ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​ហ្សូ​ណូ ប៉ះ វង្ស​ដា​រ៉ា​រតនា លើ​ឆាក BOOSTRONG ផ្អើល​អ្នក​កំពង់ចាម​

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ គ្រាន់តែ​លឺ​ថា តន្ត្រី រ៉ក រ៉ក គឺ​អស្ចារ្យ​បាត់​ទៅ​ហើយ ចុះ​ទំ​រាំ BOOSTRONG រៀបចំ​ការ​ប្រគំ​តន្ត្រី​បែប​រ៉ក​សុទ្ធសាធ…

ខេត្តកំពង់ចាម ៖ គ្រាន់តែ​លឺ​ថា តន្ត្រី រ៉ក រ៉ក គឺ​អស្ចារ្យ​បាត់​ទៅ​ហើយ ចុះ​ទំ​រាំ BOOSTRONG រៀបចំ​ការ​ប្រគំ​តន្ត្រី​បែប​រ៉ក​សុទ្ធសាធ នោះ​វារឹត​តែ​អស្ចារ្យ​ណាស់​ ។

កាលពី​យប់​ថ្ងៃ​សៅរ៍​នេះ​ នៅ​សួនច្បារ​កោះ​ពេជ្រ​កំពង់ចាម​មានការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដ៏​ធំ​អស្ចារ្យ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ក៏​ឃើញ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​មក​បញ្ចេញ​បទ​ចម្រៀង​ និង​ក្បាច់​រាំ​បែប ​រ៉ក រ៉ក គួ​រឲ្យ​ភ្ញាក់ផ្អើល​។

គេ​ឃើញ​ថា​ រ៉ក ជា​ចង្វាក់​មួយ​ដែល​ទាមទារ​ឲ្យ​តារាចម្រៀង​ត្រូវ​មាន​សមត្ថភាព​សំលេង​ស្រែក​យ៉ាង​ខ្លាំង​ក្រអួន​ក្រអៅ​។ យ៉ាងណា​មិញ លោក ហ្សូ​ណូ បាន​ចាប់ដៃ​គ្នា​ជាមួយ​លោក វង្ស​ដា​រា​រតនា ធ្វើ​ឲ្យ​ឆាក BOOSTRONG ROCK ON FIRE កាន់តែ​កក្រើក​មួយ​កំរិត​ទៀត ​ទាំង​ការ​ច្រៀង ​និង​ក្បាច់​រាំ​សុទ្ធតែ​ល្អ​ហួសការ​ថ្លែង​។

សំលេង​ចម្រៀង​រ៉ក​របស់​តារា ហ្សូ​ណូ និង វង្ស ដា​រ៉ា​រតនា បាន​ធ្វើ​ឲ្យ​ទីក្រុង​កំពង់ចាម​ស្ទើរ​តែ​រញ្ជួយ​គ្រប់​ទីកន្លែង​។ ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​ទស្សនា​ផ្ទាល់​បាន​សរសើរ​​គ្រប់​ៗ​គ្នា​ថា ​ពិតជា​ការ​ប្រគំ​តន្ត្រី​មួយ​ដ៏​ប្លែក​អស្ចារ្យ​មិន​ដែល​បានឃើញ​ពី​មុន​មក​ទេ ហើយ​ពួក​គាត់​ពិតជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ ដែល​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៉ូ​សស្ត្រ​ង បាន​នាំ​យក​ភាព​សប្បាយ​រីករាយ​ប្លែក​ៗ​នេះ​មក​ជួន​ពួក​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ