ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

ពន្លឺ​ចម្លែក​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា បាតុភូត​ពន្លឺ​ចម្លែក​មួយ​នៅ​ពេល​យប់​ស្ថិត​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដោយ​អ្នកខ្លះ​យល់​ថា​ជា​«UFO» ធាតុ​ពិតជា​ពន្លឺភ្លើង​កាំជ្រួច «Falcon 9» របស់ «NASA» ។ ពង​កោប​តាំងពី​អាយុ​៧​ឆ្នាំ​មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ​ផ្ទះ…

ពន្លឺ​ចម្លែក​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា

បាតុភូត​ពន្លឺ​ចម្លែក​មួយ​នៅ​ពេល​យប់​ស្ថិត​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដោយ​អ្នកខ្លះ​យល់​ថា​ជា​«UFO» ធាតុ​ពិតជា​ពន្លឺភ្លើង​កាំជ្រួច «Falcon 9» របស់ «NASA» ។

ពង​កោប​តាំងពី​អាយុ​៧​ឆ្នាំ​មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ​ផ្ទះ
ជា​រឿង​ដ៏​ចម្លែក​មួយ​ដែល​ពង​កោប​ដុះ​ពីលើ​ក្បាលពោះ​របស់​ក្មេង​ស្រី អាយុ​៧​ឆ្នាំ​នៅ​ប៉ា​គី​ស្ថាន និង​ត្រូវ​មិត្តភក្ដិ​សើចចំអក​ទើប​មិន​ហ៊ាន​ចេញពីផ្ទះ​។

ព្រះអាទិត្យ​រះ​លើ​វិហារ
ចាត់​ទុក​ថា​ជា​រឿង​អច្ឆរិយៈ​មួយ មាន​ពន្លឺព្រះអាទិត្យ​បាន​រះ​នៅ​ពីលើ​វិហារ​នៅ​ក្នុង «Saint-Fiacre-sur-Maine» ភាគ​ខាងលិច​ប្រទេស​បារាំង​។

ស្ត្រី​ប៉ា​ឡេ​ស្ទី​ន​ថតរូប​ប៉ូលិស
ស្ត្រី​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​កំពុង​ថតរូប​ប៉ូលិស​អ៊ីស្រា​អែ​ល ខណៈ​ពេល​រូបគេ​ក៏​ថតរូប​នាង​ដូច​គ្នា នៅ​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​យេ​រូ​សា​ឡឹម ។

កុមារ​ហាត់​សម​ច្រៀង​បទ​គ្រី​ស្ដ​ស្មាស់
កុមារ​មួយ​ក្រុម​កំពុង​ហាត់​សម​ច្រៀង​បទ​គ្រី​ស្ដ​ស្មាស់ នៅ​ឯ​វិហារ​មួយ​ក្នុង​ទីក្រុង​ឡុ​ង​ដ៏ ចក្រភព​អង់គ្លេស ។

ទ័ព​កូរ៉េ​ខាងត្បូង​ម្នាក់​កំពុង​តំរង់​កាំភ្លើង
កងទ័ព​កូរ៉េ​ខាងត្បូង​ម្នាក់​កំពុង​តំរង់​កាំភ្លើង​នៅ​លើ​ទីទួល​មួយ​គ្របដណ្ដប់​ដោយ​ព្រឹល ក្នុង​ពេល​ហាត់​សមជា​មួយ​អា​មេ​រិ​ក​នៅ​ទីក្រុង «pyongyang» ឆ្ងាយ​ពី​សេ​អ៊ូ​ល ទៅ​ភាគ​ខាងកើត​ប្រហែល ១៨០​គីឡូម៉ែត្រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

រុ​ស្ស៊ី​បញ្ជូន​មនុស្ស​ទៅ​ស្ថានីយ​អវកាស
យាន «Soyuz MS-07» របស់​រុ​ស្សុ​ី​បាន​ដឹក​សមាជិក​អ្នក​អវកាស របស់​ស្ថានីយ​អវកាស​អន្តរជាតិ «ISS» បាន​បង្ហោះ​ចេញពី «Baikonur Cosmodrome» កាលពី​ថ្ងៃ​ទី​១៧ ធ្នូ​២០១៧ ។

ខ្លាឃ្មុំ​ផេ​ន​ដា​កំពុង​ស៊ី​ចំណី​គួរ​ឲ្យ​គយគន់
ផេ​ន​ដា​មួយ​ក្បាល​កំពុង​ស៊ី​ចំណី នៅ​ឯ​សួនសត្វ​«​សុ​ើ​ន​យ៉ាង​» ក្រុង​សុ​ើ​ន​យ៉ាង ខេត្ត​លៀវ​នី​ង ប្រទេស​ចិន ។

លើក​រថយន្ត​ដែល​សង្កត់​កុមារ​អាយុ​១០​ឆ្នាំ
កុមារ​អាយុ​១០​ឆ្នាំ​ម្នាក់​ត្រូវ​រថយន្ត​បើក​កិន​សង្កត់​ក្នុង​ពេល​កំពុង​ដើរ​ឆ្លងផ្លូវ នៅ​ក្រុង​មួយ​ភាគ​ខាងកើត​ប្រទេស ត្រូវ​បាន​ពលរដ្ឋ​ជួយ​សង្គ្រោះ​ដោយ​លើក​រថយន្ត​ចេញ ។

រថយន្តក្រុង​ធ្លាក់​ស្ពាន​នៅ​ឥណ្ឌា​ស្លាប់​៣៣​នាក់
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​៣៣​នាក់ ពី​ឧប្បត្តិហេតុ​រថយន្តក្រុង​ធ្លាក់​ទៅ​ក្នុង​ទន្លេ នៅ​រដ្ឋ​រាជ​ស្ថាន ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២៣​ធ្នូ ២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ