ការមើលវីដេអូសិចមិនអាចក្លាយទៅជារឿងអាក្រក់ឡើង លុះត្រាតែអ្នកមិនបានប្រព្រឹត្តវាច្រើនលើសលុបទេនោះ ។ ភាគច្រើនមនុស្សយើងគឺចាប់ផ្តើមមើលរឿងសិចតាំងពីវ័យក្មេង ហើយក៏បន្តវាទៀតដែរ ។ បើសិនជាគេអាចរួមភេទពិតប្រាកដបាន ហេតុអ្វីត្រូវការមើលរឿងសិច? មានមនុស្សច្រើនណាស់ដែលញៀននឹងមើលវីដេអូសិច ហើយក៏មិនមានអារម្មណ៍អ្វីដែរបើសិនជាមិនបានមើលវាម្តងទៅពីរដងនោះ ។
ការមើលរឿងស្រើបស្រាលបែបនេះគឺជារឿងល្អបំផុតសម្រាប់ការពិសោធលើអារម្មណ៍ ប៉ុន្តែវាក៏មិនមានអ្វីគួរឲ្យសប្បាយចិត្តជាងការរួមភេទពិតប្រាកដនោះទេ ។ វីដេអូសិចគ្រាន់តែជាអារម្មណ៍ក្រៅប៉ុណ្ណោះ ។ វាគ្មានផ្តល់អារម្មណ៍ដល់រាងកាយឡើយ ។ តាមពិតទៅបុរសមួយចំនួនតូចប៉ុណ្ណោះដែលជឿថា ការមិនមើលវីដេអូសិចធ្វើឲ្យគេក្លាយទៅជាគូស្នេហ៍ដ៏ល្អ ។
វីដេអូសិចបង្កើតនូវការរំពឹងទុកចំពោះដៃគូដែលមិនមែនជាការណ៍ពិត
ពិតណាស់មានស្ត្រីជាច្រើនរអ៊ូរទាំចំពោះរាងកាយរបស់ខ្លួនថា ពួកគេមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចតារាសិចដែលដៃគូខាងប្រុសចូលចិត្តមើលទេ ។ ដូច្នេះហើយទើបធ្វើឲ្យមិនអាចរីករាយនឹងជីវិតពិតប្រាក ហើយក៏ចំណាយលុយច្រើនដើម្បីវះកាត់កែសម្រស់ស្របតាមអ្វីដែលខាងប្រុសត្រូវការដូចក្នុងវីដេអូសិច ។

កម្រិតនៃភាពស្និទ្ធស្នាលមានតិច
ក្នុងវីដេអូសិច ភាគច្រើនគឺមិនបានផ្តល់អារម្មណ៍អ្វីច្រើនឡើយក្រៅពីសម្រុក ចំៗកន្លែងតែម្តង ។ ប៉ុន្តែសម្រាប់ជីវិតផ្លូវភេទពិតប្រាកដគឺខុសគ្នាទាំងស្រុង ។ មនុស្សពីរនាក់ត្រូវមានការទាក់ទងខាងផ្លូវចិត្តខ្លាំងទើបអាចរីករាយនឹងជីវិតផ្លូវភេទដ៏ល្អមួយបាន ។ ពិតណាស់ការមើលវីដេអូសិចច្រើន នឹងធ្វើឲ្យអ្នកលែងខ្វល់អំពីការបង្កើតភាពស្និទ្ធស្នាលជាមួយដៃគូ ហើយក៏ចូលចិត្តធ្វើអ្វីៗដើម្បីឲ្យដល់ចំណុចកំពូលប៉ុណ្ណោះ ។
មិនយល់អំពីការស្នើសុំដើម្បីរួមភេទ
វីដេអូសិចគឺជារឿងដែលផ្តល់នូវការបញ្ចេញកម្លាំង ខ្លាំងៗបំផុត ។ សម្រាប់ជីវិតពិតប្រាកដវិញ ស្ត្រីពិតជាត្រូវការណាស់ការស្នើសុំនាងដើម្បីរួមភេទ ។ ពួកគេពិតជាមិនចង់បានឡើយនូវ ការចាប់ទាញក្បាលនាងចុះក្រោមដើម្បីបៀមលិង្គខាងប្រុស ហើយក៏ប្តូរទៅរួមភេទ ភ្លាមៗនោះទេ ប៉ុន្តែនាងចង់បានការថ្នាក់ថ្នម ជាពិសេសការបបោសអង្អែលយ៉ាងយូរ ដោយអមជាមួយនឹងសម្តីដ៏ស្រទន់ និងបរិយាកាសដ៏រ៉ូមេនទិចផង ។
មិនយកចិត្តទុកដាក់លើការដល់ចំណុចកំពូលរបស់ខាងស្រី
ដោយយោងទៅតាមវីដេអូសិចភាគច្រើន គឺមិនដែលខ្វល់អំពីការដល់ចំណុចកំពូលរបស់មនុស្សស្រីឡើយ ហើយអ្វីដែលគេខ្វល់ជានិច្ចនោះគឺតែខាងប្រុសប៉ុណ្ណោះ ។
បើសិនជាវីដេអូទាំងនោះបង្រៀនបុរសមិនឲ្យគិតអំពីការដល់ចំណុចកំពូលរបស់មនុស្សស្រី ឬធ្វើឲ្យគាត់យល់ថា មនុស្សស្រីនឹងដល់ចំណុចកំពូលដូចគាត់ទទួលបានដែឬនោះ វាពិតជាមិនល្អសោះឡើយសម្រាប់ការអនុវត្តនៅលើជីវិតពិតប្រាកដ ៕
ចែករំលែកព័តមាននេះ