ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំបៅ​ដោះ​កូន​បង្ក​ជាជំងឺ​បាក់ទឹកចិត្ត​ដែរ​ទេ?

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់ BBC News និង The Independent បាន​ឲ្យ​ដឹង​ថា ម្តាយ​ដែល​មាន​គម្រោង​បំបៅ​ដោះ​កូន តែ​មិន​អាច​បំបៅ​បាន ទំនងជា​ងាយ​នឹង​មាន​ការ​បាក់ទឹកចិត្ត…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់ BBC News និង The Independent បាន​ឲ្យ​ដឹង​ថា ម្តាយ​ដែល​មាន​គម្រោង​បំបៅ​ដោះ​កូន តែ​មិន​អាច​បំបៅ​បាន ទំនងជា​ងាយ​នឹង​មាន​ការ​បាក់ទឹកចិត្ត ក្រោយ​ពី​សម្រាលកូន​រួច ។ វា​គឺជា​ការ​សិក្សា​មួយ ដែល​មាន​ស្ត្រី​ចូលរួម​ប្រមាណ​១៤០០០​នាក់​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​គម្រោង​បំបៅ​ដោះ​កូន តែ​មិន​អាច​គ្រប់គ្រង​ពេលវេលា​បំបៅ​ដោះ​កូន​បាន ទំនងជា​ងាយ​នឹង​មានការ​បាក់ទឹកចិត្ត ក្រោយ​សម្រាលកូន​រួច ជាង​ស្ត្រី​ដែល​គ្មាន​បំណង​បំបៅ​ដោះ​កូន​តែ​ម្តង ។

ប្រហែល​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​១០​នាក់ កើត​មាន​អាការ​បាក់ទឹកចិត្ត ក្រោយ​សម្រាលកូន​រួច ដែល​រឿង​នេះ​មិន​ស្រ​ដៀង​គ្នា​កើតកូន​ហើយ​ស្អប់​កូន​ឡើយ ប៉ុន្តែ​វា​គឺជា​ជំងឺ​ធ្ងន់​មួយ​ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ម្តាយ ក្នុង​ការ​បង្កើត​ការ​ទាក់ទង​ជាមួយ​កូន​ខ្លួន។ វា​ក៏​ប៉ះពាល់​ទៅ​លើ​ការ​លូតលាស់​របស់​ទារក​រយៈពេល​វែង​ដែរ ។ រឿង​នេះ​អាច​កើត​ឡើង​ក្នុង​រយៈពេល ៦​ស​ប្តា​ហ៍​ដំបូង ក្រោយ​ពី​សម្រាលកូន​រួច ប៉ុន្តែ​វា​ច្រើន​តែ​មិន​កើត​ឡើង​ឡើយ​រហូត​ដល់​ជិត​ដល់​៦​ខែ ។ យក​ល្អ​គួរតែ​ស្វែងរក​គ្រូពេទ្យ​ជំនាញ​ដើម្បី​ជួយ បើសិនជា​អ្នក​យល់​ថា ខ្លួនឯង​មាន​ជំងឺ​នេះ ។

ការ​សិក្សា​នេះ​មាន​ដែន​កំណត់​ច្រើន​ណាស់​។ ឧទាហរណ៍ ការ​បាក់ទឹកចិត្ត​ទាំង​ក្រោយ​ពេល​សម្រាល និង​មុន​ពេល​សម្រាល គឺជា​រឿង​ដែល​ប្រាប់​ខ្លួនឯង​ច្រើន​ជាង​គ្រូពេទ្យ​រក​ឃើញ ដែល​វា​អាច​ធ្វើ​ឲ្យ​លទ្ធផល​មិនសូវ​ទុកចិត្ត​បាន​ឡើយ ។

ដោយសារ​តែ​ការ​សិក្សា​នេះ​វា​មិន​អាច​អះអាង​បាន​ថា មិនមែន​ការ​បំបៅ​ដោះ​កូន​សុទ្ធតែ​បង្កើន​ការ​ប្រឈម​នឹង​ការ​បាក់ទឹកចិត្ត​ក្រោយ​សម្រាល​ចំពោះ​ម្តាយ​ឡើយ ។

យ៉ាងណាមិញ វា​បាន​សង្ខេប​ទៅ​លើ​តម្រូវការ​ដែល​ត្រូវការ​ការ​គាំទ្រ​ពី​ម្តាយ​ថ្មីថ្មោង ដើម្បី​បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ