ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រក់​ទឹកភ្នែក មើលចុះ​ទាំង​ម្តាយ និង​កូន​ក្មេង​តូច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​បាន​បុក​រះ​ម៉ូតូ​០៥​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​២​នាក់ ស្លាប់​នៅ​នឹង​កន្លែង ហើយ​ម្នាក់​ទៀត​រងរ​បូស​ធ្ងន់ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​ជាង​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​បាន​បុក​រះ​ម៉ូតូ​០៥​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​២​នាក់ ស្លាប់​នៅ​នឹង​កន្លែង ហើយ​ម្នាក់​ទៀត​រងរ​បូស​ធ្ងន់ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​ជាង​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៣៦៩ នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​ដែល​ស្លាប់មាន​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ និង​ក្មេង​ស្រីតូច​ម្នាក់ អាយុ​២​ឆ្នាំ ត្រូវជា​ម្តាយកូន​នឹង​គ្នា ។
តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​០៥​គ្រឿង​ដែល​រថយន្ត​ដឹង​ថ្ម​បាន​បុក​រះ​បាន​ឈប់​នៅ​មុខ​ហាង​គុយទាវ​នោះ ហើយ​ក្នុង​នោះ​ក៏​មាន​ជន​រង​គ្រោះ​បី​នាក់​ម្តាយកូន​កំពុង​ទិញ​គុយទាវ​នៅ​ហាង​មួយ​កន្លែង​ហ្នឹង​ដែរ ដែល​ឈរ​នៅ​ក្បែរ​ម៉ូតូ​គាត់ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​មក​ដល់​ធ្វើការ​វាស់វែង ហើយ​ជន​រង​គ្រោះ​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផង​ដែរ ចំណែក​រថយន្ត និង​ជន​បង្ក​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ