ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិនសូវ​បាន​កម្ពស់​ក៏​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរដែរ

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មាន​កម្ពស់​កាន់តែ​ទាប មានការ​ប្រឈម​នឹង​ជំងឺ​បេះដូង​កាន់តែ​ខ្លាំង ។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​មួយ​ដែល​ពិនិត្យ​ទៅ​លើ​មនុស្ស​ប្រមាណ​ជាង​២០០០០០​នាក់ ហើយ​បាន​រក​ឃើញ​ថា កាលណា​មនុស្ស​មាន​កម្ពស់​ទាប…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មាន​កម្ពស់​កាន់តែ​ទាប មានការ​ប្រឈម​នឹង​ជំងឺ​បេះដូង​កាន់តែ​ខ្លាំង ។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​មួយ​ដែល​ពិនិត្យ​ទៅ​លើ​មនុស្ស​ប្រមាណ​ជាង​២០០០០០​នាក់ ហើយ​បាន​រក​ឃើញ​ថា កាលណា​មនុស្ស​មាន​កម្ពស់​ទាប ឬ​ខ្លី​ជាង​៦.៣៥​សង្ទីម៉ែត្រ គឺ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​១៣,៥​ភាគរយ ។ រឿង​នេះ​មាន​ន័យ​ថា នរណា​ម្នាក់​ដែល​មាន​កម្ពស់​ត្រឹមតែ ១,៥២​ម៉ែត្រ នឹង​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ជាង​អ្នកមាន​កម្ពស់​១,៧១​ម៉ែត្រ រហូត​ដល់​៣២​ភាគរយ ។

តាម​ការ​ស្រាវជ្រាវ មុន​ៗ បាន​សម្គាល់​ដឹង​អំពី​ការ​ទាក់ទង​មួយ​រវាង​មនុស្ស​មាន​កម្ពស់​ទាប និង​ការ​ប្រឈម​កាន់តែ​ខ្ពស់ និង​ជំងឺ​សរសៃឈាម​បេះដូង ប៉ុន្តែ​ចំពោះ​មូលហេតុ​វិញ គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។ វា​ត្រូវ​បាន​គេ​គិត​ថា​កត្តា​បរិ​ដ្ឋា​ន​អាច​ចូលរួម​ចំពោះ​រឿង​នេះ​​ដែរ ។ ឧទាហរណ៍ មនុស្ស​ម្នាក់​ដែល​មាន​របប​អាហារ​មិន​បាន​គ្រប់គ្រាន់​កាលពី​កុមារភាព អាច​លូតលាស់​ទាប​ជាង​កម្ពស់​ជា​មធ្យមភាគ និង​មិនសូវ​មាន​សុខភាព​ល្អ​ផង។

សម្រាប់​ការ​សិក្សា​ថ្មី​នេះ​វិញ មាន​បំណង​ចង់​បង្កើត​នូវ​រូបភាព​កាន់តែ​ច្បាស់​ជាង​មុន តាម​រយៈ​ពិនិត្យ​ទៅ​លើ​ការ​ប្រែប្រួល​ហ្សែ​ន​ដែល​ជាប់​ទាក់ទង​នឹង​ភាព​ទាប​របស់​កម្ពស់ ដែល​វា​ក៏​ជាប់​ទាក់ទង​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ដែរ ។ តាម​រយ​ការ​វិភាគ​លើ​ស្ថិតិ ពួក​គេ​បាន​បាន​វាស់​ទៅ​លើ​ការ​ទាក់ទង​រវាង​កម្ពស់​ទាប ដោយសារ​តែ​ការ​ប្រែប្រួល​ទាំងនេះ​ជាមួយនឹង​ជំងឺ​សរសៃឈាម​បេះដូង ។ អ្វី​ដែល​ចម្លែក​នោះ​គឺថា វា​មិន​មានការ​ទាក់ទង​អ្វី​សោះ​សម្រាប់​មនុស្ស​ស្រី ។

វា​គួរតែ​ត្រូវ​បាន​គេ​កត់​សម្គាល់ថា ការ​សិក្សា​ប្រភេទ​នេះ​អាច​បញ្ជាក់​អំពី​ហេតុផល​ខ្លាំង​មួយ សម្រាប់​ទំនាក់ទំនង​ដូច​ជា ការ​ដែល​មាន​កម្ពស់​ទាប​មាន​ជាប់​ទាក់ទង​នឹង​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ឡើង​ខ្ពស់ ប៉ុន្តែ​វា​មិន​អាច​បញ្ជាក់​ទៀត​ថា ការ​ដែល​មាន​កម្ពស់​ទាប​ជា​មូលហេតុ​ដោយ​ផ្ទាល់​នៃ​ជំងឺ​សរសៃឈាម​បេះដូង ឬ​អត់​ឡើយ ។

មធ្យោបាយ​ដើម្បី​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ដែរ​នោះ មាន​ដូច​ជា ការ​ឈប់​ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​ការ​ថែរក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ តាម​រយៈ​របប​អាហារ និង​ការ​ហាត់ប្រាណ​។ វិធី​ទាំងនេះ​គួរតែ​ជួយ​ដល់​ការ​ថែរក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​ស្ថិត​ក្នុង​សភាព​ធម្មតា និង​មាន​សុខភាព​ល្អ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ