អាជ្ញាធរ​ប្រើ​វិធានការ​ក្តៅ ចុះ​កាត់​ស្លាក​ដែល​រំលោភ​ចិញ្ចើម​ផ្លូវ


រាជធានី​ភ្នំពេញ ៖ ស្លាក​យីហោ​លក់​ទូរស័ព្ទ ដែល​រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ដែល​នៅ​តែ​រឹងរូស​មិន​ស្តាប់​តាម​ការ​ណែនាំ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​កាត់​ទម្លាក់​ចោល កាលពី​វេលា​ម៉ោង ប្រមាណ​៤​ល្ងាច​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។ ការ​ចុះ​កាត់​ស្លាក​នេះ​ដឹកនាំ​ដោយ​លោក ទាវ សំ​អឿ​ន អភិបាលរង​ខណ្ឌទួលគោក និង​មានការ​ចូលរួម​ពី​ចៅសង្កាត់​ទឹកល្អក់​ទី​២​ផង​ដែរ​។ ស្លាក​ដែល​បង្ក​គ្រោះថ្នាក់​ជា​ស្លាក​លក់​ទូរស័ព្ទ​ដៃ​យីហោ មេត្តា​ស្មាន​ហ្វូ​ន ស្ថិត​នៅផ្ទះ​លេខ​២១១B ផ្លូវ​លេខ ២៥៧ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។

តាម​លោក​ចៅសង្កាត់​ទឹកល្អក់​ទី​២ បាន​ឲ្យ​ដឹង​ថា ស្លាក​លក់​ទូរស័ព្ទ​ដៃ​នេះ​បាន​ដាក់​លើ​ចិញ្ចើម​ផ្លូវ និង​មាន​កម្ពស់​ប្រមាណ​១​ម៉ែត្រ ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​។ កន្លង​មក​ស្លាក​នេះ​បង្ក​គ្រោះថ្នាក់​ដល់​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​រយះ​ក្បាល​ម្តង​មក​ហើយ ។ បន្ទាប់​ពី​មាន​មនុស្ស​គ្រោះថ្នាក់​អាជ្ញាធរ ក៏​បាន​ចុះ​ទៅ​ណែនាំ​ឲ្យ​ម្ចាស់​រុះរើ​ចេញ តែ​ម្ចាស់​ពុំ​ព្រម​ផ្តិត​មេដៃ សហ​ការណ៍ និង​ពុំ​ព្រម​រុះរើ ទើប​អាជ្ញាធរ​សង្កាត់​រាយការណ៍​ទៅ​សាលា​ខណ្ឌ ចុះ​មក​កាត់​យក​ទៅ​ទុក​សាលា​ខណ្ឌ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​អាជ្ញាធរ ចុះ​ទៅ​កាត់​ស្លាក​នេះ​មានការ​ប្រទូស្ត​គ្នា​ដោយ​លោក ទាវ សំ​អឿ​ន ក៏​បាន​ស្ទុះ​ទៅ​ចាប់​យក​ទូរស័ព្ទ​របស់​ម្ចាស់​ហាង ដែល​បាន​ថតរូប​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​កាត់​ស្លាក​នោះ​។ ដោយឡែក​ទៀត​នៅ​ខណៈនោះ​ដែរ អាជ្ញាធរ​ក៏​បាន​កាត់​ស្លាក​វេ​លុយ​មួយទៀត ស្ថិត​នៅផ្ទះ​លេខ​២៧ ផ្លូវ​លេខ​២៥៧ សង្កាត់​ទឹកល្អក់​ទី​២ នេះ​ដែល​ស្ថិត​នៅ​ទល់មុខ​គ្នា ដែល​បាន​ដាក់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ