ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ​២០១៨ រដូវ​កាល​ទី​៦ បាន​ត្រឡប់​មក​វិញទៀត​ហើយ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ​២០១៨ រដូវ​កាល​ទី​៦ បាន​ត្រឡប់​មក​វិញទៀត​ហើយ និង​កាន់តែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ ក្រុម​ចូលរួម​ប្រកួត​កាន់តែ​ច្រើន​! ការ​ប្រកួត​កាន់តែ​ច្រើន​! និង​មានឱកាស​ជួប​ផ្ទាល់​​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ និង​ទី​១១ មីនា ២០១៨ ខាង​មុខ​នេះ​។

Tiger Street Football Festival គឺជា​ការ​ប្រកួត​កីឡា​ហ្វ៊ូ​ត​សាល​ដំបូង និង​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ​។ កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដើម្បី​ចូលរួម​ចំណែក​​ក្នុង​ការ​លើកកម្ពស់​សកម្មភាព​កីឡា ក៏​ដូច​ជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បាល់​ទាត់ និង​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ដើម្បី​បង្ហាញ​ទេព​កោសល្យ ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​រៀន​ពី​ទម្រង់​ថ្មី​ៗ​នៃ​ការ​លេង​។

Tiger Street Football Festival ឆ្នាំ​២០១៨ នេះ មណ្ឌល​ប្រកួត​កើនឡើង​រហូត​ដល់​ប្រាំបី​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស រួម​មាន ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តកំពង់ចាម ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​។ រង្វាន់​សរុប​កាន់តែ​ធំ​អស្ចារ្យ រហូត​ដល់ ៥០.០០០​ដុល្លារ​។

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival រួម​មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​ទាំង​ការ​ប្រកួត​បាល់ទាត់ ស្តង់​លេង​ហ្គេ​ម​កម្សាន្ត ស្តង់​សំរាប់​អ្នកគាំទ្រ​មាន​ជា​បដា​សំរាប់​សរសេរ​គាំទ្រ​ក្រុម​របស់​ខ្លួន និង​មានការ​គូរ​មុខគួរ​ឲ្យ​ទាក់ទាញ មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ជា​សំភារៈ​កីឡា កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​សំរាប់​ការ​ជាវ​ស្រា​បៀរ  Tiger​។

កាន់តែ​អស្ចារ្យ​កម្មវិធី​ប្រគំ​តន្ត្រី កាន់តែ​ធំ​ជាង​មុន ឆាក​តន្ត្រី​កាន់តែ​ទំនើប ភ្លើងពណ៌​ចំរុះ នឹង​មានការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​រំភើប កាន់តែ​អស្ចារ្យ ដែល​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក​ជាប់​អារម្មណ៍​ដល់​អ្នក​ទស្សនា​។

ជួប​គ្នា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival ២០១៨ ដំបូង​នៅ​ឆេ្ន​រ​អូរ​ឈើទាល ទីរួមខេត្ត​ព្រះ​សីហ​នុ ក្នុង​ថ្ងៃ​ទី​២០-២១ ខែមករា ឆ្នាំ ២០១៨  ចាប់ពី​៧​ព្រឹក​តទៅ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ