ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃ​មាន​មិន​យក​កាន់ចង្កូត​ទេ​ប្រើ​ជើង មានអី​បាក់ជើង​ម្ខាង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​២០​នាទី រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​យុវជន​ម្នាក់​បើកបរ​យ៉ាង​លឿង​ន​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​។ តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​បានឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​គូប​ជ្រុង…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​២០​នាទី រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​យុវជន​ម្នាក់​បើកបរ​យ៉ាង​លឿង​ន​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​បានឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​គូប​ជ្រុង ពណ៌​ស មួយ​គ្រឿង​អត់​ស្លាក​លេខ​ដោយ​បើកបរ​យក​ជើង​កាច់ចង្កូត បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​៣ ក៏​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ពណ៌​លឿង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-២៣៩២ ដែល​បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​។

ប្រភព​បន្ត​ថា ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល រីឯ​យុវជន​ដែល​ព្រហើន​បើកបរ​យក​ជើង​កាច់ចង្កូត​បាន​រង​របួស​បាក់ជើង​ស្តាំ និង​សមត្ថកិច្ច​បាន​សួរនាំ​យុវជន​នោះ រូបគេ​មិន​បាន​ឆ្លើយ​អ្វី​ទាំងអស់ និយាយ​បែប​មិនដឹង​អី សមត្ថកិច្ច​សួរ​លិច​ឆ្លើយ​កើត សួរ​គោ​ឆ្លើយ​ក្របី ៕
https://youtu.be/eyaPC4b6pcc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ