ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើប្រណីត​ទោះ​ចាប់​បាន ក៏​មិន​ព្រម​ឲ្យ​ចាប់​ដែរ​ទៅ​បាត់​ហើយ(មានវីដេអូ)

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ឡាន​យី​ឌុ​ប​មួយ​គ្រឿង​ដឹកឈើ​ប្រណីត​យ៉ាង​ពេញ​ប្រៀប​ដោយ​មាន​គ្រប​ក្រណាត់​តង់​ជិត​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​មក​កាន់​ខេត្តកោះកុង ប៉ុន្តែ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល រថយន្ត​ដឹកឈើ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(​វ៉ា​យ​អេ​ដ​)​ឃាត់​សួរ​រក​ច្បាប់​ដឹក​ជញ្ជូន នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ត្រង់​ចំណុច​ឃុំ​ត្រពាំងរូង…

ខេត្តកោះកុង ៖ ឡាន​យី​ឌុ​ប​មួយ​គ្រឿង​ដឹកឈើ​ប្រណីត​យ៉ាង​ពេញ​ប្រៀប​ដោយ​មាន​គ្រប​ក្រណាត់​តង់​ជិត​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​មក​កាន់​ខេត្តកោះកុង ប៉ុន្តែ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល រថយន្ត​ដឹកឈើ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(​វ៉ា​យ​អេ​ដ​)​ឃាត់​សួរ​រក​ច្បាប់​ដឹក​ជញ្ជូន នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ត្រង់​ចំណុច​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង ។

សមត្ថកិច្ច​អង្គការ​ឆែក​ឃើញ​ឈើប្រណីត​យ៉ាងច្រើន​នៅ​ក្នុង​រថយន្ត ហើយ​ក៏​បាន​ទូរស័ព្ទ​ហៅ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចុះ​មក​ត្រួតពិនិត្យ តាម​លក្ខណៈ​ច្បាប់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ការ​ចុះ​ត្រួតពិនិត្យ​របស់​មេព្រៃ​គ្មាន​ប្រសិទ្ធភាព ពីព្រោះ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បញ្ជា​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដោះ​លែង​រថយន្ត​ខាងលើ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ទោះបី​សមត្ថកិច្ច​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ធំ​ហើយ​ក៏​ដោយ តែ​ត្រូវ​បាន​មេ​របស់​ខ្លួន​បញ្ជា​ឲ្យ​ដោះ​លែង​រថយន្ត​ដឹកឈើ​ល្មើស​យ៉ាង​អាម៉ាស​ទៀត​ផង ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​អះអាង​ថា ឈើ​ល្មើស​ខាងលើ​នេះ​ជា​ប្រភេទ​ឈើ​គគីរ ។ នៅ​ក្នុង​ឯកសារ​ផ្លូវច្បាប់​ឈើ​គគីរ​នេះ ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ធ្វើ​ចរាចរណ៍​ពី​ខេត្តស្ទឹងត្រែង​មក​កាន់​ដេប៉ូ​អាជីវកម្ម​លក់​ឈើ​មួយ ស្ថិត​ក្នុងស្រុក​មណ្ឌល​សីមា​ខេត្តកោះកុង ប៉​ន្តែ​រថយន្ត​ដឹកឈើ​ខាងលើ​បាន​ដឹកឈើ​ចូល​ទៅ​ក្នុង​កោះ​មួយ ដែល​ជា​បន្ទាយ​ទាហានជើងទឹក ស្ថិត​នៅ​ជាប់​ព្រំប្រទល់​សមុទ្រ ជាមួយ​ប្រទេស​ថៃ​ឈ្មោះ​ថា​កោះ ” យ៉ ” ស្ថិត​ក្នុង​ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា រួច​ទម្លាក់​ចុះទូក​យន្ត​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​តែ​ម្តង ។ ប្រភព​ដដែល​បន្ត​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ​សារព័ត៌មាន​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ