ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បដិសេធ​សំណើ​ចូល​ជួប លោក កឹ​ម សុខា របស់​អតីត​សមាជិកបក្ស CNRP

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គឺ ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រូ​ម​ជួប​សួរសុខទុក្ខ លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ លោក គឺ ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រូ​ម​ជួប​សួរសុខទុក្ខ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ត្រពាំង​ផ្លុ​ង​នោះ​ទេ ។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ និង​ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ បាន​ជម្រាប​ជូន​លោក ម៉ៅ មុនី​វណ្ណ អតីត​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ស្តី​ពី​ការ​សុំ​ជួប​សួរសុខទុក្ខ លោក កឹ​ម សុខា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ «​ម​» នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ បាន​អនុញ្ញាត​ឲ្យ​តែ​មេធាវី និង​ក្រុម​គ្រួសារ​ជន​ត្រូវ​ចោទ​តែ​ប៉ុណ្ណោះ ។

លិខិតបញ្ជាក់​ថា «​ខ្ញុំ​សូម​ជម្រាប​ថា ខ្ញុំ​បាន​ទទួល​ពាក្យសុំ​ចូល​ជួប​សួរសុខទុក្ខ ថ្ងៃ​ទី​១៩ ខែមករា រួច​ហើយ ។ ដោយសារ​សំណុំរឿង​កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុ​តាង​នានា ហេតុនេះ​ការ​ចូល​ជូ​ប ឬ​សួរសុខទុក្ខ​ឲ្យ​បាន​តែ​មេធាវី និង​ក្រុម​គ្រួសារ​ជន​ត្រូវ​ចោទ ដែល​មិន​ទាក់ទិន​នៅ​ក្នុង​រឿង​តែ​ប៉ុណ្ណោះ សម្រាប់​អ្នក​ដទៃ​ផ្សេង​ទៀត ការ​ចូល​ជួប​សុខទុក្ខ​អាច​អនុញ្ញាត​ឲ្យ​បាន ក្រោយ​ពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំ​ចាប់​មួយ​ចំនួន​រួចរាល់​សិន​» ។

គួ​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ អតីត​ក្រុម​អ្នកតំណាង​រាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ជួប លោក កឹ​ម សុខា ។ បើ​តាម​លោក ម៉ៅ​ង មុនី​វណ្ណ បាន​ឲ្យ​ដឹង​ការ សុំ​ចូលរួម​លោក កឹ​ម សុខា នេះ ដើម្បី​និយាយ​ពី​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក សម រ​ង្ស៊ី ដែល​មិន​បាន​ពិភាក្សា​ជាមួយ​សមាជិក​គណបក្ស ។ លោក​បន្ត​ថា លោក សម រ​ង្ស៊ី មិន​គួរ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះនោះ​ទេ ព្រោះ​ស្ថាន​ការ​នយោបាយ​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ