ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ពេល​ចុង​ក្រោយ ទើប​អស់លក្ខណ៍

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំបូរ​ឃាត់ខ្លួន​ពី​បទ​ឆបោក បន្ទាប់​ពី​ពួក​គេ​បាន​ប្រើ​ល្បិច​បោក​បញ្ឆោត​អ្នកស្រុក​នៅ​តំបន់​ដាច់​ស្រយាល​ដោយ​ដើរ​លក់​ទឹកអប់​ថា ជា​របស់​ក្រុមហ៊ុន និង​មាន​រង្វាន់​ហើយ​នៅ​ពេល​ដែល​អ្នក​ភូមិ​ដែល​ទិញ​ត្រូវ​រង្វាន់​ទូរស័ព្ទ បែរជា​មិន​បើក​ឲ្យ និង​ជំរិត​ទា​លុយ​ថ្លៃ​សំណង​ទឹកអប់​ទៅ​វិញ ។…

ខេត្តក្រចេះ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំបូរ​ឃាត់ខ្លួន​ពី​បទ​ឆបោក បន្ទាប់​ពី​ពួក​គេ​បាន​ប្រើ​ល្បិច​បោក​បញ្ឆោត​អ្នកស្រុក​នៅ​តំបន់​ដាច់​ស្រយាល​ដោយ​ដើរ​លក់​ទឹកអប់​ថា ជា​របស់​ក្រុមហ៊ុន និង​មាន​រង្វាន់​ហើយ​នៅ​ពេល​ដែល​អ្នក​ភូមិ​ដែល​ទិញ​ត្រូវ​រង្វាន់​ទូរស័ព្ទ បែរជា​មិន​បើក​ឲ្យ និង​ជំរិត​ទា​លុយ​ថ្លៃ​សំណង​ទឹកអប់​ទៅ​វិញ ។

អំពើ​ឆបោក​របស់​ពួក​ក្រុម​មនុស្ស​ប្រុស​ស្រី​ទាំង​៣​នាក់ ដែល​តែងតែ​ទទួល​ជោគជ័យ លើ​របរ​រកស៊ី​ឆបោក​គ្រប់​រូបភាព​ទៅ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ដាច់​ស្រយាល និង​ត្រូវ​បាន​អស់លក្ខណ៍ ក្រោយ​ពី​ពួក​គេ​បាន​ប្រព្រឹត្ត​សកម្មភាព​លើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​២៨ ខែមករា​នេះ ទៅ​លើ​ពលរដ្ឋ​ចំនួន​៣​គ្រួសារ រស់នៅ​ភូមិ​សំភិន ឃុំ​កំពង់ចាម ត្រើយម្ខាង​ស្រុក​សំបូរ ។

អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី នួន សា​រិ​ន បាន​ឲ្យ​ដឹង​ថា មាន​ជន រង​គ្រោះជា​អ្នក​ភូមិ​៣​គ្រួសារ​បាន​រង​គ្រោះ​ដោយ​អំពើ​ឆបោក​របស់​ពួក​គេ ។ ការ​ឆបោក​របស់​ពួក​គេ​ទាំង​បី​នាក់ គឺ​បាន​រៀបចំ​គម្រោង​ទិញ​ទឹកអប់​ជា​ច្រើន​ដប និង​បាន​កៃ​ច្នៃ​ធ្វើ​ក្រដាស់​រង្វាន់ រួម​មាន​រង្វាន់​ទូរស័ព្ទ និង​រង្វាន់​សម្ភារ​ផ្សេង​ទៀត ។ ក្រោយ​ពី​ពួក​គេ​បាន​ដើរ​បំផុស​ឲ្យ​ពលរដ្ឋ​ទិញ ដោយ​ថា មាន​រង្វាន់ អ្នក​ភូមិ​៣​គ្រួសារ​រស់នៅ​តំបន់​ដាច់​ស្រយាល​ទាំងនោះ​ក៏​ជឿ ហើយ​បាន​ហែក​ទឹកអប់​ក៏​ត្រូវ​រង្វាន់​ទូរស័ព្ទ​១​គ្រឿង តែ​ពួក​គេ​មិន​ព្រម​បើក​រង្វាន់​ឲ្យ​ទេ​ដោយ​តម្រូវ​ឲ្យ​អ្នក​ភូមិ​បង់លុយ​ចំនួន​១៥០​ដុល្លារ​ទើប​គេ​បើក​ឲ្យ ។ ប្រសិនបើ​មិន​ព្រម​បង់លុយ​១៥០​ដុល្លារ​ឲ្យ​មក​ពួក​គេ ដើម្បី​បើក​រង្វាន់​ទូរស័ព្ទ ពួក​គេ​បាន​សម្លុត​គម្រាម​អ្នក​ភូមិ​ឲ្យ​ចេញថ្លៃ​សំណង​ខូចខាត​ទឹកអប់​នោះ ដោយ​ម្នាក់​ចាប់ពី​១៥​ម៉ឺន​រៀល​ឡើង​ទៅ ។ ក្នុង​ហេតុការណ៍​នោះ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា រវាង​ក្រុម​ជន​ប្រុស​ស្រី​ឆបោក​ជាមួយ និង​អ្នក​ភូមិ ។ អ្នក​ភូមិ​ក៏​ព្រម​បង់លុយ​ឲ្យ​ទៅ​ពួក​គេ​ក្នុង​ម្នាក់​ៗ​ចំនួន​ជាង​១០​ម៉ឺន​រៀល ដូច​តាម​ការ​សម្លុត​គម្រាម ។

លោក​អធិការរង​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​មាន​អំពើរ​បែប​នេះ​អ្នក​ភូមិ​បាន​រាយការណ៍​មក​នគរបាល ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​ចាប់ខ្លួន​ជន​ប្រុស​ស្រី​ទាំង​៣​នាក់​នេះ​បាន ។ ជនសង្ស័យ​ជា​មុខសញ្ញា​ជំនាញ​ខាង​ឆបោក​ដែល​ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​ចាប់ខ្លួន និង​ត្រូវ​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នៅ​ថ្ងៃ​ទី​២៩ ខែមករា​នេះ ដែល​មាន​ទី​១- ឈ្មោះ សុខ ឡេ​ង អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ និង​ទី​២- ឈ្មោះ ជុំ ថៃ ភេទ​ស្រី អាយុ​១៩​រស់នៅ​ខេត្តព្រៃវែង និង​ទី​៣- ឈ្មោះ ប៊ិ​ន សឿង អាយុ​២៧​ឆ្នាំ រស់នៅ​ខេត្តកោះកុង ។
នគរបាល​បាន​អះអាង​ថា ក្រុម​ជន​ទាំងប្រុស​ស្រី​ទាំង​៣​នាក់​នេះ ជា​មុខសញ្ញា​ឆបោក​យ៉ាង​សកម្ម ក្នុង​រូបភាព​ផ្សេង​ៗ​ពី​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ