ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ស្បែក Psoriasis បណ្តាល​មក​ពី​អ្វី?

6 ឆ្នាំ មុន

ជំងឺ​ស្បែក psoriasis​ជា រឿយ​ៗ វា​មានការ​ឈឺចាប់ និង​រមាស់​ស្បែក​ដែល​ធើ្វ​ឲ្យ​ក្រហម​,​រលាក ដុំ​ៗ​នៅ​លើ​ស្បែក ។ បន្ទះ​ស្បែក​ក្រហម​នោះ​ជា​ទូទៅ​មាន​គ្របដណ្តប់​ដោយ​កោសិកា​ស្បែក​ងាប់​ពណ៌​ស ។ អ្នក​វិទ្យាសាស្ត្រ​មិន​ប្រាកដ​ថា…

ជំងឺ​ស្បែក psoriasis​ជា រឿយ​ៗ វា​មានការ​ឈឺចាប់ និង​រមាស់​ស្បែក​ដែល​ធើ្វ​ឲ្យ​ក្រហម​,​រលាក ដុំ​ៗ​នៅ​លើ​ស្បែក ។ បន្ទះ​ស្បែក​ក្រហម​នោះ​ជា​ទូទៅ​មាន​គ្របដណ្តប់​ដោយ​កោសិកា​ស្បែក​ងាប់​ពណ៌​ស ។

អ្នក​វិទ្យាសាស្ត្រ​មិន​ប្រាកដ​ថា អ្វី​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ ហើយ​វា​ឆ្លង​តាម​ណា​នោះ​ទេ ។

ពួក​គេ​គ្រាន់តែ​ដឹង​ថា ជំងឺ​ស្បែក psoriasis ទាក់ទង​ទៅ​នឹង​ការ​ខូច​មុខងារ​នៃ​ហ្សែ​ន ដែល​​ហេតុការណ៍​នេះ វា​នាំ​ឲ្យ​មានការ​ឆ្លើយ​តប​មិន​ត្រឹមត្រូវ​របស់​ប្រព័ន្ធ​ភាពស៊ាំ​, ដែល​នាំ​ឲ្យ​មានការ​ផលិត​កោសិកា​ស្បែក​ថ្មី​យ៉ាង​លឿន ។ ក្នុង​ករណី​ជា​ច្រើន កត្តាបរិស្ថាន​ក៏​អាច​ជា​អ្នក​រួមចំណែក​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ផង​ដែរ ។

មូលហេតុ​ច្បាស់លាស់​នៃ​ជំងឺ​ស្បែក psoriasis​នេះ គឺ​មិន​ត្រូវ​បានដឹង​នោះ​ទេ ។ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ជឿ​ថា​លក្ខខណ្ឌ ​អាច​ចម្លង​ពី​ឪពុក​ម្តាយ​ទៅ​កូន​(​តំណពូជ​) ។ ប្រហែលជា​១/៣ នៃ​អ្នក​ដែល​កើត​មាន​ជំងឺ​ស្បែក psoriasis នេះ មាន​សមាជិកគ្រួសារ​ម្នាក់​ឬ​ច្រើន​ជាង​នេះ​កើត​មាននូវ​ជំងឺ​នេះ ។ ប៉ុន្តែ​វា​មិន​ច្បាស់​នៅឡើយ​ទេ​ថា កត្តា​តំណពូជ​តែ​មួយ​អាច​កំណត់​ថា តើ​អ្នក​នឹង​កើត​មាន​ជំងឺ​ស្បែក psoriasis នោះ ។ ជំងឺ​ស្បែក psoriasis​មិន​ឆ្លង​នោះ​ទេ​។ វា​មិន​អាច​រាលដាល​ដោយ​គ្រាន់តែ​មានការ​ប៉ះ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នោះ​ទេ ។

គ្រូពេទ្យ​ជឿ​ថា ប្រព័ន្ធ​ភាព​សុំា​គឺជា​កត្តា​មួយ​នៅ​ក្នុង​កា​រវិ​វ​ឌ្ឍ​របស់​ជំងឺ​ស្បែក psoriasis​នេះ​។ ទាំងនោះ​ដោយសារ​តែ​មានការ​កើនឡើង​ចំនួន​របស់​កោសិកា​គ្រាប់​ឈាមស​នៅ​ចន្លោះ​ស្រទាប់​ស្បែក​មិនធម្មតា​នោះ និង​ដោយសារ​តែ​ជំងឺ​ស្បែក psoriasis ឆ្លើយ​តប​ទៅ​នឹង​ថ្នាំ​ដែល​ទប់ស្កាត់​សកម្មភាព​ប្រព័ន្ធ​ភាពស៊ាំ​(immune system) ។

កត្តា​ដទៃ​ទៀត​ដែល​អាច​ឲ្យ​ជំងឺ​ស្បែក psoriasis មាន​ភាព អាក្រក់​ទៅ​ៗ, ឬ​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​បន្ទាប់​ពី​ជា​សះស្បើយ​រួម​មាន​៖

•​អាកាសធាតុ​៖ អាកាសធាតុ​ត្រជាក់​ពេក និង​ស្ងួត​ពេក​បណ្តាល​រោគ​សញ្ញា​របស់​វា អាក្រក់ ទៅ​ៗ ។ អាកាសធាតុ​ក្តៅ​, កម្តៅ​ព្រះអាទិត្យ និង​ភាព​សើម​អាច​ឲ្យ​រោគ​សញ្ញា​ថមថយ ។

•​របួស​លើ​ស្បែក​៖​ការ​គ្រោះថ្នាក់​ទៅ​លើ​ស្បែក​អាច​ឲ្យ​មាន​ជំងឺ​ស្បែក psoriasis នោះ ជា បន្ទះ​ៗ នៅ​គ្រប់កន្លែង​នៅ​លើ​ខ្លួន​, រួម​មាននៅ​ជុំវិញ​តំបន់​ដែល​គ្រោះថ្នាក់ ។ ទាំងនេះ​រួម​មាន​របួស​ទៅ​លើ​ក្រចក​ដៃជើង ឬ​ស្បែក​ដែល​ជិត​នោះ​នៅ​ពេល​កាត់​ក្រចក ។

•​ភាព​តានតឹង​អារម្មណ៍​(​ស្ត្រេ​ស​) និង​ការ​ថប់​បារម្ភ​៖​ស្ត្រេ​ស​អាច​បណ្តាល​ឲ្យ​មាន psoriasis ​លេចឡើង ភ្លាម​ៗ ឬ​អាច​អោយ​រោគ​សញ្ញា​អាក្រក់​ទៅ​ៗ ។

•​ជំងឺឆ្លង​៖ ជំងឺឆ្លង​ដូច​ជា​ការ​ឈឺ​កដោយ​ពពួក​មេរោគ​ស្ត្រិ​បតូ​កូក​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ស្បែក psoriasis​លេចឡើង​ភ្លាម ជា​ពិសេស​លើ​កូន​ក្មេង ។

•​ឪ​ស​ថ​មួយ​ចំនួនៈ ថ្នាំ​មួយ​ចំនួន​ដូច​ជា NSAIDs, beta-blockers, និង lithium ត្រូវ​បាន​គេ​រក​ឃើញ​ថា ធ្វើ​ឲ្យ​រោគ​សញ្ញា​របស់​ជំងឺ​ស្បែក psoriasis​អាក្រក់​ទៅ​ៗ ។ នៅ​ពេល​ដែល​​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ថ្នាំ​មួយ​ចំនួន​ដល់​អ្នក សូម​ប្រាប់​គាត់​ថា​អ្នកមាន​ជំងឺ​ស្បែក psoriasis​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ