អភិបាលស្រុកភ្នំស្រុកតាំងពីឆ្នាំ១៩៧៩មកមាន៩ជំនាន់ហើយ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អភិបាលស្រុកភ្នំស្រុក អតីតជាតំបន់សមភូមិក្តៅឆ្នាំ១៩៧៩ មក មានអភិបាលស្រុកចំនួន៩រូបដែលកំពុងអភិវឌ្ឍន៍ និងរីកចម្រើន ។ លោក យឹម…
ខេត្តបន្ទាយមានជ័យ ៖ អភិបាលស្រុកភ្នំស្រុក អតីតជាតំបន់សមភូមិក្តៅឆ្នាំ១៩៧៩ មក មានអភិបាលស្រុកចំនួន៩រូបដែលកំពុងអភិវឌ្ឍន៍ និងរីកចម្រើន ។ លោក យឹម…
ខេត្តបន្ទាយមានជ័យ ៖ អភិបាលស្រុកភ្នំស្រុក អតីតជាតំបន់សមភូមិក្តៅឆ្នាំ១៩៧៩ មក មានអភិបាលស្រុកចំនួន៩រូបដែលកំពុងអភិវឌ្ឍន៍ និងរីកចម្រើន ។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក បានប្រាប់ថា ក្រោយពេលថ្ងៃរំដោះ ៧មករា១៩៧៩ មក ដល់បច្ចុប្បន្ននេះ មានអភិបាលស្រុកចំនួន៩រូបមកហើយ មាន ទី១.លោក ឌុច សឿម ជាអភិបាលស្រុកភ្នំស្រុក ចាប់ឆ្នាំ១៩៧៩ដល់១៩៨១ ក្នុងខេត្តបាត់ដំបង ទី២.លោក និត ឈុន ជាអភិបាលស្រុកភ្នំស្រុក ចាប់ពី១៩៨២ដល់១៩៨៦ ក្នុងខេត្តបាត់ដំបង ទី៣.លោក កែវ រ៉ឺក អភិបាលស្រុកភ្នំស្រុក ចាប់ឆ្នាំ១៩៨៧ដល់១៩៨៨ ក្នុងខេត្តបន្ទាយមានជ័យ ទី៤.លោក ប៊ុន សុខ អភិបាលស្រុកភ្នំស្រុក ចាប់ពីឆ្នាំ១៩៨៨ដល់១៩៩០ ទី៥.លោក គង់ លឿ ជាអភិបាលស្រុកភ្នំស្រុក ចាប់ពីឆ្នាំ១៩៩១ដល់១៩៩៩ ទី៦.លោក គឹម ណន អភិបាលស្រុកភ្នំស្រុក ចាប់ពីឆ្នាំ១៩៩៩ដល់២០០៦ ទី៧.លោក គី ឈួង ជាអភិបាលស្រុកភ្នំស្រុក ចាប់ពីឆ្នាំ២០០៦ដល់២០០៨ ទី៨.លោក សេង គី ជាអភិបាលស្រុកភ្នំស្រុក ចាប់ពីឆ្នាំ២០០៨ដល់២០១៦ និងទី៩.លោក យឹម សំណាង ជាអភិបាលស្រុកភ្នំស្រុក ចាប់ឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ននេះ ។ (លោក យឹម សំណាង ផ្តល់បទសម្ភាសន៍)
លោកបានបញ្ជាក់ថា ស្រុកភ្នំស្រុក នៅឆ្ងាយពីទីរួមខេត្តបន្ទាយមានជ័យចម្ងាយ៥៦គីឡូម៉ែត្រ ខាងជើងជាប់ខេត្តឧត្តមានជ័យ និងខាងកើតជាប់ខេត្តសៀមរាប ស្រុកភ្នំស្រុក មាន៦ឃុំ ៥៦ភូមិ មានប្រជាពលរដ្ឋ១,៣៣០គ្រួសារ ប្រជាពលរដ្ឋសរុប៥៦,៩២៨នាក់ ស្រី២៧,៩២០នាក់ អាយុ១៨ឆ្នាំឡើងមានចំនួន៣៩,៤១៨នាក់ ស្រី២០,០៦២នាក់ និងមានផ្ទៃដីសរុប៧៦,២៤៥ហិកតា ផ្ទៃដីបង្កបង្កើនផល២៩,៤៧៤ហិកតា ផ្ទៃដីចម្ការ៧,១៦៩ហិកតា ផ្ទៃដីភ្នំ១៩,៦៨៣ហិកតា ផ្ទៃដីបឹងបួរអាង១៨,៣៦៥ហិកតា ផ្ទៃដីលំនៅដ្ឋាន១,៥៥៤ហិកតា ។
លោក យឹម សំណាង បានបញ្ជាក់ថា ក្រោយពេលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលិញ មានការរីកចម្រើនអភិវឌ្ឍន៍ រាជរដ្ឋាភិបាលបានកសាងអគារសាលាស្រុកភ្នំស្រុក និងអគាររដ្ឋបាលសម្រាប់បម្រើសេវាប្រជាពលរដ្ឋ និងបានដឹកអភិវឌ្ឍន៍ក្នុងមូលដ្ឋានមានការរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ៕
ចែករំលែកព័តមាននេះ