ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​អាក្រក់​ក៏​មាន​ប្រយោជន៍​ដែរ អាច​ឈ្នះ​ពានរង្វាន់​បាន​ទៀត

6 ឆ្នាំ មុន

ហ្ស៊ី​ម​បា​វ៉េ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជនជាតិ​ហ្ស៊ី​ម​បា​វ៉េ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខាង​មុខ​អាក្រក់​ជាងគេ​ក្នុង​ប្រទេស​ជា​លើក​ទី​៤​។ ដោយសារ​តែ​មុខមាត់​អាក្រក់​ផុត​លេខ​ក្នុង​ប្រទេស…

ហ្ស៊ី​ម​បា​វ៉េ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជនជាតិ​ហ្ស៊ី​ម​បា​វ៉េ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខាង​មុខ​អាក្រក់​ជាងគេ​ក្នុង​ប្រទេស​ជា​លើក​ទី​៤​។

ដោយសារ​តែ​មុខមាត់​អាក្រក់​ផុត​លេខ​ក្នុង​ប្រទេស លោក William Masvinu បាន​ឈ្នះ​ពានរង្វាន់​ប្រចាំ​កម្មវិធី Mr. Ugly នៅ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​។ បុរស​វ័យ​៤៣​ឆ្នាំ​រូប​នេះ មាន​ជំនឿ​ទុកចិត្ត​ថា នឹង​យកឈ្នះ​ឲ្យ​បាន នៅ​ឆ្នាំ​ក្រោយ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក ដែល​នឹង​ធ្វើ​នៅ​អាហ្វ្រិក​ខាង​ត្បួ​ង​។

ក្នុង​នាម​ជា​ជើងឯក​មុខ​អាក្រក់​ជាងគេ លោក​បាន​ទទួល​ប្រាក់​រង្វាន់​៥០០​ដុល្លារ និង​គោមួយ​ក្បាល​ពី​កម្មវិធី​។ ចំពោះ​អ្នក​ទទួល​បាន​លេខ​ពីរ​វិញ គឺ​បាន​លុយ​២០០​ដុល្លារ និង លេខ​បី​បាន​លុយ​១០០​ដុល្លារ​។

អ្នកគាំទ្រ​របស់​លោក​មាន​ជំនឿ​ចិត្ត​ថា លោក​នឹង​អាច​យកឈ្នះ​ទៀត ប្រសិនបើ​ទៅ​ប្រកួត​​នៅ​លំដាប់​ពិភពលោក​។ ដល់​ថ្នាក់​មាន​អ្នកខ្លះ​ថា លោក​គួរតែ​ឈប់​ដាក់​ពាក្យ​ប្រលង​ក្នុង​ប្រទេស​ទៅ ព្រោះ​ចង់​ទុក​ឲ្យ​អ្នក​ផ្សេង​ឈ្នះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ