ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ក សុគន្ធ​កញ្ញា នាំ​កូនក្រុម​បញ្ចេញ​ក្បាច់ ROCK លើ​ឆាក​តន្ត្រី BOOSTRONG ផ្អើល​អស់អ្នក​កំពង់ចាម​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ គ្រាន់តែ​លឺ​ថា ​មានការ​ប្រគំ​តន្ត្រី BOOSTRONG ROCK ON FIRE នៅ​ខេត្ត​កំពង់ចាម ​បែក​លក្ខណៈ…

​រាជធានី​ភ្នំពេញ ​៖ គ្រាន់តែ​លឺ​ថា ​មានការ​ប្រគំ​តន្ត្រី BOOSTRONG ROCK ON FIRE នៅ​ខេត្ត​កំពង់ចាម ​បែក​លក្ខណៈ រ៉ក រ៉ក ហើយ​ព្រមទាំង​មាន​តារា​ល្បី​ៗ​មក​បង្ហាញ​បទ​ចម្រៀង និង​ក្បាច់​រាំ​តាម​បែប រ៉ក នោះ ក៏​មាន​បងប្អូន​ប្រជាជន​ជា​ច្រើន​ទៅ​ចូលរួម​ការ​ប្រគំ​តន្ត្រី​យ៉ាងច្រើន​កុះ​ករ​ណែនណាន់តាន់តាប់​នៅ​លើ​ទីលាន​កោះ​ពេជ្រ​កំពង់ចាម កាលពី​ថ្ងៃ​សៅរ៍ ទី03 កុម្ភៈ 2018 នេះ​។

​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​អ្នក​កំពង់ចាម​ ​ក្រៅពី​ការ​ប្រគំ​តន្ត្រី​បែក រ៉ក រ៉ក ហើយ​នោះ ស្រាប់តែ​លេចមុខ​កំពូល​តារា​ស្រី​ដ៏​ល្បី​ គឺ កញ្ញា ឱ​ក សុគន្ធ​កញ្ញា បញ្ចេញ​ក្បាច់​រាំ និង​​តែងខ្លួន​បែប​រ៉ក​យ៉ាង​ទាក់ទាញ​អារម្មណ៍ មិនតែប៉ុណ្ណោះ​ថែម​ទាំង​លេចមុខ​កូនក្រុម​របស់​ខ្លួន​ពីរ​រូប​ទៀត​ គឺ វង្ស ដា​រ៉ា​រតនា និង រ៉េ​ត ហ្សូ​សា​ណា ស្រែកច្រៀង​បទ​ចង្វាក់​រ៉ក​ស្ទើរ​បាក់​ឆាក​តន្ត្រី ប៉ូ​សស្ត្រ​ង ធ្វើ​ឲ្យ​អ្នក​ទស្សនា​ក្រោកឈរ​ហោរ​កញ្ជ្រៀវ​ពេញ​ទាំង​ទី​លាន​​ប្រគំ​តន្ត្រី BOOSTRONG ។​

​នេះ​ជា​ការ​ប្រគំ​តន្ត្រី​មួយ​ដ៏​ប្លែក​ និង​ខុស​គេ​របស់​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង ដែល​បាន​ផ្ដល់​​ភាព​សប្បាយ​រីករាយ​ដល់​បងប្អូន​អ្នក​កំពង់ចាម និង​បាន​ក្រេប​រសជាតិ​ដ៏​វិសេស​វិសាល​​នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង BOOSTRONG ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ