ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ថា អាណិត​ជា​ក្មេង​រើស​កំប៉ុង​ក្នុង​រោងការ បែរជា​បែកគំនិត​បន្លំ​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​មក​រើស​កំប៉ុង​ក្នុង​រោងការ ស្រាប់តែ​ឃើញ​ភ្ញៀវ​ទុក​កាបូប​យួរដៃ​លើ​តុ ក៏​បន្លំ​លួច​យក​រត់គេច​ខ្លួន ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២១​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​មក​រើស​កំប៉ុង​ក្នុង​រោងការ ស្រាប់តែ​ឃើញ​ភ្ញៀវ​ទុក​កាបូប​យួរដៃ​លើ​តុ ក៏​បន្លំ​លួច​យក​រត់គេច​ខ្លួន ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២១​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។

យុវជន​សង្ស័យ​ឈ្មោះ ស៊ូ ដេ​វិត អាយុ​១៦​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ចំណែកឯ ម្ចាស់​កាបូប​ឈ្មោះ សន ស្រី​ពៅ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​កាត់ដេរ ស្នាក់​នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។

បើ​តាម​សម្តី​ម្ចាស់​កាបូប​បាន​ប្រាប់​ថា មុន​កើតហេតុ​គាត់​បាន​មក​ចូលរួម​ពិធី​មង្គលការ​បងប្អូន​នៅ​ចំណុច​ខាងលើ ដោយ​យួរ​កាបូបដៃ​មក​ជាមួយ​ផង លុះដល់​ម៉ោង​ចាប់ផ្តើម​កម្មវិធី​រាំ​លេង​ផង គាត់​ក៏​ទុក​កាបូប​នៅ​លើ​តុ​ដោយ​ជាប់រវល់​មើល​អ្នក​រាំ​ភ្លេចខ្លួន ស្រាប់​តែ​​យុវជន​សង្ស័យ​នោះ​ធ្វើ​សកម្មភាព​លួច​យក​កាបូប​គាត់ ហើយ​រត់គេច​ខ្លួន ប៉ុន្តែ​ភ្លាម​ៗ​គាត់​ឃើញ​ទាន់​ក៏​ស្រែក​ចោរ​ៗ​លួច​កាបូប ពេល​នោះ​បាន​បងប្អូន​គាត់​ដេញ​តាម​ពី​ក្រោយ និង​ឃាត់ខ្លួន​បាន​រួច​ដកហូត​បាន​កាបូប​មក​វិញ​។ ម្ចាស់​កាបូប​បញ្ជាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា ក្នុង​កាបូប​របស់​គាត់​មាន​លុយ​ជាង​៣០០​ដុល្លារ លុយ​រៀល​ជិត​៣០​ម៉ឺន និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​។

បច្ចុប្បន្ន​យុវជន​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ