ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាមួយ EmoWave គ្រាន់តែ​៥​នាទី អ្នក​អាច​ដឹង​ពី​ចំណុចខ្លាំង​ភ្លាម​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ តើ​អ្នក​បាន​ស្គាល់​ខ្លួនឯង​បាន​កម្រិត​ណា? តើ​ត្រូវធ្វើ​ដូច​ម្តេច ​ដើម្បី​ប្រើ​សក្តានុពល​របស់​ខ្លួន​ឱ្យ​ចំ​គោលដៅ ហើយ​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង? ​ប្រាកដ​ណាស់​! តាម​រយៈ EmoWave ដែល​ជា​វិធីសាស្ត្រ​បង្កើន​គុណភាព​ជីវិត​តាម​រយៈ​ការ​វិភាគ​​​សម្លេង គឺ​ត្រូវការ​វិភាគ​សម្លេង​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ…

​រាជធានី​ភ្នំពេញ​៖ តើ​អ្នក​បាន​ស្គាល់​ខ្លួនឯង​បាន​កម្រិត​ណា? តើ​ត្រូវធ្វើ​ដូច​ម្តេច ​ដើម្បី​ប្រើ​សក្តានុពល​របស់​ខ្លួន​ឱ្យ​ចំ​គោលដៅ ហើយ​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង?

​ប្រាកដ​ណាស់​! តាម​រយៈ EmoWave ដែល​ជា​វិធីសាស្ត្រ​បង្កើន​គុណភាព​ជីវិត​តាម​រយៈ​ការ​វិភាគ​​​សម្លេង គឺ​ត្រូវការ​វិភាគ​សម្លេង​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ អ្នក​អាច​ដឹង​ពី​អត្ថ​ចរិត សក្តានុពល ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​ខ្លួន ដែល​បញ្ជាក់​ថា ​ពូកែ​ទៅ​ចំណុច​ផ្សេង​ៗ​គ្នា ដូច​ជា​អ្នកខ្លះ​ពូកែ​ខាង​គិត ស្តាប់ មើល និង​ប្រើ​អារម្មណ៍​ដែល​អាច​ធ្វើ​ឱ្យ​យើង​ស្គាល់​ពី​ខ្លួនឯង​កាន់តែ​ច្បាស់​ជាង​មុន​។ បន្ថែម​ពី​នេះ​វា​ក៏​បង្ហាញ​ពី​ដំណើរ​ជីវិត​ដែល​ធ្វើ​ឱ្យ​យើង​អាច​​រក​វិធី​កែ​ច្នៃ​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង និង​កាន់តែ​មានគុណ​ភាព​។​

​សំឡេង​របស់​មនុស្ស ​គឺជា​ឧបករណ៍​មួយ​សម្រាប់​ការ​បញ្ចេញ​អារម្មណ៍​។ នៅ​ពេល​យើង​និយាយ​អង្កត់ធ្នូ​សំឡេង​របស់​យើង​ហាក់ដូចជា​ភ្ជាប់​ជាមួយ​ស្ថានភាព​អារម្មណ៍​របស់​យើង​។ EmoWave គឺជា​បច្ចេកវិទ្យា​មួយ​ដែល​ធ្វើការ​វិភាគ​សំឡេង​អ្នក​ណា​ម្នាក់​ និង​អាច​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​ខាងក្នុង ហើយ​សមត្ថភាព​របស់ EmoWave ក៏​ដើម្បី​រក​សក្តានុពល​ពិត​របស់​អ្នកផង​ដែរ​។​

​បណ្ឌិត Dickson Lai មាន​តួនាទី​ជា​ប្រធាន​ និង​ស្ថាបនិក Evolutionist បាន​ស្រាវជ្រាវ​រក​ឃើញ​បច្ចេក​ថ្មី​នេះ​កាលពី​៧​ឆ្នាំ​មុន​។ អ្នក​ស្រាវជ្រាវ​រូប​នេះ​បានឱ្យ​ដឹង​ថា ​តាម​ការ​ស្រាវ​ជ្រាវ​​របស់​លោក​បង្ហាញ​ថា​ តាម ​រយៈ «​សំលេង​» អាច​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​របស់​មនុស្ស រូបរាង​កាយ និង​ចិត្តគំនិត​របស់​អ្នក​ណា​ម្នាក់​។ ហើយ​តាម​រយៈ​អារម្មណ៍​នេះ​អាច​បង្ហាញ​ពី​អត្ត​ច​រិ​ករប​ស់មនុស្ស​ម្នាក់​ថា​ គាត់​ចង់​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី​បានជា​គាត់​ចូល​ចិត្ត​ធ្វើ​សកម្​មភាព​មួយ​ហ្នឹង?

​លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ «​នៅ​ពេល​ដែល​យើង​ស្តាប់​សំលេង​អ្នក​ណា​ម្នាក់​យើង​នឹង​ដឹង​​ពី​របៀប​នៃ​ការ​ប្រព្រឹត្ត​របស់​គាត់​ថា ​បែប​ម៉េច​»​។ បណ្ឌិត Dickson Lai បន្ត​ទៀត​ថា មនុស្ស​​គ្រប់​គ្នា​មាន​ប្រភេទ​បុគ្គលិកលក្ខណៈ​ជា​មូលដ្ឋាន​របស់​ខ្លួន​។ ការ​បង្កើត​បុគ្គលិក​លក្ខណៈ​ជា​មូលដ្ឋាន​អាច​កសាង​តាំងពី​វ័យក្មេង​ជាមួយនឹង​ឥទ្ធិពល​នៃ​បរិស្ថាន​ជុំវិញ​ខ្លួន​ឬ​បុគ្គល​សំខាន់​ៗ​នៅ​ក្នុង​ជីវិត​។ តាម​រយៈ​ការ​វិភាគ​បុគ្គល​លក្ខណៈ​ខាងក្នុង​របស់​អ្នក អ្នក​ប្រហែល​នឹង​រៀបចំ​ដំណើរ​ជីវិត​របស់​ខ្លួន ទៅ​តាម​អ្វី​ដែល​ជា​គោលដៅ​បាន​កំណត់ ដែល​នេះ​អាច​ជា​ការ​ចាប់ផ្តើម​មួយ​ដ៏​ល្អ​។

​បន្ទាប់​ពី​មួយ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ និង​បាន​វាស់​ស្ទង់​នៅ​កម្រិត​សំលេង​តាម EmoWave លោក​សុខ លី អ្នកគ្រប់គ្រង​នៅ​ព្រ​លាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​កាន់តែ​ស្គាល់​ខ្លួនឯង​បាន​ច្បាស់​ជាង​មុន​ក៏​ដូច​ជា​អ្នក​នៅ​ជុំវិញ​ខ្លួន។​

​លោក​បន្ត​ថា ចំណុច​ទាំងនេះ​ពិតជា​មាន​សារសំខាន់​សម្រាប់​លោក​ក្នុង​ការ​ស្វែង​យល់​បន្ថែម ​ដើម្បី​ពង្រឹងសមត្ថភាព ​ព្រម​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន ដូច​ជា​ប្តី​ប្រពន្ធ មិត្ត​រួមការ​ងារ​ដែល​ពួក​គាត់​អាច​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ដំណើរ​ធម្មជាតិ​របស់​គ្នា ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​ពួក​គាត់​កាន់តែ​ប្រសើរ​ឡើង​។​

​លោក សុខ លី បញ្ជាក់​បន្ថែម​ថា​៖ «​វា​មាន​ប្រយោជន៍​ច្រើន​ទាក់ទង​ទៅ​នឹង​ខ្ញុំ​យល់​អត្ត​ចរិករប​ស់មនុស្ស អ​ញ្ចឹ​ង​ខ្ញុំ​ងាយ​ក្នុង​ការ​សម្រប​ជាមួយ​ពួក​គាត់ ជា​ពិសេស​ធ្វើ​ការងារ​ជាមួយ​គ្នា​»​។ ជាមួយ​គ្នា​នេះ​ដែរ​លោក​​​បាន​ប្រាប់​ថា លោក​ជា​មនុស្ស​ប្រភេទ Perfectionist ជា​មនុស្ស​ធ្វើ​អ្វីមួយ​តែង​ចង់បាន​លទ្ធផល​ល្អ ហើយ​គិត​លឿន តែ​គ្មាន​ពេល​សម្រាប់​បង្កើន​ភាព​រីករាយ​សម្រាប់​ជីវិត​របស់​ខ្លួន ហេតុនេះ​បន្ទាប់​ពី​ដឹង​អ្វី​ដែល​ខ្លួន​មាន លោក​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​។​

​បណ្ឌិត Dickson Lai បាន​ពន្យល់​បន្ថែម​ថា​៖ «​នៅ​ពេល​យើង​ដឹង​ពី​ខ្លួនឯង ក៏​ដូច​ជា​ដឹង​ពី​សក្តានុពល​របស់​ខ្លួនឯង វា​នឹង​ធ្វើ​ឱ្យ​ខួរក្បាល​របស់​យើង​មាន​លក្ខណៈ​ឆ្លាត​វ៉ៃ ងាយ​ស្រួល​​ឈាន​សម្រេច​នៅ​គោលដៅ ឬ​បំណង​ដែល​ចង់​ធ្វើ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រ​សិន​ពួក​​គេ​ដឹង​ពី​សក្តានុពល​របស់​ខ្លួន​កាន់តែ​ជាក់លាក់​ ហើយ​ពួក​គេ​ចង់​ផ្លាស់​ប្តូ​អ្វីមួយ ពួក​គេ​នឹង​អាច​ផ្លាស់​ប្តូរ​បាន​»​។ លោក​បាន​ប្រាប់​បន្ថែម លោក​នឹង​ខិតខំ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ជួយ​បម្រើ​ធនធានមនុស្ស​នៅ​ក្នុង​សង្គម រួម​ទាំង​វិស័យ​ផ្សេង​ៗ​ដូច​ជា​វិស័យ​ឯកជន​ជាដើម​។​

​បណ្ឌិត Dickson Lai មាន​ប្រសាសន៍​ថា​៖ «​ព្រោះ​EmoWave មាន​សារៈសំខាន់ តែ​កាល​ណា​មនុស្ស​ដឹង​ពី​ផ្លូវ​អារម្មណ៍​របស់​ខ្លួន ធ្វើ​ឱ្យ​មនុស្ស​គិត​បែប​វិជ្ជមាន​ច្រើន ប៉ុន្តែ​ជា​រឿង​គួរ​​ឱ្យ​សោកស្តាយ​ដោយសារ​មនុស្ស​ក្នុង​សង្គម​ចូល​ចិត្ត​គិត​បែប​អវិជ្ជមាន ប៉ុន្តែ​បើ​មាន​ការ​​សិក្សា​ស្រាវជ្រាវ​នេះ នឹង​អាច​ធ្វើ​ឱ្យ​មនុស្ស​បែរមក​គិត​ពី​រឿង​វិជ្ជមាន​ភាគច្រើន​វិញ អញ្ចឹ​ង​រឿង​ល្អ​នឹង​អាច​កើតឡើង​»៕

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​កាន់ ៖ https://www.facebook.com/shconsultingandcoach/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ