ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ សភាពាណិជ្ជកម្ម​កម្ពុជា​ និង​សភាពាណិជ្ជកម្ម​អូស្ត្រាលី​ សហការ​គ្នា​បើកផ្លូវ​ឱ្យ​សិស្ស​ហាត់​ការ​កម្ពុជា​ ទទួល​បានការ​បណ្តុះបណ្តាល​ តាម​ស្តង់ដា​អន្តរជាតិ

3 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក តាំង សិ​ទ្ធី…

​រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក តាំង សិ​ទ្ធី ប្រធាន​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​ទីក្រុង​ម៉ែ​ល​ប៊​ន និង​លោក Jeremy Crawford នាយក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​ប្រចាំ​ទីក្រុង​ហ្គី​ឡុ​ង នៃ​រដ្ឋ​វី​តូ​រី​យ៉ា ប្រទេស​អូស្ត្រាលី​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU)​ស្តី​ពី «​សហប្រតិបត្តិការ​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ជំនាញ ការ​បណ្ដុះបណ្ដាល​សិស្ស​ហ្វឹកហាត់ និង​ការ​ហ្វឹកហាត់​ការងារ​» នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ នា​ទីស្តីការក្រសួង ​។

គោលបំណង​ដ៏​សំខាន់​នៃ MOU នេះ​គឺ​ដើម្បី​បង្កើត​កិច្ចសហការ​លើ​ការ​បណ្តុះបណ្តាល​សិស្ស​ហាត់​ការ និង​ការ​អនុវត្ត​ការងារ​ជាក់ស្តែង​តាម​ស្តង់ដា​អូស្ត្រាលី​ ។

នេះ​ជា​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​អត្ថប្រយោជន៍ សំដៅលើ​ការ​សហការ​គ្នា​នៅ​ក្នុង (១)​ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​កម្មវិធី​សិស្ស​ហាត់​ការ និង​កម្មវិធី​ហាត់​ការងារ (២)​ការ​បញ្ជូន និង​ការ​ទទួល​សិស្ស និង​អ្នក​ហ្វឹកហាត់ សម្រាប់​ការ​ផ្លាស់​ប្តូរ​ជំនាញ ការ​សិក្សា​សិស្ស​ហាត់​ការ និង​ការ​ហាត់​ការងារ នៅ​ប្រទេស​អូស្ត្រាលី និង (៣)​ការ​លើកកម្ពស់ និង​ការ​សម្របសម្រួល​បណ្តាញ និង​ភាព​ជា​ដៃគូ រវាង​ស្ថាប័ន​បណ្តុះបណ្តាល​ ។

កិច្ចសហការ​នេះ​ក៏​នឹង​បើកផ្លូវ​ឱ្យ​មានកម្ម​វិធី​អាហារូបករណ៍ និង​ការ​ផ្លាស់​ប្តូរ​ផង​ដែរ ដែល​ផ្តល់​ឱកាស​ដល់​សិក្ខាកាម​កម្ពុជា គ្រូ​បណ្តុះបណ្តាល TVET និង​សិស្ស​និស្សិត​ចូលរួម​ក្នុង​ការ​សិក្សា និង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី និង​រយៈពេល​វែង ដែល​ជួយ​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​ការ​ផ្ទេរ​ជំនាញ​ផង​ដែរ ​។

នា​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​សារៈសំខាន់​នេះ ដែល​ជា​យន្តការ​មួយ​ ក្នុង​ការ​កសាង​មូលធន​មនុស្ស​ឱ្យ​មាន​ផលិតភាព​ខ្ពស់ ជំនាញ​ច្បាស់លាស់​ប្រកបដោយ​ស្តង់ដា និង​មនសិការ​វិជ្ជាជីវៈ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏​ដូច​ជា​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថលស​កល​ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា កិច្ចសហការ​នេះ ជា​ការ​បង្ហាញ​នូវ​ទំនាក់ទំនង​ល្អ រវាង​កម្ពុជា និង​អូស្ត្រាលី ហើយ​ក៏​ជា​ការ​បើក​ទំព័រ​ថ្មី​ប្រកបដោយ​អត្ថន័យ​ក្នុង​ប្រវត្តិសាស្ត្រ​លើ​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា ​។

ទន្ទឹម​នឹង​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ កម្ពុជា​អាច​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ប្រកបដោយ​គុណភាព​ខ្ពស់ ​ស្រប​តាម​ស្តង់ដា​ការងារ ដែល​អាច​ឆ្លើយ​តប​នឹង​តម្រូវការ ​កម្លាំង​ពលកម្ម​ក្រៅប្រទេស​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​ផង​ដែរ ៕ អត្ថបទសហការ