ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេចខ្លួន​ពី​អា​មេ​រិ​កមក​លាក់ខ្លួន​នៅ​ស្រុក​ខ្មែរ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​កាត់ទោស​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ដែល​ជា​ជនសង្ស័យ​ជាប់​ពាក់់ព័ន្ធ​ទៅ​នឹង​បទល្មើស​បំពាន​ផ្លូវភេទ​លើ​កុមារ​នៅ​ប្រទេស​របស់​ខ្លួន ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រស​វេស​ន៍ សហ​ការណ៍​ជាមួយនឹង​តំណាង Regional Security Office…

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ដែល​ជា​ជនសង្ស័យ​ជាប់​ពាក់់ព័ន្ធ​ទៅ​នឹង​បទល្មើស​បំពាន​ផ្លូវភេទ​លើ​កុមារ​នៅ​ប្រទេស​របស់​ខ្លួន ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រស​វេស​ន៍ សហ​ការណ៍​ជាមួយនឹង​តំណាង Regional Security Office (RSO) របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ ទៅ​តាម​អាកាសយានដ្ឋាន​អន្តរា​ជាតិ​ភ្នំពេញ ក្រោយ​ពី​រត់គេច​ខ្លួន​មក​លួច​ស្នាក់​នៅ​ប្រទេស​កម្ពុជា​នោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​ចាប់​បញ្ជូន​ទៅ​នេះ​មានឈ្មោះ LOVEJOY SAMUEL DOUDLAS អាយុ​៣២​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក​កាំ​ង កាន់​លិខិតឆ្លងដែន​លេខ ៥៤៨៥៥២៥០៤ ។ កាលពី​ពេល​កន្លង​មក បុរស​ជា​ជនសង្ស័យ​ខាងលើ​បាន​ប្រព្រឹត្តិ​អំពើ​មិន​គាប់​បី​បំពាន​ផ្លូវភេទ​ទៅ​លើ​ក្មេង​ស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ ហើយ​រត់គេច​ខ្លួន​ចូល​មក​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​បុរស​ជា​ជនសង្ស័យ​ប្រព្រឹត្តិ​បទល្មើស​នៅ​ឯ​ប្រទេស​អា​មេ​រិ​ក រួច​ហើយ​លួច​រត់​ចូល​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​របស់​យើង​នោះ ដោយ​មានការ​សហ​ការណ៍​អំពី​សំណាក់​កម្លាំង Regional Security Office (RSO) របស់​ស្ថានទូត​សហរដ្ឋ​ងា​មេ​រិ​ក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី បាន​ស្រាវជ្រាវ​តាម​ចាប់​បាន​កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ នៅ​ឯ​ខេត្តកំពត កន្លង​មកនេះ ។

ក្រោយ​ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហ​ការណ៍​ជាមួយនឹង​កម្លាំង Regional Security Office (RSO) ស្រាវជ្រាវ​រក​ចាប់ខ្លួន​បុរស​ជនជាតិ​អា​មេ​រិ​ក​កាំ​ង ពី​បទ​បំពាន​ផ្លូវភេទ​លើ​កុមារ​នៅ​ឯ​ប្រទេស​របស់​ខ្លួន និង​រត់គេច​ចូល​មក​លាក់ខ្លួន រួច​ហើយ​ក៏​បាន​ធ្វើការ​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ