ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាច​លេបទឹក​រំអិល​ចេញពី​ទ្វារមាស​ស្ត្រី​បាន​ទេ? (18+)

6 ឆ្នាំ មុន

តើ​គ្រោះថ្នាក់​ដែរ​ទេ​ដែល​លិឍ ឬ​លេបទឹក​រំអិល ចេញពី​ទ្វារមាស​របស់​នារី​ជា​ដៃគូ​រួម​ភេទ ? ការ​អនុវត្ត​វិធី​រួម​ភេទ​ដោយ​ប្រើ​មាត់​លើ​មនុស្ស​ស្រី អាច​ជា​រឿង​មួយ​ផ្តល់​ការ​សប្បាយ និង​ពេញចិត្ត​ខ្លាំង​បំផុត​មួយ​សម្រាប់​នាង ហើយ​មើលទៅ​នាង​ក៏​ពេញចិត្ត​ស្តូក​ដែរ ។ ប៉ុន្តែ​វា​មិន​មាន​គ្រោះថ្នាក់…

តើ​គ្រោះថ្នាក់​ដែរ​ទេ​ដែល​លិឍ ឬ​លេបទឹក​រំអិល ចេញពី​ទ្វារមាស​របស់​នារី​ជា​ដៃគូ​រួម​ភេទ ?

ការ​អនុវត្ត​វិធី​រួម​ភេទ​ដោយ​ប្រើ​មាត់​លើ​មនុស្ស​ស្រី អាច​ជា​រឿង​មួយ​ផ្តល់​ការ​សប្បាយ និង​ពេញចិត្ត​ខ្លាំង​បំផុត​មួយ​សម្រាប់​នាង ហើយ​មើលទៅ​នាង​ក៏​ពេញចិត្ត​ស្តូក​ដែរ ។ ប៉ុន្តែ​វា​មិន​មាន​គ្រោះថ្នាក់ ឬ​មាន​ផល​អាក្រក់​ចំពោះ​សុខភាព​ខាង​ប្រុស ដែល​ប្រើ​មាត់​លិឍ ឬ​លេបទឹក​រំអិល ចេញពី​ទ្វារមាស​របស់​នាង​ឡើយ ។

ទឹករំអិល​ដែល​មាននៅ​ទ្វារមាស​របស់​នាង នៅ​ពេល​អ្នក​ប្រើ​មាត់​រួម​ភេទ ជា​ធម្មតា គឺ​វា​ត្រូវ​បាន​ផលិត​ចេញពី​ក្រពេញ​មួយ ក្នុង​ទ្វារមាស​របស់​នាង ដើម្បី​ជួយ​ផ្តល់​ភាព​រអិល និង​ងាយស្រួល​សម្រាប់​ការ​ស៊ក​បញ្ចូល​លិង្គ ។ វា​ក៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា នាង​កំពុង​តែ​មាន​សម្រើប​ខាង​ផ្លូវភេទ​ដែរ ។

ជា​ធម្មតា​រសជាតិ​របស់​ទឹករំអិល​នេះ គឺ​មាន​លក្ខណៈ​អាល់​កា​ឡាំង​បន្តិច និង​មាន​ក្លិន​តិចតួច ប៉ុន្តែ​មិនមែន​ស្អុយ​នោះ​ទេ ។ និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ​វា​មាន​សុវត្ថិភាព​ណាស់ ក្នុង​ការ​លេបទឹក​រំអិល​ចេញពី​ទ្វារមាស​ស្ត្រី ហើយ​ក៏​មិន​បង្ក​ជា​ជំងឺ​អ្វី កើត​មាន​ក្នុង​រាង​កាយ​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​រួម​ភេទ​តាម​មាត់ មិនមែន​មាន​ន័យ​ថា មាន​សុវត្ថិភាព​នោះ​ទេ ព្រោះ​អ្នក​ទំនងជា​អាច​ឆ្លង ជំងឺ​កាមរោគ​បាន​ដែរ ។ ខណៈ​ពេល​ដែល​ការ​រួម​ភេទ​តាម​មាត់​លើ​ស្ត្រី អាច​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កាមរោគ​តិចតួច​នោះ អ្នក​នៅ​តែ​អាច​ឆ្លង​បាន​ដដែល បើសិនជា​ក្នុង​មាត់​មាន​ដំបៅ​។ ដូច្នេះ​បើសិនជា​អ្នកដឹង​ថា ខាង​ស្រី​មិន​មាន​ជំងឺ​កាមរោគ​អ្វី​ទេ​នោះ វា​ពិតជា​មាន​សុវត្ថិភាព​ខ្លាំង​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ