រាជធានីភ្នំពេញ ៖ ឆ្លងកាត់រយៈពេលជិត ៦ខែក្នុងការជ្រើសរើសដោយការប្រកួតប្រជែង ដើរបង្ហាញម៉ូដដើម្បីតាមរកជើងឯកប្រចាំផលិតផល Hiruscar ដែលជាផលិតផលបំបាត់ស្លាកស្នាមនោះ ឥឡូវនេះក្រុមហ៊ុន DKSH Cambodia បានរកឃើញហើយ គឺកញ្ញា គីម វី ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធីប្រកួតដើរម៉ូដវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅភោជនីយដ្ឋាន Elyxir urban wine spot កាលពីយប់ថ្ងៃទី២៤ វិច្ឆិកា កន្លងមក ។
ពិធីប្រកួតផ្តាច់ព្រ័ត្រនេះមានការចូលរួមពីបេក្ខជនចំនួន១០នាក់ និងបេក្ខនារីចំនួន១០នាក់ ដែលដើេរបង្ហាញម៉ូដនៅតាមមាត់អាងហែលទឹកនិងមានទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករ ។បន្ទាប់ពីធ្វើការចម្រាញ់បានពីក្នុងចំណោមបេក្ខជន-បេក្ខនារីចំនួន២០នាក់ កញ្ញាឯក គីម វី នឹងត្រូវក្រុមហ៊ុន DKSH ថតរូបយកទៅធ្វើការផ្សព្វផ្សាយជាសាធារណៈនៅក្នុងផលិតផលបំបាត់ស្លាកស្នាម Hiruscar ។
នេះគឺជាកម្មវិធីជ្រើសរើសតារាប្រចាំផលិតផលដែលគេមិនធ្លាប់ឃើញមានធ្វើពីមុនមករបស់ក្រុមហ៊ុន DKSH Cambodia ដោយផ្តល់លទ្ធភាពឱ្យអតិជនដែលប្រើប្រាស់ផលិតផល Hiruscar ធ្វើជាអ្នកជ្រើសរេើសបេក្ខជន-បេក្ខនារី ដែលចូលរួមប្រឡងឆ្លងកាត់វគ្គជម្រុះជាច្រើនកន្លងមកតាមរយៈការសរសេរឈ្មោះបេក្ខជន បេក្ខនារីដាក់នៅលើសម្បកផលិតផល Hiruscar ផ្ញើទៅឱ្យក្រុមហុ៊នតាមរយៈហឹបឆ្នោតដែលមានដាក់នៅតាមឱសថស្ថាន ហើយបេក្ខនារីដែលជាប់ជើងឯកទទួលបានប្រាក់ចំនួន១.០០០ដុល្លារ ។ ចំពោះសន្លឹកឆ្នោតអតិថិជនក៏ត្រូវធ្វើការចាប់ឆ្នោតដែរ ចាប់បានសន្លឹកឆ្នោតណាម្ចាស់សន្លឹកឆ្នោតនោះក៏ទទួលបានប្រាក់១.០០០ដុល្លារ ដូចកញ្ញាឯកអញ្ចឹងដែរ ៕
ចែករំលែកព័តមាននេះ