ខេត្តកែប ៖ ដើមជ្រៃក្រឹមបានដួលរលំនៅជិតឆ្នេរកែប ហើយត្រូវបានគេយករថយន្តស្ទូចយកទៅភ្នំពេញ ដែលដើមដ៏ធំមួយនេះ គេអះអាងថា មានអាយុកាលជាង១០០ឆ្នាំ ៕ ដើមជ្រៃក្រឹមនេះដុះនៅលើដីលោកតាំ ដុង អតីតចៅហ្វាយក្រុងកែបផងដែរ កាលពីសង្គមរាស្ត្រនិយម ។ ប៉ុន្តែនៅចុងខែធ្នូ ឆ្នាំ២០១៧ បានដួលរលំ ហើយអាជា្ញធរប្រញាប់ប្រញាល់កាប់យកស្លឹកជ្រៃក្រឹមនេះ ទុកដាក់ឲ្យបានស្អាតបំផុត ព្រោះនៅខាងមុខកន្លែងងូតទឹកសមុទ្រ ។

នៅព្រឹកថ្ងៃទី០៤ ខែមករានេះ មានរថយន្តស្ទូចចំនួន០៤គ្រឿង បានស្ទួចដើមជ្រៃក្រឹមមានអាយុកាលវែងនោះ ដឹកឆ្ពោះទៅភ្នំពេញ ។ ប៉ុន្តែការស្ទួចដើមជ្រៃនេះមានការពិបាកស្ទួចឡើង ដាក់រថយន្តណាស់ អ្នកឈរមើលរថយន្តស្ទួចនោះបាននិយាយថា ដើមជ្រៃក្រឹមនេះហាក់ដូចមានបារមីអ្វីមកកាន់ទោះបីមានសែនព្រះពិស្ណុការយ៉ាងណាក៏ដោយ អ្នកបញ្ជាម៉ាស៊ីនស្ទួចឈឺក្បាលតាំងពីព្រលឹម រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបស្ទួចដើមជ្រៃក្រឹមឡើងលើឡានទៅភ្នំពេញបាន ។

លោកផាន់ ផល្លីន គរបាលសណ្ដាប់ធ្នាប់ខេត្តកែប បានជួយធ្វើចរាចរណ៍ពេលរថយន្តកំពង់ស្ទួចបាននិយាយថា ដើមជ្រៃក្រឹមធំនេះ គ្មានអ្នកណាជីកលើងទេ គឺវាដួលដោយខ្លួនឯង ។ គេបានដឹងថា ដើមជ្រៃក្រឹម និងដើមរាំងមានឈ្មួញធ្លាប់រកទិញដែរ ព្រោះដើមនេះគេច្រើនលើងទៅដាំនៅភូមិគ្រឹះពួកអ្នកមានទ្រព្យ ៕

ចែករំលែកព័តមាននេះ