ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​ម៉ូតូ​បុក​គ្នា បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់​របួសធ្ងន់​២​នាក់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ បើកបរ​បញ្ច្រាសទិស​គ្នា ពី​ទិស​ខាងកើត​ទៅ​លិច បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ទាំង​សងខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ…

ខេត្តសៀមរាប ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ បើកបរ​បញ្ច្រាសទិស​គ្នា ពី​ទិស​ខាងកើត​ទៅ​លិច បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ទាំង​សងខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ នាំ​គ្នា​ចោមរោម​ឈរ​មើល​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ផង​ដែរ ទើប​សមត្ថកិច្ច​មក​ដល់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍រ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ច័ន្ទ​១៣​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការ​ស្រុក​ប្រាសាទបាគង​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨​នេះ​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋានថា៖

មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ រវាង​ម៉ូតូ និង​ម៉ូតូ​បើកបរ​ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់​ទាំង​សងខាង ព្រមទាំង​ខូចខាត​ម៉ូតូ​យ៉ាងដំណំ​ផង​ដែរ ទើប​លោក​បានឱ្យ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ និង​វាស់វែង ដើម្បី​យក​ម៉ូតូ​ទាំង​សងខាង ចេញ​កុំឱ្យ​កកស្ទះ​ចរាចរណ៍​។ លោក​បាន​បញ្ជាក់​ទៀត​ថា​៖ ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​មាន ឈ្មោះ ប៉ុន ប៉ុក ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​ជា​អ្នក​ឌុ​ប​) បើកបរ​ពី​កើតមក​លិច ម៉ូតូ​ម៉ាក​ហុងដា ផលិត​ឆ្នាំ​២០១៧ គ្មាន​ស្លាក​លេខ​។ ចំណែក​អ្នក​ជិះ​ពីក្រោយ ឈ្មោះ ហៀ​ង ភេទ​ស្រី រស់នៅ​ភូមិ​ដូច​គ្នា​(​រង​របួសធ្ងន់​)​។

រីឯ​ជន​បង្ក មានឈ្មោះ ចាន់ ចិន្តា​ភក្តី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ដូន​ស្វា ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប (​របួសធ្ងន់​) បើកបរ​ពី​លិច​មក​កើត ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​១o-០៧៧៥ ត្រូវ​បាន​សមត្ថកិច្ច​ជួយ ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្តសៀមរាប​។ មូលហេតុ ជន​បង្ក ចាន់ ចិន្តា​ភក្តី ភេទ​ប្រុស បើកបរ​មិន​ប្រកាន់​ស្តាំ ទើប​បង្ក​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ផង ដែរ​។ បច្ចុប្បន្ន សព​ស្ត្រីជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំណែក​វត្ថុ​តាង​ទាំង​សងខាង យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​។ រីឯ ជន​រង​គ្រោះ សងខាង ប្រុស ស្រី ទាំង​២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​៕ មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ