ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ចេញពី​ប្រជុំ​មុនគេ គ្រាន់​ដើរ​ដល់​មុខ​អគារ ឈាម​ហូរ​ដូច​ថ្លុក

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​អនុសេនីយ៍ទោ​ខែ​ក យ៉េ​ង នាយ​រង​ផ្នែក​ស្ថិតិ​ប្រជាពលរដ្ឋ​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​មាន​ជម្ងឺ​ធ្ងន់ធ្ងរ ខណៈ​កំពុង​ដើរ​ចេញពី​សាល​ប្រជុំ​ចុះ​មក​ដល់​ដី​ស្រាប់តែ​ហូរ​ឈាម​តាម​បាត​ក្រហមច្រាល ភ្លាម​ៗ​នោះ​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ស្នងការ កាលពី​វេលា​ម៉ោង​១១​នឹង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨…

ខេត្តស្វាយរៀង ៖ លោក​អនុសេនីយ៍ទោ​ខែ​ក យ៉េ​ង នាយ​រង​ផ្នែក​ស្ថិតិ​ប្រជាពលរដ្ឋ​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​មាន​ជម្ងឺ​ធ្ងន់ធ្ងរ ខណៈ​កំពុង​ដើរ​ចេញពី​សាល​ប្រជុំ​ចុះ​មក​ដល់​ដី​ស្រាប់តែ​ហូរ​ឈាម​តាម​បាត​ក្រហមច្រាល ភ្លាម​ៗ​នោះ​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ស្នងការ កាលពី​វេលា​ម៉ោង​១១​នឹង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ នៅ​ខាង​មុខ​អាគារ​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង ។

បន្ទាប់​មក​មន្ត្រី​នគ​បាល​ខេត្ត​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។
បើ​តាម​មន្ត្រី​នគ​បាល​ខេត្ត​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​លោក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កោះហៅ​ឲ្យ​មក​ប្រជុំ​ដាក់​ផែនការ​ការងារ​ឆ្នាំ​២០១៨ នៅ​ស្នងការ​នគ​បាល​ខេត្ត លុះ​ប្រជុំ​ជិត​ចប់​ជន​រង​គ្រោះ​និយាយ​ប្រាប់​លោក​អធិការ​នគ​បាល​ក្រុង​បា​វិតថា មិន​ស្រួលខ្លួន គឺ​ចុកពោះ​ស្ទិញ​ក៏​សុំ​ចេញ​មុន ខណៈ​ចុះ​ដល់​ខាង​មុខ​អាគារ​ស្រាប់ តែ​ហូរ​ឈាម​តាម​បាត (​គូទ​)​ដូច​គេ​ចាក់​.​ក​ជ្រូក​ដួល​សន្លប់​តែ​ម្តង ។

លោក​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ខេត្ត​មាន​ប្រសាសន៍​ថា លោក​អនុសេនីយ៍ទោ ខែ​ក យ៉េ​ង អាយុ​៤៥​ឆ្នាំ មាន​ជម្ងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ និង​រឹសដូងបាត​ធ្ងន់ធ្ងរ សង្ស័យ​ធ្លាយ​ក្រពះ ឬ ឬ​ស​ដូងទុំ​បែកធ្លាយ មិន​អាច​ជួយ​សង្គ្រោះ​បាន​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ដើម្បី​សង្គ្រោះ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​0៩ ខែមករា ឆ្នាំ​២០១៨ ។
រីឯ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​រិះគន់​ថា ក្រុម​គ្រូពេទ្យ​ហាក់បីដូចជា ប្រ​ងើយ​កន្តើយ មិនសូវ​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ​ស្វាមី​គាត់​ទេ ទើប​ក្រុម​គ្រួសារ​សម្រេចចិត្ត​បញ្ជូន​ស្វាមី​របស់​គាត់​យក​ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ដើម្បី​សង្គ្រោះ​ដោយសារ​ជំងឺ​នៅ​តែ​ធ្ងន់ធ្ងរ និង​ហូ​ឈាម​តាម​បាត​(​គូទ​) នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ