ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ ផ្តល់​ឱកាស​ឲ្យ​អ្នកគាំទ្រ​បាល់ទាត់​ជា​ច្រើន​រូប​ទៅ​អា​ឡឺ​ម៉​ង់ ទស្សនាការ​ប្រកួត​ផ្ទាល់​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​អង្គរ បាន​ផ្ដល់​ឱកាស​ដ៏​កម្រ​មួយ​ដល់​អ្នកគាំទ្រ​បាល់ទាត់​ចំនួន ២៨​រូប ទៅ​ចូលរួម​ទស្សនាការ​ប្រកួត​បាល់​ផ្ទាល់​របស់​ក្លឹ​ប​បាល់ទាត់ Borussia Dortmund ក្នុង​ក្រប​ខណ្ឌ Bundesliga…

​រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​អង្គរ បាន​ផ្ដល់​ឱកាស​ដ៏​កម្រ​មួយ​ដល់​អ្នកគាំទ្រ​បាល់ទាត់​ចំនួន ២៨​រូប ទៅ​ចូលរួម​ទស្សនាការ​ប្រកួត​បាល់​ផ្ទាល់​របស់​ក្លឹ​ប​បាល់ទាត់ Borussia Dortmund ក្នុង​ក្រប​ខណ្ឌ Bundesliga ក្នុង​ទីលាន​បាល់ទាត់​ដ៏​ល្បី​មួយ​នៅ​ប្រទេស​អា​ឡឺ​ម៉​ង់ ។ កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ២០១៧ កន្លង​ទៅ​នេះ ​ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី​ជប់លៀង​មួយ​ និង​ប្រកាស​ឈ្មោះ​អ្នក​ឈ្នះ ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​ការ​ទស្សនា​ផ្ទាល់​នៅ​អា​ឡឺ​ម៉​ង់​ផង​ដែរ ។

​ដំណើរ​កំសាន្ត​នេះ ​គឺជា​លទ្ធផល​នៃ​យុទ្ធនាការ​ទីផ្សារ​មួយទៀត​របស់​ស្រា​បៀរ​អង្គរ​ដែល​​បាន​ចាប់ផ្តើម​តាំងពី ការ​ប្រកា​សភាព​ជា​ដៃគូ​ជា​ផ្លូវការ​រវាង​ស្រា​បៀរ​អង្គរ និង Borussia Dortmund មក​ម្ល៉េះ​។ នៅ​ក្នុង​យុទ្ធនាការ​នោះ គេ​សង្កេត​ឃើញ​មាន​អ្នកគាំទ្រ​បាល់ទាត់​ជា​ច្រើន​រយ​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី «Dortmund Nights» ដែល​បាន​រៀប​ចំ​​ឡើង​នៅ​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​នេះ ។

​កម្មវិធី «Dortmund Nights» គឺជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ទស្សនីយភាព​បាល់ទាត់​ដ៏​អស្ចារ្យ នឹង​ការ​សំដែង​ដ៏​ឥត​ខ្ចោះ ។ កម្មវិធី​នេះ​មានការ​សម្តែង​ជា​ច្រើន​ទាក់ទង​នឹង​កីឡា​បាល់ទាត់ គួប​ផ្សំ​នឹង​ប្រូ​ម៉ូ​សិន​ពិសេស​ៗ​ជា​ច្រើន​។ ក្នុង​នោះ​រាល់​ការ​ទិញ​ស្រា​បៀរ​អង្គរ ១២​​ដប ឬ​កំប៉ុង នឹង​ទទួល​បាន​ឱកាស​ឈ្នះ​ដំណើរ​សាន្ត​ទៅ​​អា​ឡឺ​ម៉​ង់ ព្រមទាំង​ឈ្នះ​សម្ភារៈ​​កីឡា​ជា​ច្រើន​ផ្សេង​ទៀត ។​

​អ្នក​ឈ្នះ​ទាំងអស់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​កម្មវិធី​ជប់លៀង​ធំ​ចុង​ក្រោយ អម​ដោយ​​ការ​សម្តែង​ប្លែក​ៗ​ជា​ច្រើន​ពេញ​មួយ​យប់ ។ ក្រៅពី​អ្នក​ឈ្នះ​តាម​រយៈ​ប្រ៉ូ​ម៉ូ​សិន​ស្រា​បៀរ​អង្គរ ក៏​មាន​ដៃគូរ​ចែកចាយ​ស្រា​បៀរ​អង្គរ​ជា​ច្រើន​រូប​ផង​ដែរ ដែល​មានសំណាង​ឈ្នះ​​ដំណើរ​កំសាន្ត​នេះ ។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​នោះ​ក៏​មានការ​ចាក់​បង្ហាញ​សារ​អប​អរសាទរ​ដល់​អ្នក​ឈ្នះ​ពី​កីឡាករ Christan Pulisic របស់​ក្លឹ​ប​បាលទាត់ Borussia
Dortmund ផង​ដែរ​។

​លោក អ៊ុ​ង​ គី​កុង នាយក​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ បាន​មាន​​ប្រសាសន៍​ឲ្យ​ដឹង​ថា​៖ «​យើង​បាន​ប្តេជ្ញា​ចិត្ត​រួច​មក​ហើយ​ថា ​នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​​ដ៏​អស្ចារ្យ​បំផុត​មួយ​សម្រាប់​អ្នកគាំទ្រ​ស្រា​បៀរ​អង្គរ ហើយ​យុទ្ធនាការ​នេះ ​គឺជា​ឱកាស​មួយ​ដែល​អ្នកគាំទ្រ​របស់​យើង​អាច​ទស្សនា​ក្លឹ​ប​បាល់ទាត់​ល្បី​បំផុត​នៅ អា​ឡឺ​ម៉​ង់ គឺ Borussia Dortmund ប្រកួត​ផ្ទាល់​ក្នុង​ក្រប​ខ​ណ្ខ Bundesliga ជាមួយនឹង​ការ​បដិ​សណ្ឋារ​កិច្ច​លំដាប់ VIP​។ ពួក​យើង​មាន​ក្តី​រំភើប​ជា​ខ្លាំង​ដែល​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​បទ​ពិសោធន៍​ទស្សនា​បាល់ទាត់​ដ៏​អស្ចារ្យ​មួយ ជាមួយ​ស្រា​បៀរ​អង្គរ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។​»

​អ្នក​ឈ្នះ​ទាំងអស់​នឹង​ចេញដំណើរ​ទៅ​ប្រទេស​អា​ឡឺ​ម៉​ង់​នៅ​ក្នុង​ខែមីនា​ឆ្នាំ ២០១៨ ខាង​មុខ​នេះ ។ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​យុទ្ធនាការ​នេះ សូម​ចូល​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​អង្គរ www.facebook.com/AngkorBeerOfficial

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ