ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​-​កីឡាការិនី​ដែល​មាន​ស្នាដៃ​លេចធ្លោ​ខ្លាំង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​អំឡុង​ឆ្នាំ​២០១៧ ​ដែល​កៀក​នឹង​បញ្ចប់​នេះ គេ​ឃើញ​មាន​អត្ត​ព​លិ​ក​ឆ្នើម​ៗ​ជា​ច្រើន​នាក់​បាន​បង្ហាញស្នាដៃ​លេចធ្លោ​ខ្លាំង​តាម​រយៈ​សកម្មភាព​ប្រកួត និង​ទទួល​បាន​មេដាយ​ឬ​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ទាំង​ថ្នាក់​តំបន់​និង​ពិភពលោក​ជា ហូរហែ ។ យ៉ាងណា​ក៏​ដោយ កោះសន្ដិភាព​សូម​លើកយក​តែ​អត្ត​ព​លិ​ក​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ប៉ុន្មាន​រូប​ដែល​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​អំឡុង​ឆ្នាំ​២០១៧​នេះ​ជូន​ប្រិ​យ​មិត្ត​បាន​ជ្រាប​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​អំឡុង​ឆ្នាំ​២០១៧ ​ដែល​កៀក​នឹង​បញ្ចប់​នេះ គេ​ឃើញ​មាន​អត្ត​ព​លិ​ក​ឆ្នើម​ៗ​ជា​ច្រើន​នាក់​បាន​បង្ហាញស្នាដៃ​លេចធ្លោ​ខ្លាំង​តាម​រយៈ​សកម្មភាព​ប្រកួត និង​ទទួល​បាន​មេដាយ​ឬ​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ទាំង​ថ្នាក់​តំបន់​និង​ពិភពលោក​ជា
ហូរហែ ។ យ៉ាងណា​ក៏​ដោយ កោះសន្ដិភាព​សូម​លើកយក​តែ​អត្ត​ព​លិ​ក​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ប៉ុន្មាន​រូប​ដែល​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​អំឡុង​ឆ្នាំ​២០១៧​នេះ​ជូន​ប្រិ​យ​មិត្ត​បាន​ជ្រាប​ប៉ុណ្ណោះ ។

+ ចាន់ វឌ្ឍនាកា ៖ កីឡាករ​ឆ្នើម​ប្រចាំ​ពិភព​បាល់ទាត់​រូប​នេះ​គ្រាន់តែ​បើក​ឆាក​ឆ្នាំ​២០១៧​ភ្លាម​ក៏​មានឱកាស​បាន​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​តែ​ម្ដង​ក្នុង​រយៈពេល​ប្រមាណ​ជាង​១០​​ខែ ដោយ​ទើបតែ​បាន​បញ្ចប់​កុងត្រា​មុន​នេះ ដើម្បី​ត្រៀមខ្លួន​ទៅ​លេង​ឱ្យ​ក្លិប​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។

លោក​ទទួល​បានការ​ចាប់អារម្មណ៍​មិន​តិចទេ ​នៅ​ដើមឆ្នាំ​២០១៧​​នេះ ដោយ​ត្រូវ​អ្នក​គាំទ្រ​តាមដាន​តាំងពី​ការ​ចាកចេញ ការ​រស់នៅ និង​ការ​មិន​បាន​ប្រកួត​របស់​លោក​ជា​ដើម ទើប​ធ្វើ​ឱ្យ​លោក​កាន់តែ​លេចធ្លោ​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ ។ ដ្បិតថា​លោក​មិន​មាន​ស្នាដៃ​ណាមួយ​ជា​ដុំ​កំភួន​សម្រាប់​ឆ្នាំ​នេះ ប៉ុន្តែ​លោក​នៅ​តែ​ឈរជើង​ជា​កីឡាករ​ល្បី​ឈ្មោះ​​លំដាប់​ជួរ​មុខ​នៅ​ក្នុង​វិស័យ​បាល់ទាត់​ដដែល ដោយ​មាន​ទាំង​ទីផ្សារ​ចេញ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្ពស់​ក្នុង​ចំណោម​អ្នក​គាំទ្រ​ដ៏​ច្រើន​លើស​លប់ ។

មក​ទល់​ចុងឆ្នាំ​នេះ ចាន់ វឌ្ឍនាកា នៅ​តែ​មាន​ភាព​លេចធ្លោ​ជា​ពិសេស​ក្នុង​ពេល​លោក​ត្រូវ​គេ​តាមដាន​ពី​ការ​ត្រៀម​ចេញ​ទៅ​ប្រកួត​ឱ្យ​ក្រុម​ម៉ា​ឡេ​ស៊ី​ក្នុង​លី​គ​កំពូល​ដែល​ត្រៀម​បើក​រដូវ​កាល​ថ្មី​ឆាប់​ៗ​ខាង​មុខ​នេះ ។

+ ហេង សៅ​ឌី ៖ កីឡាករ​រូប​នេះ​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ផង​ដែរ ដោយសារ​តែ​លោក​អាច​ផ្ដួល​ស្ដេច​អុក​កាលពី​ឆ្នាំ​ចាស់ ហើយ​បាន​ឡើង​គ្រង​តំណែង​​ជា​ស្ដេច​អុក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៧ នៅ​ខេត្តសៀមរាប កាល​ពី​អំឡុង​ចូល​ឆ្នាំ​ខ្មែរ ។

លោក​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត ហើយ​បើ​ទោះជា​ការ​ផ្សព្វ​ផ្សាយ​តែ​មួយ​ប្រា​វនា​ពេល​នោះ ក៏​ស្ងប់ស្ងាត់​វិញ រហូត​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​មិន​ទទួល​បានការ​ចាប់អារម្មណ៍​មក​ទល់​ម៉ោង​នេះ ក៏​ស្នាដៃ​ដែល​លោក​ដណ្ដើម​បាន​នៅ​តែ​ជួយ​ឱ្យ​អ្នក​ពេញ​និយម​កីឡា​អុក​ទទួលស្គាល់​ពី​សមត្ថភាព​ដ៏​កម្រ​របស់​លោក​ដែរ ។

ហេង សៅ​ឌី ទទួល​បានការ​ចាប់អារម្មណ៍​មិន​តិច​ទេ​ក្នុង​ពេល​ដែល​ការ​ប្រកួត​នា​ពេល​នោះ​ចម្រុះ​ដោយ​​កីឡាករ​ល្អ​ៗ​រួម​មាន​កីឡាករ ប៊ិ​ន គា​សេង ស្ដេច​អុក​ឆ្នាំ​២០១៦ កីឡាករ ហួយ សូ​ណា ស្ដេច​អុក​ពីរ​ឆ្នាំ​ជាប់​គ្នា កីឡាករ ឈាវ បូ​រ៉ា និង​ស្ដេច​អុក​កាលពី​ឆ្នាំ​២០១០ កីឡាករ ឆ​យ វី​រ៉ា ប៉ុន្តែ​លោក​នៅ​តែ​អាច​បំបាក់​បាន​ដោយ​បច្ចេកទេស​មិនធម្មតា​។ លោក​ទទួល​បាន​ទឹកប្រាក់​១២​លាន​រៀល និង ២០​លាន​រៀល​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​ក៏​ត្រូវ​បាន​ចារ​ជា​ស្ដេច​អុក​ប្រចាំឆ្នាំ​២០១៧ មក​ទល់​នឹង​ម៉ោង​នេះ​ដែរ​។

+ ធា​រី ច​ន្ថា​ប៊ី​ន ៖ កីឡាករ​បាល់ទាត់​កូនកាត់​ខ្មែរ​-​បារាំង​រូប​នេះ​ក៏​លេចធ្លោ​នៅ​លើ​បណ្ដាញ​សារ​ព័ត៌មាន​ខ្លាំង​ណាស់​ដែរ បន្ទាប់​ពី​លោក​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប Krabi FC ដែល​ជា​សមាជិក​លី​គ​លំដាប់​ទី​២​របស់​ប្រទេស​ថៃ ហើយ​បាន​លេង​ឱ្យ​ក្រុម​នោះ​រហូត​ដល់​៣​ឆ្នាំ កាលពីដើម​ខែមករា ។

លោក​ត្រូវ​បាន​បណ្ដាញសារព័ត៌មាន និង​អ្នកគាំទ្រ​ចាប់អារម្មណ៍​ស្ទើរតែ​គ្រប់​សកម្ម​ភាព ខណៈ​ដែល​សមត្ថភាព​ប្រកួត​របស់​លោក​ក៏​ក្លាយជា​ចំណាប់អារម្មណ៍​មិនធម្មតា​នៅ​ក្នុង​វិស័យ​បាល់ទាត់​រាល់ពេល​មក​បង្ហាញខ្លួន​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​ជាមួយ​ក្រុម​អន្តរជាតិ​ម្ដង​ៗ ។ កីឡាករ​រូប​នេះ​គឺ​អាច​និយាយ​បាន​ថា​ល្បី​ខ្លាំង​តែ​ម្ដង​ក្នុង​ឆ្នាំ​២០១៧​​នេះ ហើយ​លោក​មិន​ត្រឹមតែ​ទាក់ទាញ​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​ប៉ុណ្ណោះ បណ្ដាញសារព័ត៌មាន​ក្រៅ​ស្រុក​មួយ​ចំនួន​ក៏​ធ្លាប់​បាន​ផ្សព្វផ្សាយ​ពី​លោក​ផង​ដែរ ។

លោក​ក៏​ត្រូវ​បាន​ក្រុម Krabi FC របស់​ថៃ​មួយ​នេះ ផ្ដល់​ឱកាស​ឱ្យ​ចូល​ប្រកួត​មិន​តិច​ទេ​ខុស​គ្នា​ពី​ចាន់ វឌ្ឍនាកា ទើប​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​រូប​នេះ​ឈាន​ឡើង​តែ​មួយ​ប៉ប្រិចភ្នែក​ក្នុង​ឆ្នាំ​២០១៧ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ។

+ ឃី​ម ឌី​ម៉ា ៖ បាន​ក្លាយជា​កីឡាករ​ល្បី​ឈ្មោះ​ក្នុង​ពិភព​ប្រដាល់​ជា​យូរ​មក​ហើយ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​កក្រើក​យ៉ាង​សំបើម​តែ​ម្ដង បន្ទាប់​ពី​លោក​តំណាង​ឱ្យ​កីឡាករ​គុន​ខ្មែរ​ដំបូង​គេ​ហើយ​ដណ្តើម​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ក្នុង​​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ខែសីហា​កន្លង​ទៅ ។

លោក​ប្រកួត​ផ្តាច់ព្រ័ត្រ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ថៃ​ដែល​តែងតែមាន​អំនួត ។ លោក​ត្រូវ​បាន​បណ្ដាញសារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​ក្រោយ​ទទួល​បាន​ជ័យជម្នះ ហើយ​បើ​ធៀប​នឹង​កីឡាករ​ដែល​មាន​ស្នាដៃ​ផ្សេង​ទៀត គឺ​លោក​អាច​មាន​យីអ៊ុន​ជាងគេ​ដោយសារ​តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

+ អ៊ុ​ក ស្រី​មុំ ៖ កន្លង​មក​នៅ​ក្នុង​ពិភព​កីឡា​ប៉េតង់ គេ​ស្គាល់​ច្បាស់​តែ​កីឡាការិនី​ជើង​ខ្លាំង​កែ ឡេ​ង ម្នាក់​ប៉ុណ្ណោះ ដោយ​មុខមាត់ និង​ស្នាដៃ​របស់​កីឡាការិនី​រូប​នេះ​ត្រូវ​បាន​គេ​បង្ហោះ​និង​ចុះ​ផ្សាយ​ព្រោងព្រាត​ជា​សាធារណៈ​ទៀត​ផង ។ ប៉ុន្តែ​ឈាន​ចូល​ដល់​ឆ្នាំ​២០១៧ គេ​កត់​សម្គាល់ថា កីឡាការិនី​អ៊ុ​ក ស្រី​មុំ ក៏​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ បន្ទាប់​ពី​អ្នកស្រី​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក World Championship Petaque 2017 នៅ​ទីក្រុង Ghent ប្រទេស​បែ​ល​ហ្ស៊ិ​ក ។

អ្នកស្រី​កាន់តែ​ល្បីឈ្មោះ​ថែម​ទៀត បន្ទាប់​ពី​ដណ្ដើម​បាន​មេដាយមាស​ឱ្យ​កម្ពុជា​រួម​ជាមួយនឹង​អ្នកស្រី​កែ ឡេ​ង នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ។

ក្រៅពី​អត្ត​ព​លិកខា​ង​លើ នៅ​ក្នុង​ពិភព​កីឡា​ក៏​មាន​អត្ត​ព​លិ​ក​ជា​ច្រើន​រូប​ទៀត​ដែល​មាន​ស្នាដៃ​លេចធ្លោ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ផង​ដែរ​ជា​ពិសេស​កីឡាការិនី​តែ​ម្ដង​បន្ទាប់​ពី​ពួក​គេ​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​ថ្នាក់​តំបន់ និង​ពិភពលោក ។

ទោះបី​យ៉ាងណា ការ​ចាប់អារម្មណ៍​ចំពោះ​កីឡាការិនី​ទាំងនោះ​នៅ​តែ​មាន​សន្ទុះ​តិច​ជាង​កីឡាករ​-​កីឡាការិនី​ខាងលើ ជា​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញ​សារ​ព័ត៌មាន​ក្នុងស្រុក ។ អ្នកគាំទ្រ​បាន​កត់សម្គាល់​ឃើញ​ថា ចូល​ដល់​ឆ្នាំ​២០១៧​នេះ កីឡា​ករ​កីឡាការិនី​មួយ​ចំនួន​កាន់តែ​លេចធ្លោ​ខ្លាំង ហើយ​អ្នកខ្លះ​ក៏​ចុះ​ខ្សោយកម្លាំង​គាំទ្រ​​ដែល​ធ្លាប់​ទទួល​បាន​ផង​ដែរ ដោយសារ​តែ​សមាសភាព​កីឡាករ​-​កីឡាការិនី​ល្អ​ៗ​ជំនាន់​ថ្មី​បង្ហាញខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ