ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីតាមីន​E ក៏​មានគុណ​វិបត្តិ​របស់​វា​ដែរ

6 ឆ្នាំ មុន

វីតាមីន​E គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ មាន​ន័យ​ថា​រាង​កាយ​របស់​យើង​រក្សា​វា​ទុក ក្នុង​ជាលិកា​ខ្លាញ់ ហើយ​ក៏​ប្រើ​វា​ដើម្បី​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម និង​ភ្ញោ​ច​ដល់​វីតាមីន K ដើម្បី​បង្កើត​ជា​ការ​កកឈាម​ដែរ​។ វីតាមីន E…

វីតាមីន​E គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ មាន​ន័យ​ថា​រាង​កាយ​របស់​យើង​រក្សា​វា​ទុក ក្នុង​ជាលិកា​ខ្លាញ់ ហើយ​ក៏​ប្រើ​វា​ដើម្បី​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម និង​ភ្ញោ​ច​ដល់​វីតាមីន K ដើម្បី​បង្កើត​ជា​ការ​កកឈាម​ដែរ​។ វីតាមីន E ក៏​ជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ប្រភេទ ដែល​ជួយ​ការពារ​សរីរាង្គ​ក្នុង​ខ្លួន ឆ្អឹង និង​ជាលិកា​ផ្សេង​ៗ​ពី​ការ​ខូចខាត ដោយ​រ៉ា​ឌី​កាល់​សេរី និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម ។ យ៉ាងណាមិញ វីតាមីន​នេះ​អាច​បង្ក​ជា​ការ​ប្រឈម​នឹង​ជំងឺ​ច្រើន​ដល់​អ្នក​ដែរ បើសិនជា​ប្រើប្រាស់​ច្រើន​ពេក ឬ​មិន​ត្រឹមត្រូវ ។

យោង​ទៅ​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Maryland Medical Center បាន​ឲ្យ​ដឹង​ថា វីតាមីន E ប្រហែលជា​អាច​រំខាន ដល់​សមត្ថភាព​ធ្វើ​ឲ្យ​ឈាមកក​ដែរ ។ ឈាម​ដែល​កក​ត្រឹមត្រូវ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​បង្ការ​កុំ​ឲ្យ​ហូរ​ឈាម​ច្រើន ចេញពី​សរីរាង្គ​ក្នុង​ខ្លួន និង​របួស​នៅ​ស្បែក ។ ការ​ប្រឈម​នេះ​នឹង​កើត​មាន​ខ្ពស់ បើសិនជា​អ្នក​ប្រើ​ថ្នាំ​អាស្ពីរីន ឬ​ថ្នាំ​ប្រឆាំង​ឈាមកក​ដូច​ជា Warfarin ឬ Clopidogrel ។

ជាក់ស្តែង​វិទ្យាស្ថាន Linus Pauling បាន​សម្គាល់​ឃើញ​ថា ថ្នាំ​បំប៉ន​ប្រភេទ​វីតាមីន E ប្រហែលជា​ប្រឈម​ខ្លាំង នឹង​ការ​ហូរ​ឈាម​ក្នុង​ពេល​វះកាត់ ជា​ពិសេស​ទារក​ទើបនឹង​កើត​តែ​ម្តង ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ សម្រាប់​មនុស្ស​ពេញវ័យ មិន​ត្រូវ​ប្រើប្រាស់​វីតាមីន E ខ្ពស់​ជាង ១៥០០ IU ក្នុង​មួយ​ថ្ងៃ​ឡើយ ។ ចំពោះ​ក្មេង​ចេះ​ដើរ​តេះតះ​អាច​ប្រើ​បាន​៣០០ IU និង​មនុស្ស​វ័យ​ជំទង់​១២០០IU ។ ចំពោះ​ទារក​ទើបនឹង​កើត គឺ​មិន​ឲ្យ​ប្រើ​ឡើយ ។

សរុប​មក ដើម្បី​មាន​សុវត្ថិភាព​ពេញលេញ អ្នក​មិន​ត្រូវ​ទិញ​ថ្នាំ ញ៉ាំ​ដោយ​ខ្លួនឯង​ឡើយ តែ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន ដោយ​មាន​បង្ហាញ​អំពី​ផល​ល្អ និង​ផល​ប៉ះពាល់ ផ្សេង​ៗ របស់​ថ្នាំ​ទាំងនោះ​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ