ការពេញនិយមចិញ្ចឹមឆ្កែនៅតាមលំនៅឋាននីមួយៗមិនដូចគ្នាទេ អ្នកខ្លះពេញចិត្តឆ្កែមាឌធំ ឬឆ្កែប៊ែរហ្សេ អ្នកខ្លះទៀតចូលចិត្តឆ្កែតូច ដូច្នេះសម្រាប់ឆ្កែដែលមានមាឌតូចជាងស្បែកជើងកែងចោតមួយក្បាលនេះ តើមាននរណាម្នាក់ធ្លាប់បានឃើញទេ ។
លោកបាក្រូហ្វមីឌីយ៉ា អ្នកបង្កើតកម្មវិធីទូរទស្សន៍មានអំណះអំណាងថា ម៉េស៊ី ឆ្កែពូជធ័ររៀរ៍មួយក្បាលនេះ ជាឆ្កែខ្លួនតូចបំផុតនៅលើពិភពលោក កម្ពស់ត្រឹមតែ៧សង្ទីម៉ែត្រ ប្រវែង១២សង្ទីម៉ែត្រ និងទម្ងន់១៥០ក្រាម ។ បើពិនិត្យឱ្យកាន់តែច្បាស់ ឆ្កែ ម៉េស៊ី មានដងខ្លួនទំហំប៉ុនកំប៉ុងទឹកក្រូចកូកាកូឡា អាយុ៣ខែ ៕
ចែករំលែកព័តមាននេះ