ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរជាតិ​កា​ណា​ដា​ភ្នំពេញ​ កំពុង​បើកដំណើរការ​កម្មវិធី​អាហារូបករណ៍​ថ្មី​មួយ ដើម្បីបង្កើន​ឱកាស​ចូល​សិក្សា ក្នុង​កម្មវិធី​អប់រំ​ដែលមានគុណ​ភាព​ខ្ពស់ នៅ​ប្រទេស​កម្ពុជា

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ប្រទេស​កម្ពុជា ៖ សាលា​អន្តរជាតិ​កា​ណា​ដា​ភ្នំពេញ (CIS) បាន​ផ្តួចផ្តើម​កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ដើម្បី​បង្កើន​ឱកាស​ចូល​សិក្សា​ក្នុង​កម្មវិធី​អប់រំ​ដែល​មានគុណ​ភាព​ខ្ពស់ ស្តង់ដា​អន្តរជាតិ ។…

រាជធានី​ភ្នំពេញ​, ប្រទេស​កម្ពុជា ៖ សាលា​អន្តរជាតិ​កា​ណា​ដា​ភ្នំពេញ (CIS) បាន​ផ្តួចផ្តើម​កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ដើម្បី​បង្កើន​ឱកាស​ចូល​សិក្សា​ក្នុង​កម្មវិធី​អប់រំ​ដែល​មានគុណ​ភាព​ខ្ពស់ ស្តង់ដា​អន្តរជាតិ ។ កម្មវិធី​អាហារូបករណ៍​នេះ​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្ស​ពូកែ​បាន​បញ្ចេញ​នូវ​សក្តានុពល​នៃ​ចំណេះ​របស់​ពួក​គេ​ឱ្យ​ស្រប​តាម​គុណ​តម្លៃ​របស់​សាលា CIS តាម​រយៈ​ការ​សម្រាល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ ។

កម្មវិធី​អាហារូបករណ៍ «CIS Admissions Scholarship» គឺ​ផ្ដល់​ជូន​សម្រាប់​សិស្សានុសិស្ស​ដែល​ត្រៀម​ចូល​សិក្សា​ថ្នាក់​ទី ៧-១១ និង​មាន​វ័យ​ចាប់ពី ១២-១៦ ឆ្នាំ ។ ការ​គាំទ្រ​ផ្នែក​ហិ​រញ្ញា​វត្ថុ​រួម​មាន ៖ ការ​ផ្តល់​អាហារូបករណ៍​មួយ​ផ្នែក​ស្មើនឹង ៥០% នៃ​ថ្លៃ​សិក្សា រួម​បញ្ចូល​ថ្លៃ ដាក់​ពាក្យ ចុះ​ឈ្មោះ ថ្លៃ​បរិក្ខារ​ប្រចាំឆ្នាំ រហូត​ដល់​កម្មវិធី​អាហារូបករណ៍​ពេញលេញ ១០០% «Empowering Scholarship» លើ​សិស្ស ១​នាក់ ជា​រៀង​រាល់​ឆ្នាំ ។ បន្ថែម​ពីលើ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ សិស្ស​ដែល​ទទួល​បាន​អាហារូបករណ៍​នឹង​ទទួល​បានការ​ណែនាំ​យកចិត្តទុកដាក់ ទៅ​លើ​ដំណើរការ​សិក្សា និង​សុខុមាលភាព​របស់​ពួក​គេ​ផង​ដែរ ។

សិស្សានុសិស្ស​ចូលរួម​ជាមួយ​ការ​ពិសោធន៍​ជាក់ស្ដែង​ក្នុង​មុខ​វិជ្ជា​ជីវវិទ្យា នៅ​បន្ទប់ពិសោធន៍​របស់​សាលា CIS ។

អាហារូបករណ៍​សាលា CIS មានការ​ប្រកួតប្រជែង​ខ្ពស់ និង​ត្រូវ​បាន​ផ្ដល់​ជូន​នៅ​ពេល​ចុះ​ឈ្មោះ​ចូល​រៀន​តែ​ប៉ុណ្ណោះ ។ ការ​ដាក់​ពាក្យ​នឹង​ត្រូវ​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​ផ្ដល់​ជូន​អាស្រ័យ​លើ​លក្ខខណ្ឌ​អាហារូបករណ៍​ដែល​មាន ។ សិស្សានុសិស្ស​ដែល​អាច​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​ចូល​សិក្សា និង​លក្ខណៈ​វិនិច្ឆ័យ​នៃ​អាហា​រូប​កណ៍​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ច​សម្ភាសន៍​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ជ្រើសរើស​បេក្ខជន ។

លោកស្រី លៀ ឌូ​ស្ហិ​ន​ស្គី នាយិកា​សាលា CIS បាន​មាន​ប្រសាសន៍​ថា «​យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង ក្នុង​ការ​ណែនាំ​នូវ​កម្មវិធី​អាហារូបករណ៍​ដែល​អាច​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ពូកែ​ៗ ព្រមទាំង​អាច​ផ្តល់​ជូន​នូវ​មាគ៌ា​ដ៏​ថ្មី​មួយ​ដល់​ពួក​គេ ឆ្ពោះទៅ​កាន់ការ​អប់រំ​ប្រកបដោយ​គុណភាព និង​ស្តង់ដា​ខ្ពស់ ព្រមទាំង​គ្រឿង​បរិក្ខារ​សិក្សា​លំដាប់​ពិភពលោក​ដែល​មាននៅ​សាលា CIS» ។ «​គំនិត​ផ្តួចផ្ដើម​នេះ គឺ​ស្របគ្នា​ទៅ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ការ​ពង្រឹងគុណភាព​ពលរដ្ឋ​សកល ព្រមទាំង​ផ្តល់​ជា​ជំហាន​ឆ្ពោះទៅ​មុខ​ដ៏​សំខាន់​មួយ​សម្រាប់​ដំណើរការ​ក្នុង​ការ​ផ្តល់​ដល់​សិស្សានុសិស្ស​ជា​ច្រើន​ទៀត​នូវ​ចំណេះដឹង បំ​ណិ​ន និង​គុណ​តម្លៃ​ដែល​ពួក​គេ​ត្រូវការ ដើម្បី​រីក​ចម្រើន​ក្នុង​ពិភពលោក​ដែល​មាន​ទំនាក់ទំនង និង​វិ​វត្ត​ឥត​ឈប់​ឈរ​នេះ​»​។

ដោយ​ប្រើប្រាស់​គំរូ​សិក្សា​បែប​រិះរក​របស់​សាលា CIS សិស្សានុសិស្ស​បាន​សាកល្បង​ស្វែង​យល់​អំពី​វិធីបូក និង​ដក​ចំនួនគត់​រ៉ឺ​ឡា​ទីប​វិជ្ជមាន និង​អវិជ្ជមាន ក្នុង​ថ្នាក់​គណិត​វិទ្យា ។

បច្ចុប្បន្ន​សាលា CIS កំពុង​បម្រើសេវា​អប់រំ​ទៅ​កាន់​សិស្សានុសិស្ស​ប្រមាណ ១០០០ នាក់ ចាប់ពី​ថ្នាក់​ទារកដ្ឋាន​ដល់​ថ្នាក់​វិទ្យាល័យ ។ សាលា CIS ផ្ដល់​ជូន​នូវ​កម្មវិធី​សិក្សា​ដែល​មានការ​ទទួលស្គាល់​ស្ដង់ដា​អន្តរជាតិ រួម​ទាំង​កម្មវិធី​សិក្សា Alberta (​ប្រទេស​កា​ណា​ដា​) និង​កម្មវិធី សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​អន្តរជាតិ​ថ្នាក់​វិទ្យាល័យ (IBDP) ។ តាម​រយៈ​ដំណើរ​សិក្សា​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ជា​ច្រើន​ជម្រើស អ្នក​អប់រំ​ដែល​មាន​សមត្ថភាព​ខ្ពស់ ស្តង់ដា​សិក្សា​តឹង​រឹង ព្រមទាំង​កម្មវិធី​ឯកទេស​ផ្សេង​ៗ​ទៀត សាលា CIS អាច​ឱ្យ សិស្សានុសិស្ស​បន្ត​ស្វែងរក​ចំណុចខ្លាំង ចំណង់​ចំណូលចិត្ត និង​គោលដៅ​បន្ត​ទៅ​សាកលវិទ្យាល័យ និង​អាជីព​នា​ពេល​អនាគត​របស់​ពួក​គេ ។
ក្រុម​គ្រួសារ​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដាក់​ពាក្យសុំ​អាហារូបករណ៍​អាច​ស្វែង​យល់​បន្ថែម​អំពី​លក្ខណៈ​វិនិច្ឆ័យ ដើម្បី​ទទួល​បាន​អាហារូបករណ៍ ដំណើរការ​ដាក់​ពាក្យសុំ និង​កក់​ដំណើរ​ទស្សនកិច្ច នៅ​លើ​គេហទំព័រ​សាលា CIS ឬ​ទាក់ទង​មក​កាន់​ក្រុមការងារ​ផ្នែក​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​បាន ។

មធ្យោបាយ​ទំនាក់ទំនង
Canadian International School of Phnom Penh
គេហទំព័រ ​៖ https://www.cisp.edu.kh/admissions/scholarships ទូរ​សព្ទ​ដៃ​៖ (Telegram & WhatsApp) ៖ +855 61 666 780 អ៉ីមែល ​៖ admissions@cisp.edu.kh

អំពី​សាលា CIS
សាលា​អន្តរជាតិ​កា​ណា​ដា​ភ្នំពេញ (CIS) គឺជា​សាលា IB លំដាប់​ពិភពលោក​ដែល​ផ្តល់​ជូន​កម្មវិធី​អប់រំ​ដល់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទារកដ្ឋាន ដល់​ថ្នាក់​ទី ១២ ជាមួយនឹង​សាខា​ពីរ​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ ។ នៅ​សាលា CIS យើង​សហការ​គ្នា​ដើម្បី​បង្កើត​បរិយាកាស​ដ៏​សម្បូរ​បែប​ដែល​សិស្សានុសិស្ស​គ្រប់​រូប​ត្រូវ​បាន​ចូលរួម ដើម្បី​ក្លាយជា​ពលរដ្ឋ​សកល​ដែល​ប្រកបដោយ​សមត្ថភាព ការ​យកចិត្តទុកដាក់ និង​ភាព​អង់អាច ៕ អត្ថបទ​សហការ