ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន អនុវត្ត​តាម​ដីកា

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នគរបាល​ស្រុក​អន្លង់​វែង​បាន​អនុវត្ត​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តឧត្តរមានជ័យ លេខ​០២៤ ចុះ​ថ្ងៃ​ទី​២២ ខែមីនា ២០១៦ របស់​លោក កុ​ល កំពូល…

ខេត្តឧត្តរមានជ័យ ៖ នគរបាល​ស្រុក​អន្លង់​វែង​បាន​អនុវត្ត​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តឧត្តរមានជ័យ លេខ​០២៤ ចុះ​ថ្ងៃ​ទី​២២ ខែមីនា ២០១៦ របស់​លោក កុ​ល កំពូល ចៅក្រម​ជុំនំជម្រះ​សាលាដំបូង​ខេត្តឧត្តរមានជ័យ ខណៈនោះ​យោង​តាម​ដីកា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ៅ ស៊ិ​ច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​ក្រោម ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

នគរបាល ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា មុន​ពេលធ្វើការ​គឺ​យោង​ទៅ​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត នឹង​យោង​ទៅ​លើ​មាន​វត្ថុ​តាង​មួយ​ចំនួន​រួម​ទាំង​ឯកសា​របស់​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​ជួញដូរ​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៥ កន្លង​ទៅ ហើយ​ជន​នេះ​បាន​គេចខ្លួន​អស់​មួយ​រយៈ​បាន​វិល​ត្រឡប់​មក​វិញ​។ នគរ​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ ២០១៧ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង រួច​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ឧត្តរមានជ័យ ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ