ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គួរ​ជៀសវាង​អ្វីខ្លះ​ពេល​លេបថ្នាំ​គ្រាប់​ជាតិ​ដែក ?

6 ឆ្នាំ មុន

ទឹកតែ និង​កាហ្វេ ការ​លេបថ្នាំ​គ្រាប់​ជាតិ​ដែក​ជាមួយនឹង​ទឹកតែ ឬ​កាហ្វេ គឺ​អាច​កាត់​បន្ថយ​នូវ​បរិមាណ​នៃ​ការ​បឺត​ស្រូប​ជាតិ​ដែក​របស់​រាង​កាយ ។ ភេសជ្ជៈ​ទាំងនេះ​ថែម​ទាំង​អាច​កាត់​បន្ថយ​នូវ​ការ​បឺត​ស្រូប​របស់​ជាតិ​ដែក​ពី​ក្នុង​អាហារ​ផង​ដែរ​។ ឥទ្ធិពល​ទាំងនេះ​ប្រហែលជា​អាច​រួម​ចំណែក ដល់​ជំងឺ​ស្លេកស្លាំង ដោយសារ​កង្វះ​សារជាតិ…

ទឹកតែ និង​កាហ្វេ

ការ​លេបថ្នាំ​គ្រាប់​ជាតិ​ដែក​ជាមួយនឹង​ទឹកតែ ឬ​កាហ្វេ គឺ​អាច​កាត់​បន្ថយ​នូវ​បរិមាណ​នៃ​ការ​បឺត​ស្រូប​ជាតិ​ដែក​របស់​រាង​កាយ ។ ភេសជ្ជៈ​ទាំងនេះ​ថែម​ទាំង​អាច​កាត់​បន្ថយ​នូវ​ការ​បឺត​ស្រូប​របស់​ជាតិ​ដែក​ពី​ក្នុង​អាហារ​ផង​ដែរ​។ ឥទ្ធិពល​ទាំងនេះ​ប្រហែលជា​អាច​រួម​ចំណែក ដល់​ជំងឺ​ស្លេកស្លាំង ដោយសារ​កង្វះ​សារជាតិ ដែក ជា​ពិសេស​ចំពោះ​ក្រុម​មនុស្ស ដែល​មានការ​ប្រឈម​នឹង​កត្តា​គ្រោះថ្នាក់ ផ្នែក​សុខភាព​ដទៃ​ទៀត ។

ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ
សារជាតិ​កាល់ស្យូម ដែល​មាននៅ​ក្នុង​ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ មាន​ដូច​ជា​ទឹកដោះគោ និង​ហ្វ្រូ​ម៉ាស គឺ​អាច​កាត់​បន្ថយ​នូវ​ការ​បឺត​ស្រូបនៃ​ជាតិ​ដែក​ពី​ក្នុង​អាហារ និង​​ពី​ថ្នាំ​គ្រាប់ ។ ស្ថានភាព​នេះ​ប្រហែលជា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ចំពោះ​អ្នក​ដែល​មាន​ផ្ទុក​សារជាតិ​ដែក គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ​។

ប៉ុន្តែ​ប្រសិនបើ​អ្នក​ត្រូវការ​ជាតិ​ដែក​បន្ថែម​នោះ​អ្នក​ត្រូវ​លេបថ្នាំ​គ្រាប់​ជាតិ​ដែក​ជាមួយនឹង អាហារ ដែល​មាន​ជាតិ​ទឹកដោះគោ​តិច​បំផុត តាម​ដែល​អាច​ធ្វើ​បាន ។ មាន​មនុស្ស​ខ្លះ​បាន​និយាយ​ថា អ្នក​នឹង​អាច​ទទួល​បាន​នូវ​ការ​បឺត​ស្រូប​របស់​ជាតិ​ដែក​បាន​ល្អ​បំផុត ប្រសិនបើ​អ្នក​បាន​លេប​វា​ដោយ​ពោះ​ទទេ ប៉ុន្តែ​វា​អាច​នឹង​បង្កើន​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ការ​រលាក​ក្រពះ ។ កុំ​ប្រថុយ​ជាមួយនឹង​ស្ថានភាព​នេះ ។ អ្នក​គួរតែ​លេប​វា​ជាមួយនឹង​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ទាប ។

អាហារ
ការ​លេបថ្នាំ​គ្រាប់​ជាមួយនឹង​អាហារ គឺ​អាច​កាត់​បន្ថយ​នូវ​កម្រិត​នៃ​ការ​បឺត​ស្រូប​របស់​ជាតិ​ដែក​របស់​រាង​កាយ​បាន​ពី​៤០​ទៅ​៥០​ភាគរយ ។ ដើម្បី​ទទួល​បាន​នូវ​ការ​បឺត​ស្រូប​ក្នុង​កម្រិត​ដ៏​ប្រសើរ​ជាតិ​ដែក​គួរ​ត្រូវ​បាន​លេប​ជាមួយនឹង​ពោះ​ទទេ ។ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​មិន​អាច​ទ្រាំទ្រ​នឹង​វា​បាន​ទេ​ដោយសារ​តែ​ផល​រំខាន​របស់​វា គឺ​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺក្រពះ និង​ក្អួតចង្អោរ ។

ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវ​តែ​លេបថ្នាំ គ្រាប់​ជាតិ​ដែក​ជាមួយនឹង​អាហារ​ដើម្បី​កាត់​បន្ថយ​នូវ​ផល​រំខាន​នេះ នោះ​អ្នក​ត្រូវ​ជៀសវាង​នូវ​ប្រភេទ អាហារ​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ​,​ទឹកតែ​,​កាហ្វេ ឬ​ស្រូវ​សាឡី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ