ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើគ្រញូងជិត២០០ដុំដែលបម្រុងឆ្លងដែនចូលមកកម្ពុជាត្រូវបានថៃក្រសោបបាន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឈើ​គ្រញូង​ដែល​ច្រៀក​រួច​ហើយ​ប្រមាណ​ជិត​២០០​ដុំ​ត្រូវ​បាន​កម្លាំង​ជំនាញ និង​តម្រួត​ថៃ​ក្រសោប​បាន​នៅ​ក្នុង​ចំការ​អំពៅ​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា​រួម​ជា​មួយនឹង​មនុស្ស​ចំនួន​ពីរ​នាក់​ផង ខណៈ​ដែល​ឈើ​ទាំងនេះ​ត្រៀម​បម្រុង​នាំ​ឆ្លង​ដែន​ចូល​មក​កម្ពុជា ។ យោង​តាម​របាយ​ការ​ពី​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង​ដោយ​កម្លាំង​តម្រួត​​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​ទាហាន​ឈុត​ខ្មៅ​លេខ​១៣ បាន​ប្រមូលផ្តុំ​គ្នា…

ខេត្តបន្ទាយមានជ័យ ៖ ឈើ​គ្រញូង​ដែល​ច្រៀក​រួច​ហើយ​ប្រមាណ​ជិត​២០០​ដុំ​ត្រូវ​បាន​កម្លាំង​ជំនាញ និង​តម្រួត​ថៃ​ក្រសោប​បាន​នៅ​ក្នុង​ចំការ​អំពៅ​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា​រួម​ជា​មួយនឹង​មនុស្ស​ចំនួន​ពីរ​នាក់​ផង ខណៈ​ដែល​ឈើ​ទាំងនេះ​ត្រៀម​បម្រុង​នាំ​ឆ្លង​ដែន​ចូល​មក​កម្ពុជា ។

យោង​តាម​របាយ​ការ​ពី​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង​ដោយ​កម្លាំង​តម្រួត​​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​ទាហាន​ឈុត​ខ្មៅ​លេខ​១៣ បាន​ប្រមូលផ្តុំ​គ្នា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ចុះ​ទៅ​កាន់​ទីតាំង​ចំការ​អំពៅ​មួយ​កន្លែង​ដែល​នៅ​ជាយ​ភូមិ​២ ត្រង់​ចំណុច​ណូ​ន​ស្ងា​រ ស្ថិត​ក្នុង​ឃុំ​សៃ​ថង ស្រុក​ខ្ល​ង​ហាត​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

ក្នុង​ការ​ឡោម​ព័ទ្ធ​ចំការ​អំពៅ​ខាងលើ​នេះ​ដោយសារ​តែ​កម្លាំង​ទទួល​បាន​នូវ​ព័ត៌មាន​ស្តី​ពី​ការ​លប​លួច​កែ​ច្នៃ​ឈើ​គ្រញូង​ដើម្បី​ឆ្លង​ដែន​ចេញ​ទៅ​ក្រៅប្រទេស​ដែល​នៅ​ទីនោះ​មានមុខ​សញ្ញា​ចំនួន​៤​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ច្រៀក​ដុំ​ឈើ​គ្រញូង ប៉ុន្តែ​ពេល​កម្លាំង​បង្ហាញខ្លួន​គឺ​ពួក​គេ​ចំនួន​ពីរ​នាក់ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយឡែក​ពីរ​នាក់​ទៀត​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ ។

ជនសង្ស័យ​ទាំង​ពីរ​មានឈ្មោះ ប្រាក់​យ៉ូ​ន ហាម​ថង និង​ឈ្មោះ រិ​ទ្ធិ​ផុង សំរោង​ផល ហើយ​ជាក់ស្តែង​កម្លាំង​បាន​ធ្វើការ​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា រណារ​យន្ត​ចំនួន​៣​គ្រឿង ឈើ​គ្រញូង​ចំនួន​១៩០​ដុំ សម្ភារ​សម្រាប់​ច្រៀក​មួយ​ចំនួន ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​១២​គ្រាប់ និង​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ចំ​ហា​ចំនួន​១​គ្រឿង​ផង​ដែរ ។ បច្ចុប្បន្ន​វត្ថុ​តាង​រួម​ជាមួយនឹង​មុខសញ្ញា​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​ជំនាញ​នាំ​យក​ទៅ​កាន់​ខេត្ត​ស្រះ​កែវ ដើម្បី​សាកសួរ​បន្តបន្ទាប់​ពី​ពួក​គេ​បាន​សារ​ភាព​ថា ឈើ​ទាំងនេះ​គឺ​ច្រៀក​ជា​ដុំ​ៗ​ដើម្បី​នាំ​ចូល​ឆ្លង​ដែន​មក​ប្រទេស​កម្ពុជា ៕

កែសម្រួលដោយ