ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ បុរី ប៉េង ហួត ប្រកាស​បុក​គ្រឹះ​គ​ម្រោ​ថ្មី ពង្រីក​សក្ដានុពល​តំបន់​បឹង​ស្នោ​ម្ដង ២ គម្រោង

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី 30 ខែមករា ឆ្នាំ 2026 នេះ នៅ​ខណ្ឌ​ច្បារ​អំពៅ បុរី…

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី 30 ខែមករា ឆ្នាំ 2026 នេះ នៅ​ខណ្ឌ​ច្បារ​អំពៅ បុរី ប៉េង ហួត បាន​ធ្វើ​ពិធី​បុក​គ្រឹះ​បញ្ចុះ​បឋមសិលា គម្រោង​ថ្មី 2 ដំណាលគ្នា ដែល​មានឈ្មោះ​ថា គម្រោង ភូមិ​និម្មិត និង គម្រោង ភូមិ​ព្រែក​អម្រឹត ។ បើ​មើល​តាម​ភូមិសាស្ត្រ​ទីតាំង​នៃ​គម្រោង​ដ៏​ថ្មី​សន្លាង​ទាំង 2 នេះ យើង​អាច​មើលឃើញ​ពី​វិសាលភាព​ផ្ទៃដី​គម្រោង​ក៏​មិនធម្មតា​ដែរ ដែល​នឹង​ក្លាយជា​តំបន់​ដ៏​មាន​សក្ដានុពល​ថ្មី​មួយទៀត ​។

ក្នុង​ឱកាស​ខួប 20 ឆ្នាំ​របស់​បុរី ប៉េង ហួត ឆ្នាំ 2026 នេះ​ នឹង​មាន​អ្វី​កាន់តែ​ពិសេស កាន់​កែ​កក្រើក​ប្លែក​បន្ថែម​ទៀត​ដល់​អតិថិជន ​។ ហើយ​គម្រោង ភូមិ​និម្មិត និង​ព្រែក​អម្រឹត នេះ ជា​គម្រោង​ដែល​មានឈ្មោះ​ខ្មែរ​ទី​ 3 របស់​បុរី ប៉េង ហួត ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​តំបន់​ពីរ​ផ្សេង​គ្នា គឺ​តំបន់ 60 ម៉ែត្រ និង​តំបន់​ច្បារ​អំពៅ ដែល​សុទ្ធតែ​ជា​តំបន់​មាន​សក្ដានុពល​ខ្លាំង ​។

គម្រោង​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​តំបន់​បឹង​ស្នោ ខណ្ឌ​ច្បារ​អំពៅ​កាន់តែ​មាន​សក្ដានុពល​បន្ថែម​ទៀត ក្រោយ​ពី​បុរី ប៉េង ហួត សម្ងំ​អភិវឌ្ឍ​ឥត​ឈប់​ឈរ និង​បញ្ចេញ​សម្មិទ្ធផល​ថ្មី​នា​ដើមឆ្នាំ​តែ​ម្ដង ​។ សូមរង់ចាំ​តាមដាន​ការ​បង្ហាញ​ពេញលេញ​នៃ​ព័ត៌មាន​គម្រោង ភូមិ​និម្មិត ក្នុង​ពេល​ឆាប់​ៗ​នេះ ​។​

សូម​ទំនាក់ទំនង​សួរ​ព័ត៌មាន​បឋម អំពី​គម្រោង​នេះ​ជាមួយ​បុរី ប៉េង ហួត តាម​រយៈ​លេខ ៖ 016/017 59 6789 ឬ​មក​កាន់​ការិយាល័យ​លក់​ផ្ទះ​របស់​បុរី ប៉េង ហួត ដែល​ស្ថិត​នៅ​ជិត​លោក​អ្នក​បំផុត​ ៕ អត្ថបទសហការ