ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ធ្វើ​ដូច​ម្តេច​នៅ​ពេល​ឈឺទ្រូង?

7 ឆ្នាំ មុន

មូលហេតុ​នៃ​ការ​ឈឺទ្រូង​អាច ផ្សេង​ៗ​ពី​បញ្ហា​តូចតាច​ដូច​ជា​ការ​មិន​រំលាយ​អាហារ ឬ​ស្ត្រេ​ស​,​ទៅ​ជា​បញ្ហា​ធ្ងន់​ដើម្បី​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាដើម​ដូច​ជា ការ​គាំងបេះដូង ឬ​ការ​កកស្ទះ​នៅ​ក្នុង​សួត​ជាដើម ។ មូលហេតុ​ជាក់ច្បាស់​នៃ​ការ​ឈឺទ្រូង​ជា រឿយ​ៗ​គឺ​ពិបាក​នឹង​បកស្រាយ​ណាស់ ។ ការ​ស្វែងរក​មូលហេតុ​នៃ​ការ​ឈឺទ្រូង​ជា​រឿង​លំបាក​,…

មូលហេតុ​នៃ​ការ​ឈឺទ្រូង​អាច ផ្សេង​ៗ​ពី​បញ្ហា​តូចតាច​ដូច​ជា​ការ​មិន​រំលាយ​អាហារ ឬ​ស្ត្រេ​ស​,​ទៅ​ជា​បញ្ហា​ធ្ងន់​ដើម្បី​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាដើម​ដូច​ជា ការ​គាំងបេះដូង ឬ​ការ​កកស្ទះ​នៅ​ក្នុង​សួត​ជាដើម ។ មូលហេតុ​ជាក់ច្បាស់​នៃ​ការ​ឈឺទ្រូង​ជា រឿយ​ៗ​គឺ​ពិបាក​នឹង​បកស្រាយ​ណាស់ ។

ការ​ស្វែងរក​មូលហេតុ​នៃ​ការ​ឈឺទ្រូង​ជា​រឿង​លំបាក​, ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​ដែល​ធ្លាប់​មាន​រោគ​សញ្ញា​អ្វី​សោះ​ពី​មុន​មក​នោះ ។

សូ​ម្បី​តែ​គ្រូពេទ្យ​អាច​លំបាក​ដើម្បី​សម្រេច​ថា​តើ​ការ​ឈឺទ្រូង គឺជា​រោគ​សញ្ញា​នៃ​ការ​គាំង​បេះដូង ឬ​គ្រាន់តែ​ជា​រោគ​សញ្ញា​នៃ​ការ​មិន​រំលាយ​អាហារ​នោះ​ទេ ។ ប្រសិនបើ​អ្នក​មាន​ការ​ឈឺទ្រូង​ដោយ​មិនដឹង​ពី​មូលហេតុ​ក្នុង​រយៈពេល​លើស​ពី​២ ឬ​៣​នាទី​នោះ​, សូម​ស្វែង​ការ​សង្គ្រោះ​ភ្លាម​ៗ​ជា​ជាង​ព្យាយាម​ធ្វើ​រោគវិនិច្ឆ័យ​នៃ​មូលហេតុ​ដោយ​ខ្លួន​អ្នក ។

ដូច​ក្នុង​ករណី ភ្លាម​ៗ​ដែល​ឈឺចាប់​មិន​មាន​មូលហេតុ​នោះ​, ការ​ឈឺទ្រូង​អាច​ជា​សញ្ញា​ដើម្បី​ដាស់តឿន​អ្នក​អោយ​ស្វែងរក​ការ​សង្គ្រោះ​តាម​បែប​វេជ្ជសាស្ត្រ ។ សូម​ប្រើប្រាស់​នូវ​ព័ត៌មាន​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​កំណត់​ថា​តើ​ការ​ឈឺទ្រូង​របស់​អ្នក​គឺ​ត្រូវ​ស្វែងរក​ការ​សង្គ្រោះ ឬ​យ៉ាងណា ។

ការ​គាំងបេះដូង
ការ​គាំងបេះដូង​កើត​មាន​ឡើង​នៅ​ពេល​ដែល​សរសៃឈាម​អាក​ទេ ដែល​សម្រាប់​ទៅ​ផ្គត់ផ្គង់​សាចដុំ​បេះដូង​របស់​អ្នក​ប្រែ​ក្លាយជា​ស្ទះ ។ ការ​គាំងបេះដូង​អាច​បណ្តាល​អោយ​ឈឺ ដែល​មាន​រយៈពេល​លើស​ពី​១៥​នាទី ។ ប៉ុន្តែ​ការ​គាំងបេះដូង អាច​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​ក៏​មាន​ដែរ ។

មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​គាំងបេះដូង​នេះ មាន​សញ្ញា​ដែល​ព្រួយបារម្ភ​ជា​ច្រើន​ម៉ោង ជា​ច្រើន​ថ្ងៃ ឬ​ជា​ច្រើន​ស​ប្តា​ហ៍​ក៏​មាន ។ រោគ​សញ្ញា​ដែល​គំរាមកំហែង​ដំបូង​បំផុត​ចំពោះ​ការ​គាំង​បេះដូង អាច​មាន​រយៈពេល​នៃ​ការ​ឈឺទ្រូង ដែល​ចាប់ផ្តើម​មាននៅ​ពេល​ដែល​អ្នក​មាន​សកម្មភាព​រាង​កាយ ប៉ុន្តែ​វា​នឹង​ធូរស្រាល​ទៅ​វិញ​នៅ​ពេល​ដែល​អ្នក​សម្រាក ។
អ្នក​ដែល​គាំងបេះដូង​អាច​ធ្លាប់​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​នេះ​៖

-​តឹង​,​ណែន ឬ​ឈឺ​ដូច​គេ​ច្របាច់​នៅ​ចំ​កណ្តាល​ទ្រូង ដែល​មាន​រយៈពេល​លើស​ពី​ពីរ ឬ​បី​នាទី

-​ការ​ឈឺចាប់​រាលដាល​ដល់​ស្មា​, ក ឬ​ដៃ
-​ងងឹតមុខ​, ល្ហិតល្ហៃ​, បែកញើស​, ចង្អោរ ឬ​ដកដង្ហើម ខ្លី​ៗ

ប្រសិនបើ​អ្នក ឬ​នរណា​ម្នាក់​អាច​កំពុង​មានការ​គាំងបេះដូង៖
-​សូម​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់​៖ កុំ​ទុក​ឲ្យ​រោគ​សញ្ញា​នៃ​ការ​គាំងបេះដូង​ឲ្យ​លើស​ពី​៥​នាទី​ឲ្យ​សោះ ។ ប្រសិនបើ​អ្នកមាន​អ្វី​ដែល​ទាក់ទង​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​បាន​ទេ​នោះ​, សូម​ឲ្យ​នរណា​ម្នាក់​ដូច​ជា​អ្នក​ជិតខាង ឬ​មិត្ត​ភិ​ក្ត ជូន​អ្នក​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​ជិត​បំផុត ។ សូម​បើកបរ​ទៅ​កាន់​មន្ទីរពេទ្យ​ខ្លួនឯង​នៅ​ពេល​ដែល​វា​ជា​ជម្រើស​ចុង​ក្រោយ ។

ការ​បើកបរ​ដោយ​ខ្លួន​អ្នក​អាច​ឲ្យ​អ្នក និង​អ្នក​ដទៃ​មាន​គ្រោះថ្នាក់ ប្រសិនបើ​លក្ខខណ្ឌ​របស់​អ្នក​កាន់តែ យ៉ាប់​ទៅ​ៗ ភ្លាម​ៗ​នោះ ។

-​សូម​លេបថ្នាំ​អាស្ពីរីន​៖ ថ្នាំ​អាស្ពីរីន​បន្ថយ​ឈាម​ដែល​កក​ដែល​អាច​ជួយ​ដល់​លំហូរ​ឈាម​របស់​អ្នក​ឆ្លងកាត់​សរសៃឈាម​អាកទែ​ដែល​ចង្អៀត ដែល​ត្រូវ​បាន​បង្ក​ឲ្យ​ជា​ការ​គាំងបេះដូង​នេះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ សូមកុំ​លេបថ្នាំ​អាស្ពីរីន​ប្រសិនបើ​អ្នកមាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​អាស្ពីរីន មាន​បញ្ហា​ហូរ​ឈាម ឬ​ប្រសិនបើ​គ្រូពេទ្យ​ប្រាប់​អ្នក​មិន​អោយ​លេប​វា​នោះ ។

-​លេប​នី​ត្រូ​គ្លី​សេរី​ន​ប្រសិនបើ​មាន​វេជ្ជបញ្ជា​៖ ប្រសិនបើ​អ្នក​គិត​ថា​អ្នក​មានការ​គាំង​បេះដូង និង​គ្រូពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​ទិញ​ថ្នាំ​នី​ត្រូ​គ្លី​សេរី​ន​ដល់​អ្នក សូម​លេប​វា ។ សូមកុំ​ឲ្យ​ថ្នាំ​នេះ​ទៅ​អ្នក​ដទៃ​ផ្សេង ។

សូម​ចាប់ផ្តើម​សង្គ្រោះ​ចង្វាក់បេះដូង និង​ដង្ហើម​លើ​អ្នក​ដែល​មានការ​គាំងបេះដូង​៖
ប្រសិនបើ​អ្នក​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​គាំងបេះដូង គឺ​បាត់បង់​ស្មារតី​នោះ​, អ្នក​អាច​ជួយ​សង្គ្រោះ​ចង្វាក់បេះដូង និង​ដង្ហើម​របស់​គាត់​បាន ។ សូ​ម្បី​ប្រសិនបើ​អ្នក​មិន​ត្រូវ​បាន​ហាត់រៀន​ក៏​ដោយ អ្នក​សង្គ្រោះ​អាច​ណែនាំ​អ្នក​ឲ្យ​ធ្វើការ​សង្គ្រោះ​ចង្វាក់បេះដូង និង​ដង្ហើម​នេះ​រហូត​ដល់​ពួក​គេ​មក​ដល់ ។ ប្រសិនបើ​អ្នក​មិនដឹង​ថា​ការ​សង្គ្រោះ​ចង្វាក់​បេះដូង និង​ដង្ហើម​យ៉ាងណា​នោះ​ទេ សូម​ចាប់ផ្តើម​សង្កត់​ឲ្យ​ខ្លាំង និង​ញាប់​ដល់​ទ្រូង​របស់​គាត់ ដោយ​ការ​សង្កត់​១០០​ដង​ក្នុង​មួយ​នាទី ។

ការ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​បេះដូង
ការ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​បេះដូង គឺជា​ប្រភេទ​នៃ​ការ​ឈឺទ្រូង​មួយ ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ថយ​ចុះ​លំហូរ​ឈាម​ទៅ​កាន់​សាច់ដុំ​បេះដូង​របស់​អ្នក ។ ការ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​បេះដូង​អាច​មាន​សភាព​ថេរ ឬ​មិន​ថេរ​៖

-​ការ​ឈឺទ្រូង​ថេរ​៖ មាន​ជាប់​, កើត​មានការ​ឈឺចាប់​ដែល​ជា​ធម្មតា​កើត​មាន​ពេលធ្វើការ​ងារ​ធ្ងន់ ។

-​ការ​ឈឺទ្រូង​មិន​ថេរ​៖ ឈឺទ្រូង ភ្លាម​ៗ, ការ​ឈឺទ្រូង​ថ្មី ឬ​ប្រែប្រួល​ពី​សភាព​ថេរ​ដែល​អាច​ជា​សញ្ញា​នៃ​ការ​គាំងបេះដូង​នឹង​កើត​មាន​ឡើង ។

ការ​ឈឺទ្រូង​ប្រភេទ​នេះ គឺជា​រឿង​ទូទៅ​មួយ ប៉ុន្តែ​អាច​ជា​រឿង​ពិបាក​ដើម្បី​ចែក​ពី​ប្រភេទ​ដទៃ​ទៀត នៃ​ការ​ឈឺទ្រូង​ដូច​ជា​ការ​ឈឺទ្រូង ឬ​ភាព​មិន​ស្រួល​នៃ​ការ​មិន​រំលាយ​អាហារ​ជាដើម ។

ការ​ឈឺទ្រូង​ដោយ​ការ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​បេះដូង​រួម​មាន​៖
-​ការ​ឈឺទ្រូង ឬ​មិន​ស្រួល
-​ឈឺដៃ​, ក​, ថ្គាម​, ស្មា ឬ​ខ្នង​ដែល​គួប​ផ្សំ​នឹង​ការ​ឈឺទ្រូង
-​ចង្អោរ
-​អស់កម្លាំង
-​ដកដង្ហើម ខ្លី​ៗ
-​ថប់​បារម្ភ
-​បែកញើស
-​វិលមុខ

ភាព​ធ្ងន់​, រយៈពេល និង​ប្រភេទ​នៃ​ការ​ឈឺទ្រូង​នេះ​អាច ផ្សេង​ៗ​ពី​គ្នា ។ ប្រសិនបើ​អ្នក​មានការ​ឈឺទ្រូង​ថ្មី ឬ​ប្រែប្រួល​នៃ​ការ​ឈឺទ្រូង​, រោគ​សញ្ញា​ថ្មី ឬ​រោគ​សញ្ញា​នៃ​ការ​ប្រែប្រួល​នេះ អាច​ជា​សញ្ញា​គ្រោះថ្នាក់​នៃ​ទម្រង់​នៃ​ការ​ស្ទះ​សរសៃឈាម​មក​ចិញ្ចឹម​បេះដូង​នេះ ឬ​ជា​ការ​គាំងបេះដូង​តែ​ម្តង ។ ប្រសិនបើ​ការ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​បេះដូង​កាន់តែ​យ៉ាប់​ទៅ ឬ​ប្រែប្រួល​ទៅ​ជា​មិន​ថេរ​នោះ​, សូម​ស្វែងរក​ការ​សង្គ្រោះ​ដោយ​ប្រុង​ប្រយ័ត្ន ។

ការ​ស្ទះ​នៅ​ក្នុង​សរសៃឈាម​សួត
ការ​ស្ទះ​នៅ​ក្នុង​សរសៃឈាម​សួត​កើត​មាន​ឡើង​នៅ​ពេល​ដែល​កំណក ដែល​ជា​ធម្មតា​មក​ពី​សរសៃឈាម​វ៉ែន​នៃ​ជើង ឬ​ត្រគាក​, ចាល់​ចូល​ទៅ​ក្នុង​សរសៃឈាម​អាកទែរ​នៅ​នឹង​សួត ។ ជាលិកា​សួត​ចាំ​ទទួល​ឈាម ប៉ុន្តែ​នៅ​ពេល​ដែល​មិន​មាន​លំហូរ​ឈាម​គ្រប់គ្រាន់​ជាលិកា​នោះ​ស្លាប់​។ នេះ​ធ្វើ​ឲ្យ​វា​កាន់តែ ពិបាក​ឡើង​ៗ សម្រាប់​សួត​របស់​អ្នក​ដើម្បី​ផ្តល់​អុក​ស៊ី​សែន​ទៅ​កាន់​ខ្លួន​របស់​អ្នក​បាន​គ្រប់គ្រាន់​នោះ ។

រោគ​សញ្ញា​នៃ​ការ​ស្ទះ​សរសៃឈាម​នៅ​ក្នុង​សួត​នោះ​រួម​មាន​៖
-​ឈឺទ្រូង ភ្លាម​ៗ​ដែល​ចាប់ផ្តើម ឬ​កាន់តែ​យ៉ាប់​ទៅ​ៗ ជាមួយនឹង​ការ​ដកដង្ហើម ជ្រៅ​ៗ ឬ​ក្អក​, ជា​រឿយ​ៗ ត្រូវ​បាន​គួប​ផ្សំ​ដោយ​ការ​ដកដង្ហើម ខ្លី​ៗ ។

-​ដកដង្ហើម ខ្លី​ៗ ដោយ​មិនដឹង​មូលហេតុ ទោះជា​គ្មាន​ការ​ឈឺ​ក៏​ដោយ ។
-​ក្អក​ដែល​អាច​មាន​ធ្លាក់ឈាម
-​បេះដូង​លោត​ញាប់
-​ល្ហិតល្ហៃ
-​ថប់​បារម្ភ
-​បែកញើស

ការ​ស្ទះ​សរសៃឈាម​នៅ​នឹង​សួត​អាច​គម្រាមកំហែង​ដល់​ជីវិត ។ ដូចដែល​អ្នក​សង្ស័យ​ថា​គាំងបេះដូង​ដែរ​, សូម​ស្វែងរក​អ្នក​សង្គ្រោះ​ភ្លាម​ៗ ។

ការ​រហែក​សរសៃឈាម​អារ​អក
ការ​រហែក​សរសៃឈាម​អារ​អក គឺជា​បញ្ហា​ធ្ងន់​មួយ ដែល​ការ​រហែក​មាននៅ​ត្រង់​ស្រទាប់​ស្តើង​នៃ​សរសៃឈាម​អារ​អក​, ដែល​ជា​សរសៃឈាម​ដែល​ធំ​ដែល​បែកខ្នែង​ចេញពី​បេះដូង ។ ឈាម​កើនឡើង​តាម​រយៈ​ការ​រហែក​នេះ​ទៅ​ក្នុង​ស្រទាប់​កណ្តាល​នៃ​សរសៃឈាម​អារ​អក​, ដែល​បណ្តាល​ឲ្យ​ស្រទាប់​ដំបូង និង​ស្រទាប់​កណ្តាល​ញែក​ដាច់​ពី​គ្នា ។ ប្រសិនបើ​អ្នក​គិត​ថា ការ​រហែក​សរសៃឈាម​អារ​អក គឺជា​មូលហេតុ​បណ្តាល​ឲ្យ​អ្នក​​ឈឺទ្រូង​, សូម​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់ ។

ការ​រលាក​សាច់​សួត​ជាមួយនឹង​ការ​ដក់​ទឹក​នៅ​ក្នុង​ស្រោម​សួត
រោគ​សញ្ញា​ញឹកញាប់​នៃ​ការ​រលាក​សួ​ច គឺ​ការ​ឈឺទ្រូង​ត្រូវ​បាន​គួប​ផ្សំ​នឹង​ការ​ញាក់​, គ្រុន​ក្តៅ និង​ក្អក ដែល​អាច​បង្កើត​នូវ​ស្លេស​ដែល​មាន​ឈាម និង​ក្លិន ។ នៅ​ពេល​ដែល​ការ​រលាក​សួត​កើត​មាន​ឡើង​ជាមួយនឹង​ការ​រលាក​ស្រោម​សួ​ម​, អ្នក​អាច​មានការ​ឈឺទ្រូង​ខ្លាំង​នៅ​ពេល​ដែល​អ្នក​ដកដង្ហើម​ចូល និង​ក្អក ។ លក្ខខណ្ឌ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ទឹក​ដក់​ស្រោម​សួត ។

រោគ​សញ្ញា​មួយ​នៃ​ការ​ដក់​ទឹក​នៅ​នឹង​ស្រោម​សួត គឺថា​ការ​ឈឺចាប់​ជា​ធម្មតា​ត្រូវ​បាន​បន្ថយ​​ជា​បណ្តោះអាសន្ន​ដោយ​ទុក​ខ្យល់​នៅ​ក្នុង​សួត ឬ​សង្កត់​ទៅ​លើ​តំបន់​ដែល​ឈឺ​នៅ​លើ​ទ្រូង ។ នេះ​មិនមែន​ជា​រឿង​ពិតប្រាកដ​នៃ​ការ​គាំងបេះដូង​នោះ​ទេ ។ ប្រសិនបើ​អ្នក​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​ជា​ជំងឺ​រលាក​សួត ហើយ​បន្ទាប់​មក​ចាប់ផ្តើម​មាន​រោគ​សញ្ញា​នៃ​ការ​ដក់​ទឹក​នៅ​ក្នុង​ស្រោម​សួត​, សូម​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ស្វែងរក​ការ​សង្គ្រោះ​បន្ទាន់ ​ដើម្បី​កំនត់​ពី​មូលហេតុ​នៃ​ការ​ឈឺទ្រូង​នេះ​។ ការ​ដក់​ទឹក​ក្នុង​ស្រោម​សួត​តែ​ឯក​ឯ​មិន​ត្រូវការ​សង្គ្រោះ​ជា​បន្ទាន់​នោះ​ទេ​, ប៉ុន្តែ​អ្នក​មិន​គួរ​សាកល្បង​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​ខ្លួនឯង​នោះ​ទេ ។

ការ​ឈឺ​ឆ្អឹងជំនីរ
ភាព ផ្សេង​ៗ​ពី​គ្នា​មួយទៀត នៃ​ការ​ឈឺទ្រូង​នោះ គឺ​ការ​ឈឺ​ឆ្អឹងជំនីរ ។ ការ​ឈឺ​ឆ្អឹងជំនីរ​នេះ គឺជា​ការ​រលាក​ឆ្អឹងជំនីរ និង​ឆ្អឹងខ្ចី ។ វា​បណ្តាល​ឲ្យ​ឈឺ និង​តឹង​នៅ​ខាងក្នុង និង​ជុំវិញ​ឆ្អឹងខ្ចី​ដែល​ផ្សារ​ភ្ជាប់​ឆ្អឹងជំនីរ​ទៅ​ឆ្អឹង​សន្ទះ​ទ្រូង ។

ក្នុង​ករណី​នេះ​ការ​រលាក​ឆ្អឹងជំនីរ និង​ឆ្អឹងខ្ចី​,​សង្កត់​ខាង​ចុង​ឆ្អឹង​សន្ទះ​ទ្រូង ដែល​ជា រឿយៗ​​មាន​ភាព​តឹង​នៅ​នឹង​តំបន់​នោះ ។ ប្រសិនបើ​ការ​សង្កត់​ដោយ​ម្រាមដៃ​បណ្តាល​ឲ្យ​ឈឺ​ទ្រូង​ដែរ​នោះ​,​វា​មិន​ហាក់ដូចជា​លក្ខខណ្ឌ​ធ្ងន់​ដូច​ជា​ការ​គាំងបេះដូង​, គឺជា​មូលហេតុ​នៃ​ការ​ឈឺទ្រូង​នោះ​ទេ ។

មូលហេតុ​ដទៃ​ទៀត​នៃ​ការ​ឈឺទ្រូង​រួម​មាន​៖
-​យារ​សាច់ដុំ​ទ្រូង​ដោយសារ​ការ​ប្រើ​កម្លាំង​ក្អក​ខ្លាំង​ពេក ។
-​សាច់ដុំ​ទ្រូង​ជាំ​ដោយ​ការ​ប៉ះទង្គិច​ក្នុង​កម្រិត​ស្រាល ។
-​ថប់​បារម្ភ​ក្នុង​រយៈពេល​ខ្លី​ជាមួយនឹង​ការ​ដកដង្ហើម​លឿន ។
-​ជំងឺ​ដំបៅ​ក្រពះ

-​ការ​ឈឺចាប់​ដែល​មក​ពី​ប្រដាប់​រំលាយ​អាហារ​ដូច​ជា​ការ​ចាល់​អាស៊ីត​ក្រពះ​, ដំបៅ​ក្រពះ ឬ​ឈឺ​ថង់ទឹកប្រមាត់ ដែល​អាច​មាន​អារម្មណ៍​ស្រ​ដៀង​នឹង​រោគ​សញ្ញា​នៃ​ការ​គាំងបេះដូង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ