ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់​ទាត់​កោះ​សន្តិ​ភាព​​ ចាញ់​ Green ICT United ក្នុង​ជំនួប​លើក​ដំបូង

11 ឆ្នាំ មុន

រាជធានីភ្នំពេញៈ កាល​ពី​​​​ថ្ងៃ​សៅរ៍​ ទី​១ ខែធ្នូ ឆ្នាំ​២០១២ នៅ​ទី​លាន​បាល់​ទាត់​សាលា​ដែក ឫស្សី​កែវ ​​ក្រុម​បាល់​ទាត់​កោះ​សន្តិភាពបាន​ជួប​ប្រកួត​ជាលក្ខណៈមិត្ត​ភាព​ជា​មួយ​ក្រុម​ Green ICT United​ ជា​លទ្ធផល​ក្រុម​បាល់​ទាត់​កោះ​សន្តិ​ភាព​ចាញ់​ការ​ប្រកួត ។
ក្នុង​ជំនួប​លើក​ដំបូង​នេះ ក្រុម​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ច្រើន ហើយ​​អ្វី​ដែល​សំខាន់​នោះ​​គឺ​​ការ​ចង​សម្ព័ន្ធ​ភាព​រវាង​ក្រុម​ទាំង​ពីរ​តាម​រយៈការ​លេង​កីឡានាំ​មក​នូវ​សុខភាព និង​មិត្ត​ភាព ។

ស្ថិត​ក្នុង​ទីលាន​ស្មៅ​ខៀវ​ខ្ចី​ ប្រកប​ដោយ​បរិយាកាស​ស្រស់​ស្រាយ​ និង​ទឹក​មុខ​ញញឹម​ញញែម លោក​អ៊ុល សុភាព តំណាងឱ្យ​​ក្រុម​បាល់​ទាត់​ Green ICT United បាន​មាន​ប្រសាសន៍​ថា ជំនួប​គ្នា​លើក​ដំបូង​រវាង​ក្រុម​ទាំង​ពីរ គឺ​​ជា​ឱកាស​ល្អ​​មួយ​ដែលយើង​បាន​ស្គាល់​គ្នា​តាម​រយៈ​កីឡា​ផ្សា​រភ្ជាប់​មិត្ត​ភាព ដូច្នេះ​លទ្ធ​ផល​ឈ្នះ​ ឬ​ចាញ់ មិន​សំខាន់​នោះ​ទេ ។

មុន​ពេល​ចាក​ចេញ​ពី​ទីលាន​ប្រកួត តំណាង​ក្រុម​ទាំង​ពីរ​បានធ្វើ​ការ​​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​ប៉ះ​ពារ​បន្តិច​បន្តួចដោយ​អចេតនា​​ក្នុង​អំឡុង​នៃ​ការ​ប្រកួត ហើយ​ពួក​លោក​សង្ឃឹម​ថា ​ក្រុម​ទាំង​ពីរ​នឹង​មាន​ឱកាស​ជួប​គ្នា​លើក​ក្រោយ​ទៀត ៕