ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​សត្វ​សេះ​ប្រណាំង​ចំនួន​៦​ក្បាល​មក​រត់​សាកល្បង

7 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​រំ​ឮ​ក​ពី​អតីតភាព​នៃ​ទីលាន​ប្រណាំងសេះ​កាលពី​ជាង​៤៦​ឆ្នាំ​មុន និង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ចូលរួម​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ សហភាព​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ក្លឹ​ប​បរិបូណ៌​មរកត​បាន​នាំ​យក​សត្វ​សេះ​ប្រណាំង ចំនួន​៦​ក្បាល​មក​រត់​សាកល្បង នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​បរសេះ…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​រំ​ឮ​ក​ពី​អតីតភាព​នៃ​ទីលាន​ប្រណាំងសេះ​កាលពី​ជាង​៤៦​ឆ្នាំ​មុន និង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ចូលរួម​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ សហភាព​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ក្លឹ​ប​បរិបូណ៌​មរកត​បាន​នាំ​យក​សត្វ​សេះ​ប្រណាំង ចំនួន​៦​ក្បាល​មក​រត់​សាកល្បង នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​បរសេះ ស្ថិត​ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ជា​ច្រើន​នាក់ ។

លោក កែវ វ​ណ្ណា​រិ​ន អគ្គលេខាធិការ សហភាព​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ និង​ជា​ប្រធាន​ម​ជ្ឈ មណ្ឌល​ក្លឹ​ប​បរិបូណ៌​មរកត​បង្ហាត់​សេះ​ខ្មែរ​បាន​និយាយ​ថា គោលបំណង​នៃ​ការ​រត់​សាកល្បង​ពី​ល្បឿន​សេះ​នៅ​ថ្ងៃនេះ គឺ​ចង់​គាស់​រំ​ឮ​ក​ឡើង​វិញ​ពី​ទីកន្លែង​នេះ កាលពី​ជាង​៤០​ឆ្នាំ​មុន គឺជា​ទីលាន​ប្រណាំងសេះ​របស់​ដូនតា​យើង​ពី​ជំនាន់​ដើម​ដែល​តែងតែ​យក​ទីកន្លែង​នេះ ប្រណាំងសេះ​ជា​រាង​រាល់​ឆ្នាំ ។

ម្យ៉ាងវិញទៀត​ការ​ប្រណាំងសេះ​ក្នុងថ្ងៃនេះ គឺជា​ទិស​ដៅ​មួយ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ឆ្ពោះទៅ​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ និង​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ក៏​ចង់​បំផុស​ឲ្យ​ស្រទាប់​យុវជន​របស់​យើង​យល់​ដឹង និង​ចង់​ចូលរួម​លើ​វិស័យ​កីឡា​ជិះសេះ​នេះ​ផង​ដែរ ។
ចំពោះ​សេះ​ទាំង​៦​ក្បាល ដែល​នឹង​ត្រូវ​រត់​សាកល្បង​នៅ​ពេល​នេះ​មាន​ទី​១- សេះ​ឈ្មោះ បុប្ផា ជិះ​ដោយ​លោក រឿ​ន ចិ​ត្រា ទី​២- សេះ​ឈ្មោះ ក្រាំង​ឡី ជិះ​ដោយ​លោក ឈាម បញ្ញា ទី​៣- សេះ​ឈ្មោះ ចំរើន ជិះ​ដោយ​លោក មឿ​ន សុ​ម៉ា​ប់ ទី​៤- សេះ​ឈ្មោះ ម្ចាស់​បង ជិះ​ដោយ​លោក ហឺ​ន គិមហ​ន ទី​៥- សេះ​ឈ្មោះ​ស្រស់ ជិះ ដោយ​សាន បញ្ញា និង​ទី​៦- សេះ​ឈ្មោះ រ៉ូ​គី ជិះ​ដោយ​លោក ឈាម គា​រ៉ា ។

សូម​រំ​ឮ​កថា ចំណុច​ផ្លូវ​បរសេះ គឺជា​អតីត​ទីលាន​ប្រណាំងសេះ​ពី​សង្គមចាស់ បច្ចុប្បន្ន​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​បាន​កសាង​ផ្លូវ​មួយ​ខ្យែ​លើ​ផ្លូវ​បរសេះ​ចាស់​តែ​មាន​តែ​ផ្លូវ​រទេះ​ត​ភ្ជាប់​ពី​ចំណុច​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​វត្ត​ផ្សារ​ទៅ​ដល់​ភូមិ​ទួលរ​ការ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ បាន​រួចរាល់​ហើយ​ដែរ ។

តាម​ការ​បញ្ជាក់​ពី​ លោក ប៊ិ​ន សំ​ផា​ន មេឃុំ​ផ្សា​រថា ការ​កសាង​ផ្លូវ​នេះ​ឡើង គឺ​ដើម្បី​សម្រួល​ដំណើរ​របស់​ប្រជាពលរដ្ឋ​ផង ក៏​ដូច​ចង់​រំ​ឮ​ក និង​រក្សា​ទុក​នៅ​ផ្លូវ​បរសេះ​ដែល​ជាទី​កន្លែង​ប្រណាំងសេះ​របស់​បុព្វបុរស​យើង កាលពី​ជាង​៤៦​ឆ្នាំ​មុន​ផង​ដែរ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ