ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ ! ប្រេនមាន់បំពងដ៏ល្បីនៅប្រទេសកូរ៉េ Puradak Chicken ត្រៀមខ្លួនមកដល់កម្ពុជា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Master Franchise ជាមួយក្រុមហ៊ុន សែសាន់ហ្រ្វេនឆាយ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ៖ Puradak Chicken ដែលជាប្រេនមាន់បំពងលំដាប់ខ្ពស់ពីប្រទេសកូរ៉េខាងត្បូង បានប្រកាសពង្រីកខ្លួនជាផ្លូវការចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា…

រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ៖ Puradak Chicken ដែលជាប្រេនមាន់បំពងលំដាប់ខ្ពស់ពីប្រទេសកូរ៉េខាងត្បូង បានប្រកាសពង្រីកខ្លួនជាផ្លូវការចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការពង្រីកខ្លួននេះបានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង Master Franchise រវាងក្រុមហ៊ុន Puradak Chicken និងក្រុមហ៊ុន Saisons Franchise ។

ពាក្យថា Puradak គឺជាម៉ាកយីហោដែលត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃពាក្យពីរគឺ ‘PURA’ (បរិសុទ្ធ) និង ‘Dak’ (មាន់) ដែលមានន័យថា ជាឆន្ទៈក្នុងការបម្រើអតិថិជនតាមរយៈការចម្អិនសាច់មាន់ដ៏មានឱជារសបំផុត ជាមួយបេះដូងដ៏ស្មោះត្រង់ និងបរិសុទ្ធ ។ Puradak គឺជាម៉ាកយីហោមាន់បំពងលំដាប់ខ្ពស់ (premium) ឈានមុខគេមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលល្បីល្បាញតាមរយៈការវេចខ្ចប់បែបសម័យទំនើប គ្រឿងផ្សំមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិតនៃរសជាតិដ៏ប្លែកពីគេ ។​ បច្ចុប្បន្ននេះ Puradak មានសាខាជាង ៧០០ កន្លែងនៅក្នុងប្រទេសកូរ៉េ រួមទាំងមានវត្តមាននៅលើឆាកអន្តរជាតិដូចជា ៖ ហុងកុង អាស៊ី និងនៅសហរដ្ឋអាមេរិក ។ ចាប់តាំងពីការបើកសម្ពោធក្នុងឆ្នាំ ២០១៤ មក ម៉ាកយីហោនេះបានលេចធ្លោខ្លាំងតាមរយៈការផ្តោតលើរសជាតិបែបច្នៃប្រឌិត និងដំណើរការចម្អិនដ៏ប្លែក ដែលប្រើប្រាស់បច្ចេកទេសការអាំងក្នុងឡ រួចទើបយកទៅបំពង ដើម្បីឱ្យសាច់មាន់មានភាពទន់ និងរក្សាជាតិទឹកបានល្អ (tender and juicy) ។

គួរអោយកត់សំគាល់ផងដែលថា ក្រុមហ៊ុន Saisons Franchise ជាសាជីវកម្មមួយក្នុងចំណោមសាជីវកម្មផ្សេងទៀតរបស់ក្រុមហ៊ុន Saisons Brother holding Co.,Ltd ដែលជាសាជីវកម្មល្បីល្បាញខាងវិស័យជាច្រើនដូចជា​ វិស័យម្ហូបអាហារ (Food & Beverage) វិស័យលក់រាយ (Retail)​ វិស័យបច្ចេកវិទ្យា (Technology) និងវិស័យសំណង់ (Construction) ។ ជាមួយនិងបទពិសោធន៏នៃការបើកអាជីវកម្មជាច្រើនវិស័យ និងការយល់ពីទីផ្សារកម្ពុជាយ៉ាងស៊ីជម្រៅ ក្រុមហ៊ុនសៃសាន់ហ្រ្វេនឆាយ គឺជាដៃគូរដ៏ល្អឥងខ្ជោះក្នុងការនាំចូលម៉ាកសញ្ញាដ៏ល្បីនេះចូលទីផ្សារកម្ពុជា ។

កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្ររីកចម្រើនជាសកលរបស់ Puradak Chicken ដោយនាំយកវិធីសាស្ត្រចម្អិនបែប “Oven-Fried” (មាន់ដែលដុតក្នុងឡរួចទើបយកទៅបំពង) ដែលធានាបាននូវភាពស្រួយខាងក្រៅ និងមានជាតិទឹកខាងក្នុង ជូនដល់អ្នកដែលចូលចិត្តពិសារមាន់បំពងជាពិសេសនៅក្នុងប្រទេសកម្ពុជា ។ សាខាដំបូងគេគ្រោងនឹងបើកដំណើរការនៅក្នុងរាជធានីភ្នំពេញនៅពាក់កណ្តាលឆ្នាំ ២០២៦ ជាមួយនឹងផែនការពង្រីកទៅកាន់បណ្តាក្រុងធំៗផ្សេងទៀត រួមមានខេត្តសៀមរាប និងក្រុងព្រះសីហនុ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

លោក Jang Seong Sik នាយកប្រតិបត្តិតំណាង​ឲ្យ​ IDUS FNB  នៃប្រ៊េន Puradak Chicken បានមានប្រសាសន៍ថា ៖ «យើងពិតជាមានក្តីរំភើបក្នុងការនាំយកនូវរសជាតិដ៏ប្លែក និងប្រណិតរបស់ Puradak មកកាន់ប្រទេសកម្ពុជា ។ ទីផ្សារកម្ពុជាបានបង្ហាញពីការយល់ដឹងខ្ពស់ចំពោះនិន្នាការម្ហូបអាហារអន្តរជាតិ ហើយយើងជឿជាក់ថា គ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងការរៀបចំប្រេនបែបទំនើបរបស់យើង នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុងស្រុក។ យើងមិនត្រឹមតែបើកហាងមួយប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងនាំយកនូវវប្បធម៌កូរ៉េកម្រិតខ្ពស់មកកាន់បេះដូងនៃប្រទេសជាតិផងដែរ» ។

ជាមួយគ្នានោះផងដែល Dr. Goh Swee Keong នាយកគ្រប់គ្រងនៃក្រុមហ៊ុនសៃសាន់ហ្រ្វេនឆាយ បានមានប្រសាសន៍ថា ៖ «ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនរបស់យើង ហើយក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ក្នុងការនាំយកនូវម៉ាកយីហោអន្តរជាតិដ៏រឹងមាំ ចូលមកកាន់ទីផ្សារកម្ពុជា» ។

សម្រាប់ក្រុមហ៊ុន Saisons Brother Holding ការប្តេជ្ញាចិត្តរបស់យើង គឺចូលរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ ។ ក្នុងឆ្នាំនេះ ៖
• យើងចង់បណ្ដុះបណ្ដាលសហគ្រិនឯករាជ្យឱ្យបាន ១០០ នាក់ ។
• យើងចង់បង្កើតឱកាសការងារឱ្យបាន ១,០០០ កន្លែង ។
• យើងចង់បណ្តុះបណ្តាលជនជាតិខ្មែរឱ្យមានវិជ្ជាជីវៈខ្ពស់ តាមរយៈប្រព័ន្ធអាជីវកម្មបែប Franchise ។