ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចចក​បង្ហាញខ្លួន​ ​ក្រោយ​បាត់ដាន​ជាង​100​ឆ្នាំ

6 ឆ្នាំ មុន

ក្រុម​អភិរក្ស​បរិស្ថាន​«Landscape»​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ មក​រា ២០១៨ ថា​ ប្រទះ​ឃើញ​ឆ្កែចចក​ជា​សត្វព្រៃ​នៅ​ភូមិភាគ​«Flander»​ភាគ​ខាងជើង​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ជា​លើក​ដំបូង​ក្នុងអំឡុងពេល​ជាង​១០០​ឆ្នាំ​ក្រោយ​ពី​វា​បាត់​ខ្លួន​ពី​ភូមិភាគ​អឺរ៉ុប​ខាងលិច​តាំងពី​ដើម​សតវត្ស​ទី​២០​មក ។ ចចក​ជា​សត្វព្រៃ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​តាម​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ​១៩៧៩ បាន​បាត់​ខ្លួន​ពី​ភូមិភាគ​អឺរ៉ុប​ខាងលិច​កាលពី​ជាង​១០០​ឆ្នាំ​មុន ដោយសារ​ការ​បរបាញ់ ការ​អភិវឌ្ឍ​តំបន់ឧស្សាហកម្ម…

ក្រុម​អភិរក្ស​បរិស្ថាន​«Landscape»​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ មក​រា ២០១៨ ថា​ ប្រទះ​ឃើញ​ឆ្កែចចក​ជា​សត្វព្រៃ​នៅ​ភូមិភាគ​«Flander»​ភាគ​ខាងជើង​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ជា​លើក​ដំបូង​ក្នុងអំឡុងពេល​ជាង​១០០​ឆ្នាំ​ក្រោយ​ពី​វា​បាត់​ខ្លួន​ពី​ភូមិភាគ​អឺរ៉ុប​ខាងលិច​តាំងពី​ដើម​សតវត្ស​ទី​២០​មក ។

ចចក​ជា​សត្វព្រៃ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​តាម​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ​១៩៧៩ បាន​បាត់​ខ្លួន​ពី​ភូមិភាគ​អឺរ៉ុប​ខាងលិច​កាលពី​ជាង​១០០​ឆ្នាំ​មុន ដោយសារ​ការ​បរបាញ់ ការ​អភិវឌ្ឍ​តំបន់ឧស្សាហកម្ម និង​ពង្រីក​ទីក្រុង ក្រោយមក​ចាប់ផ្តើម​បង្ហាញ​មុខជា​ថ្មី​នៅ​បែ​ល​ហ្ស៊ិក។

«Landscape»​បញ្ជាក់​ថា​បែ​ល​ហ្ស៊ិ​ក​ជា​ប្រទេស​តែ​មួយ​នៅ​អឺរ៉ុប ដែល​នៅ​មាន​របាយ​ការណ៍​ពី​ការ​ប្រទះ​ឃើញ​ចចក​ដែល​មក​តាំង​លំនៅ​ក្នុង​ភូមិភាគ​នេះ ។ ចំពោះ​ចចក​ដែល​ប្រទះ​ឃើញ​ជា​ចចក​មាន​បំពាក់​ក្រវាត់ក​អេ​ឡិច​ត្រូ​និក​សម្រាប់​តាមដាន​ពី​ការ​បន្លាស់​ទី ។ កន្លង​មក​ចចក​មួយ​ក្បាល​នោះ​បាន​ប្រទះ​ឃើញ​នៅ​ហូ​ឡង់​កាលពី​ចុងឆ្នាំ​កន្លង​មក បន្ទាប់​មក​ឆ្លង​ចូល​ដែនដី​អា​ល្លឺ​ម៉​ង់ និង​បែ​ល​ហ្ស៊ិ​ក ។

ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ដូច​ជា​រ៉ូ​ម៉ា​នី និង​ប៉ូ​ឡូញ ពលរដ្ឋ​រមែង​សម្រប​ខ្លួន​ទៅ​នឹង​ការ​រស់នៅ​របស់​ចចក​ដោយ​ពួក​គេ​រមែង​បញ្ជាក់​ថា​ការ​វាយប្រហារ​ដោយ​សត្វព្រៃ​គឺជា​ឧប្បត្តិ​ហេតុ​ខុស​ពី​ប្រទេស​ដទៃ​ទៀត​ដូច​ជា​បារាំង អ៊ី​តា​លី ឬ​ផ្នែក​ខ្លះ​របស់​អេ​ស្ប៉ា​ញ​ដែល​​សម្លឹង​ឃើញ​ថា ចចក​បាន​បង្ហាញខ្លួន​ជា​ថ្មី​គឺជា​បញ្ហា​ដល់​ពលរដ្ឋ ។

សម្រាប់​ក្រុម​អភិរក្ស​សត្វ​បាន​បង្ហាញ​ភាព​ត្រេកអរ​ចំពោះ​ការ​ប្រទះ​ឃើញ​ចចក​នៅ​បែ​ល​ហ្ស៊ិ​ក និង​អំពាវនាវ​ឱ្យ​មាន​បទដ្ឋាន​ការពារ​ឲ្យ​បាន​ម៉ត់ចត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ