ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស Fun ប្រកាស​ចាត់ការ​អ្នក​ញុះញង់​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស​មុន​ពេល​ការ​បោះ​ឆ្នោត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​សេចក្តីណែនាំ​មួយ បើកផ្លូវ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទាំងអស់​ចាត់វិធានការ​វិន័យ​ចំពោះ​សមាជិក​ទាំងឡាយ​ដែល​បាន​ញុះញង់​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​រាជា​និយម នេះ​ជា​ថ្មី​ម្តងទៀត ។ យោង​តាម​សេចក្តីណែនាំ​របស់​សម្តេចក្រុមព្រះ​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​សេចក្តីណែនាំ​មួយ បើកផ្លូវ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទាំងអស់​ចាត់វិធានការ​វិន័យ​ចំពោះ​សមាជិក​ទាំងឡាយ​ដែល​បាន​ញុះញង់​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​រាជា​និយម នេះ​ជា​ថ្មី​ម្តងទៀត ។

យោង​តាម​សេចក្តីណែនាំ​របស់​សម្តេចក្រុមព្រះ​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សមាជិក​មួយ​ចំនួន​ដែល​គេ​សង្ស័យ​ដឹកនាំ​ដោយ លោក សេង ហាក់​ស្រ៊ុ​ន អគ្គលេខាធិការ​ង​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​បង្កើត​ញត្តិ​ជា​បន្តបន្ទាប់ ដើម្បី​ស្នើ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដក​តំណែង ប៉ោ ប៊ុ​ន​ស្រ៊ឺ អនុប្រធាន​គណបក្ស និង​លោក យឹ​ម សា​វី អគ្គលេខាធិការ​គណបក្ស ដោយ​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទាំង​២​រូប​នេះ​ថា ប្រកាន់​បក្ខពួក​និយម និង​មាន​អំពើ​ពុក​រលួយ ។ សេចក្តីណែនាំ​របស់​សម្តេចក្រុមព្រះ​បាន​មាន​ព្រះ​បន្ទូល​តាម​សេចក្តីណែនាំ​នេះ​ថា ៖ «​ដើម្បី​ជៀសវាង​ការ​ញុះញង់ បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង ឬ​ការ​បំផ្លាញ​រចនាសម្ព័ន្ធ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដូចដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​កន្លង​មក​តាម​រយៈ​ការ​ផ្តិត​មេដៃ​លើ​ញត្តិ ឬ​ការ​ជួប​ប្រជុំ​សម្ងាត់ ឬ​ការ​ធ្វើ​សមាជ​ខុសច្បាប់ » ។

ពេល​ប​ច្ចប្ប​ន្ន​នេះ​មាន​ព័ត៌មាន​ក្រៅផ្លូវការ និង​ផ្លូវការ​តាម​បណ្តាញ​សង្គម​មាន​ជន​អសកម្ម​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​តែង​បន្ត​ភាព​អនាធិបតេយ្យ ញុះញង់ បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង គោលបំណង​បំផ្លាញ​ចលនា​សម្ព័ន្ធ​គណបក្ស ។ សម្តេចក្រុមព្រះ​បាន​បញ្ជាក់​ថា ករណី​របៀប​នេះ​ធ្លាប់​បាន​កើត​ឡើងជា​រឿង​ៗ​តាំង​អតីតកាល ដែល​បង្ក​ដោយ​ជន​មួយ​ក្រុម​តូច​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ដើម្បី​ជៀសវាង​ការ​ញុះញង់​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង ដូចដែល​ពួក​គេ​បាន​ធ្វើ​កាលពី​អតីតកាល តាម​រយៈ​ការ​ផ្តិត​មេដៃ​លើ​ញត្តិ ឬ​ការ​ជួបជុំ​សង្កាត់ ឬ​ការ​ធ្វើ​សមាជ​ខុសច្បាប់ ។

លោក ញ៉េ​ប ប៊ុ​ន​ជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជា គណបក្ស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ លោក​បន្ត​ថា​៖ «​សេចក្តីណែនាំ​នេះ​មាន​បំណង​ទប់ស្កាត់​ជន​អនាធិបតេយ្យ​ក្នុង​បក្ស​ដែល​ជន​ខ្លះ​នោះ​មិន​បំរើ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ប៉ិច​ទេ គឺ​បំរើ​គណបក្ស​ផ្សេង » ។ លោក​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា តាម​លោក​ដឹង អ្នក​ទាំងនោះ​មិនមែន​ជា​ក្រុម​ទេ គឺ​មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ។ លោក​ថា​៖ «​បើ​ពួក​គេ​ចង់​ចេញពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ប៉ិច​គួរ​ដាក់​ញ​តិ្ត​មក​គណបក្ស​លាលែង​មិន​ត្រូវ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​បែប​នេះ​ទេ​» ៕

កែសម្រួលដោយ