បូ​ប​លុយ ព្រោះ​ភាព​ក្តៅ​នឹង​បំផ្លាញ​ជ័រ​របស់​ស្រោមអនាម័យ​បាន ។ ចូរ​ទុក​វា​នៅ​ក្នុង​ទូ​ដាក់​ថ្នាំ​ធម្មតា​វិញ​ទៅ ។

ប្រើ​ស្រោមអនាម័យ​ដែល​មិន​ត្រូវ​នឹង​ទំហំ​លិង្គ
បើសិនជា​អ្នក​ប្រើ​ស្រោមអនាម័យ​ដែល​តូច​ពេក ឬ​ធំ​ពេក វា​ពិតជា​ងាយ​នឹង​របូត​ចេញ​ណាស់ ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​បាន​សាកល្បង​ស្រោមអនាម័យ​ដែល​មាន​ទំហំ ខុស​ៗ​គ្នា រួច ហើយ​ជ្រើសរើស​មួយ​ប្រភេទ​ដែល​មិន​តឹង​ពេក ឬ​រលុង​ពេក ។

ស្រោមអនាម័យ​ហួស​កាលបរិច្ឆេទ
បើសិនជា​អ្នក​ប្រើ​ស្រោមអនាម័យ​ដែល​ហួស​កាលបរិច្ឆេទ វា​នឹង​មិន​មាន​ប្រសិទ្ធភាព​ការពារ​អ្នក​ពី​ជំងឺ​គា​ម​រោគ ឬ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ឡើយ ។ ដូច្នេះ​មុន​នឹង​អ្នក​សម្រេ​ចចិត្ត​ហែក​ស្រោមអនាម័យ​ប្រើ ចូរ​ពិនិត្យ​ទៅ​លើ​កាលបរិច្ឆេទ​របស់​វា​ផង ។

ខាង​ស្រី​មាន​សាច់ដុំ​ទ្វារមាស​តឹង
ស្ត្រី​ខ្លះ​មាន​សាច់ដុំ​ទ្វារមាស​តឹង ដែល​វា​ក៏​អាច​បណ្តាល​ឲ្យ​ស្រោមអនាម័យ​រហែក​បាន​ដែរ ។ ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​តែងតែ​ប្រើ​ទឹករំអិល​ជំនួយ​ជា​និច្ច​គ្រប់ពេល​ជួប​ករណី​បែប
នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ