ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ កា​កាប​២​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​មួយ​កន្លែង​ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​។ ព្រមទាំង​ធ្វើការ​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង និង​គ្រឿង​ម៉ូតូ​ដែល​គេ​ដោះ​លក់​កាប់​សាច់​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ប្រតិបត្តិ​ការណ៍​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ កា​កាប​២​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​មួយ​កន្លែង​ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​។ ព្រមទាំង​ធ្វើការ​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង និង​គ្រឿង​ម៉ូតូ​ដែល​គេ​ដោះ​លក់​កាប់​សាច់​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ប្រតិបត្តិ​ការណ៍​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ម្នាក់​ឈ្មោះ នួន តេ​ង​លី អាយុ​៣៤​ឆ្នាំ មុខរបរ​ទិញ និង​លក់​ម៉ូតូ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ី សោម អាយុ​៣៣​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​ង​នគរ​បាន​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង សុទ្ធតែ​ស៊េរី​ទំនើប​ៗ​ក្នុង​នោះ​មាន​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី សង្ស័យ​ត្រូវ​បាន​ចោរលួច​ពី​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧​។

ក្រៅពី​នេះ​ក៏​មាន​គ្រឿង​ម៉ូតូ​ដែល​ពួក​គេ​ដោះ​បំបែក​សម្រាប់​លក់​កាប់​សាច់​ជា​ច្រើន​ទៀត​ផង​ដែរ បន្ទាប់​មក​នគរបាល​បាន​នាំ​ទៅ​សាក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​២ ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​បង្ក្រាប​ខាងលើ​នោះ​ធ្វើ​ឡើង​តាម​ការ​ស្រាវជ្រាវ ហើយ​កម្លាំង​ទទួល​បានការ​រាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។ បន្ទាប់​មក​កម្លាំង​បាន​ចុះ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​មនុស្ស​២​នាក់​ព្រមទាំង​ដកហូត​យក​វត្ថុ​តាង​ខាងលើ​នោះ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ