រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ក្រុមហ៊ុន Panasonic បានប្រកាសដាក់លក់ជាផ្លូវការនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មី X-Premium Inverter 2026 ដែលនាំមកនូវការផ្លាស់ប្តូរបទពិសោធន៍ថ្មីប្រកបដោយសុខុមាលភាពក្នុងការរស់នៅ ។ ក្នុងកម្មវិធីសម្ពោធដ៏ឱឡារិកនេះក៏មានការអញ្ជើញចូលរួមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ ដៃគូអាជីវកម្ម និងភ្នាក់ងារចែកចាយជាច្រើនរូបទូទាំងរាជធានីភ្នំពេញ និងបណ្ដាខេត្តនៅក្នុងប្រទេសកម្ពុជា ។

ក្រឡេកមកមើលរូបរាងនៃម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះត្រូវបានរចនាឡើងក្រោមការបំផុសគំនិតដោយ “AIR ARCHI” ដែលមានរូបរាងសាមញ្ញបែប Monoblock គែមម៉ាស៊ីនត្រង់ស្អាត ប្រណីត និងទាន់សម័យដែលស័ក្តិសមជាមួយបន្ទប់គ្រប់ប្រភេទ បង្កើនភាពស្រស់ស្អាត ជាជម្រើសល្អបំផុតសម្រាប់គេហដ្ឋានសម័យថ្មី ។
ជួបជាមួយ Panasonic X-Premium Inverter ជាមួយទម្រង់រចនាថ្មី AIR ARCHIក្រៅពីរូបរាងដ៏ទាក់ទាញ សាមញ្ញ នៃម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ក្រុមហ៊ុន Panasonic ក៏បានបន្តយកចិត្តទុកដាក់លើសុខុមាលភាពអ្នកប្រើប្រាស់ តាមរយៈបច្ចេកវិទ្យាសម្អាតខ្យល់កម្រិតខ្ពស់ nanoe™ X ។ បច្ចេកវិទ្យានេះធានាថា ខ្យល់ដែលអ្នកដកដង្ហើមនៅក្នុងផ្ទះគឺស្អាត និងសុវត្ថិភាពសម្រាប់សមាជិកគ្រួសារគ្រប់រូប ពេញមួយថ្ងៃ ។
ការរចនាដ៏ល្អឯក Panasonic ក៏បានរចនាឡើងជាមួយឧបករណ៍វាស់ស្ទង់គុណភាពខ្យល់ ដែរហៅថា Clean Air Indicator ដែលជាមុខងារត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យលោកអ្នកមើលឃើញពីស្ថានភាព ខ្យល់ក្នុងផ្ទះតាមរយៈ ៖
• ការបង្ហាញភ្លើងសញ្ញា ៣ ពណ៌ ៖ ផ្តល់ព័ត៌មានភ្លាមៗអំពីស្ថានភាពខ្យល់នៅក្នុងបន្ទប់របស់អ្នក ។
• សិនស័រ (Sensor) ឆ្លាតវៃ ៖ មុខងារនេះដំណើរការដោយប្រើសិនស័រ ចាប់សញ្ញាណធូលី និងកម្រិតភាគល្អិតដែលមានទំហំដល់ទៅ PM2.5 និងសិនស័រ ចាប់សញ្ញាណវត្តមានក្លិនផ្សេងៗ ដើម្បីធានាថាអ្នកនិងក្រុមគ្រួសារទទួលបាននូវខ្យល់បរិសុទ្ធស្រស់ថ្លា ។
លោក Philip Chua អគ្គនាយកក្រុមហ៊ុន Panasonic Singapore បានលើកឡើងថា «ប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់អាជីវកម្មម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន Panasonic នៅអាស៊ីអាគ្នេយ៍។ ទស្សនវិជ្ជារបស់យើងតែងតែបង្កើតផលិតផល ដែលមិនត្រឹមតែមានភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទុកចិត្តបាន ប្រើប្រាស់បានយូរ និងលើកកម្ពស់គុណភាព ជាមួយការសន្សំសំចៃថាមពល ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅរបស់អតិថិជន» ។
លោក Philip Chua នាយកគ្រប់គ្រងនៃក្រុមហ៊ុន Panasonic Singaporeលោក Hisakazu Maeda ប្រធានក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានបន្ថែមថា «យើងនឹងបន្តពង្រឹង ដឹកនាំក្រុមហ៊ុន Panasonic នៅក្នុងប្រទេសកម្ពុជា ដែរធានាឲ្យ នូវគុណតម្លៃដ៏ល្អបំផុតដល់អតិថិជនគ្រប់គ្នាតាមរយៈផលិតផលដែលមានគុណភាពស្តង់ដារជប៉ុន» ។
លោក Hisakazu Maeda ប្រធានតំណាងនៃក្រុមហ៊ុន Panasonic ប្រចាំកម្ពុជាម៉ាស៊ីនត្រជាក់ស៊េរី X-Premium Inverter 2026 មានលក់ហើយនៅតាមបណ្តាភ្នាក់ងារចែកចាយរបស់ Panasonicទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។


សម្រាប់ព័ត៌មានបន្ថែម និងការផ្ដល់ជូនពិសេសៗ ពី Panasonic Cambodia លោកអ្នកអាចចូលទៅកាន់ គេហរទំព័រ ឬ ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ខាងក្រោម ៖
គេហរទំព័រ ៖ https://www.panasonic.com/kh
ហ្វេសបុក ៖ www.facebook.com/panasoniccambodia
តិចតុក ៖ https://www.tiktok.com/@panasoniccambodia
អ៉ីម៉ែល៖ service@kh.panasonic.com
លេខទូរស័ព្ទ ៖ 095 215 503 ឬ អាចទៅកាន់តំណាងចែកចាយផលិតផល Panasonic Cambodia ដែលនៅជិតលោកអ្នក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ