ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​ចម្លែក ឱ្យ​ចូល​ដឹង​តែ​ស្រាត តើ​មាន​អ្នក​ណា​ចង់​ចូល​ទេ?

6 ឆ្នាំ មុន

បារាំង ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង តម្រូវ​ឲ្យ​ភ្ញៀវ​ចូល​មក​ហូប​ទាំង​ខ្លួន​ទទេ ពេល​ទទួលទាន​ម្ហូប​។…

បារាំង ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង តម្រូវ​ឲ្យ​ភ្ញៀវ​ចូល​មក​ហូប​ទាំង​ខ្លួន​ទទេ ពេល​ទទួលទាន​ម្ហូប​។

ភោជនីយដ្ឋាន O’naturel គឺជា​ភោជនីយដ្ឋាន​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​បារាំង សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្រាត​សម្លៀក​បំពាក់​ជា​សាធារណៈ​។ ដោយសារ​តែ​ឃើញ​ទីផ្សារ​ខាង​ផ្នែក​នេះ​កំពុង​រីក​ដុះដាល​នៅ​ប្រទេស​ជិតខាង បងប្អូន​ភ្លោះ​ពីរ​នាក់​ដែល​ជា​ម្ចាស់​ហាង បាន​​សម្រេចចិត្ត​បើក​នៅ​ប្រទេស​បារាំង​។ លោក Mike និង លោក Stephane Saada ថា៖ «​អ្នក​ដែល​និយម​ចូល​ចិត្ត​ស្រាត​ជា​សាធារណៈ​អាច​ស្រាត​បាន​ត្រឹមតែ​នៅ​រដូវក្តៅ​តែ​ប៉ុណ្ណោះ​។ តែ​យើង​ចង់​ឲ្យ​ពួក​គេ​អាច​ស្រាត​បាន​គ្រប់ពេល​ចូល​មក​ក្នុង​ហាង​របស់​យើង ដោយ​មិន​ខុសច្បាប់​»​។

ដោយសារ​តែ​ភ្ញៀវ​ទាំងអស់​ត្រូវ​ស្រាត ដូចនេះ​គេ​មានច្បាប់​ប្រចាំ​ហាង​មួយ ដែល​ហាម​មិន​ឲ្យ​ភ្ញៀវ និង​បុគ្គលិក​យក​ទូរស័ព្ទ​ចូល​។ គេ​ធ្វើ​ដូចនេះ ព្រោះ​ខ្លាច​មាន​អ្នក​លួច​ថតរូប​ផ្តេសផ្តាស​។ រាល់​ស្រោម​កៅអី គឺ​ត្រូវ​តែ​ប្តូរ​ចេញ​រាល់ពេល​ភ្ញៀវ​ងើប​ចេញ​។ ភ្ញៀវ​ជា​ច្រើន​ពេញចិត្ត​នឹង​សេវាកម្ម​នេះ​យ៉ាង​ខ្លាំង​។

ទោះបីជា​ហាង​នេះ​ឲ្យ​ភ្ញៀវ​ស្រាត​ពិតមែន តែ​គេ​មិន​ឲ្យ​មាន​សកម្មភាព​ណា​ពាក់ព័ន្ធ​នឹង​ការ​រួម​ភេទ​ឡើយ​។ ប្រសិនបើ​មាន​ករណី​នេះ​កើតឡើង គេ​នឹង​ព្រមាន​ភ្ញៀវ​នោះ ឬ​មិន​ឲ្យ​ចូល​មក​ក្នុង​ហាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ