ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បាត់បង់​ជីវិត ព្រោះ​តែ​ចង់បង្កើន​សម្រស់​កំប៉េះគូទ​

6 ឆ្នាំ មុន

សារព័ត៌មាន​«metro»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា Carolina Andrea Aguirre Castano អាយុ​៣៨​ឆ្នាំ​មានកូន​២​នាក់​បាន​សម្រេចចិត្ត​វះកាត់​កែ​សម្រស់​កំប៉េះគូទ​នៅ​ហាង​កែ​សម្រស់​មួយ​ក្នុង​ទីក្រុង​មេ​ដេ​លី​ន ប្រទេស​កូ​ឡុំ​ប៊ី​ដោយ​សង្ឃឹមថានឹង​មាន​ស្បែក​តឹង​មិន​ជ្រីវជ្រួញ ប៉ុន្តែ អ្វី​ៗ​គ្រប់យ៉ាង​បែរជា​មិន​ស្រប​តាម​បំណង…

សារព័ត៌មាន​«metro»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា Carolina Andrea Aguirre Castano អាយុ​៣៨​ឆ្នាំ​មានកូន​២​នាក់​បាន​សម្រេចចិត្ត​វះកាត់​កែ​សម្រស់​កំប៉េះគូទ​នៅ​ហាង​កែ​សម្រស់​មួយ​ក្នុង​ទីក្រុង​មេ​ដេ​លី​ន ប្រទេស​កូ​ឡុំ​ប៊ី​ដោយ​សង្ឃឹមថានឹង​មាន​ស្បែក​តឹង​មិន​ជ្រីវជ្រួញ ប៉ុន្តែ អ្វី​ៗ​គ្រប់យ៉ាង​បែរជា​មិន​ស្រប​តាម​បំណង ។

នាង​Carolina​បាន​វះកាត់​ដោយ​ចាក់​«​សី​ុ​លី​កូន​»​ចូល​ទៅ​កំប៉េះគូទ និង​មាន​ចាក់​សារ​ធាតុ​មិន​បង្ហាញ​ឈ្មោះ ហើយ​ក្នុងអំឡុងពេល​កំពុង​វះកាត់​រូប​នាង​ហាក់ដូចជា​មាន​អារម្មណ៍មិនល្អ បុគ្គលិក​របស់​គ្លីនិក​ក៏​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដោយ​អាការ​របស់​នាង​បាន​ចុះ​ខ្សោយ និង​ស្លាប់​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ។

នាង​Carolina មិនមែន​ជា​មនុស្ស​ដំបូង​ទេ​ដែល​ស្លាប់​ដោយ​ការ​កែ​សម្រស់​កំប៉េះគូទ ខណៈ​​ពេល​មេបញ្ជាការ​ប៉ូលិស​នៅ​ទីក្រុង​មេ​ដេ​លី​ន ថ្លែង​ថា តាំងពី​ឆ្នាំ​២០១៦ កន្លង​មក​មាន​អ្នក​ស្លាប់​ពី​ការ​កែ​សម្រស់​បែប​នោះ​ដល់​ទៅ​៥​នាក់ ហើយ​Carolina ជា​មនុស្ស​ទី​៦ ។

ប៉ូលិស​បាន​បញ្ជា​ឲ្យ​បិទ​ហាង ចំណែក​ម្ចាស់​ហាង​កែ​សម្រស់​ត្រូវ​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ