ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ-ថៃ តឹងសរ​សៃ.កដាក់គ្នាមួយប្រាវ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ​សេចក្ដីរាយការណ៍បឋម​​ឱ្យ​​ដឹងថា មានការ​ប៉ះ​សម្តី​គ្នា​ដ៏​ចម្រូងចម្រាស​មួយ​ប្រាវ​ កាលពី​ថ្ងៃទី​១៤ ​ធ្នូ ​ខណៈ​​ដែល​កម្លាំង​ថៃ​មក​ហាម​​ខាង​កម្ពុជា មិន​ឱ្យ​​ក្រាល​ថ្ម​ស្ថាបនាលើ​ផ្លូវជាតិ​ភ្ជាប់​ព្រំដែន​ទាំង​​២ ស្ថិតត្រង់​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន ក្នុង​ភូមិ​បន្ទាយ​មាន​រឹទ្ធិ…

ខេត្ត​បន្ទាយមានជ័យ ៖ ​សេចក្ដីរាយការណ៍បឋម​​ឱ្យ​​ដឹងថា មានការ​ប៉ះ​សម្តី​គ្នា​ដ៏​ចម្រូងចម្រាស​មួយ​ប្រាវ​ កាលពី​ថ្ងៃទី​១៤ ​ធ្នូ ​ខណៈ​​ដែល​កម្លាំង​ថៃ​មក​ហាម​​ខាង​កម្ពុជា មិន​ឱ្យ​​ក្រាល​ថ្ម​ស្ថាបនាលើ​ផ្លូវជាតិ​ភ្ជាប់​ព្រំដែន​ទាំង​​២ ស្ថិតត្រង់​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន ក្នុង​ភូមិ​បន្ទាយ​មាន​រឹទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយ​មាន​ជ័យ ដែល​ឈម​នឹង​ច្រកព្រំដែន តំបន់​តា​ប្រា​យ៉ា ស្រុក​តា​ប្រ៉ា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ​។

សេចក្តីរាយការណ៍បន្តថា កម្លាំង​ចម្រុះ​ថៃ​​មាន​ចំនួន​២៣​នាក់ ក្នុង​នោះ​តម្រួត (​នគរបាល​) ព្រំដែន​ថៃ​​​១៩​នាក់​ដឹកនាំ​ដោយលោក​វរសេនីយ៍ទោ ឯក​ផាប ដាវ​ថៃ​ស៊ុ​ង មេបញ្ជាការ​រង​វរៈ​លេ​១២ និង​ទាហាន​ប៉ា​រ៉ា​ចំនួន​៤​នាក់ មក​ឃាត់​​គ្រឿងចក្រ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន ដែល​ទទួល​ជា​អ្នក​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៥៨ និង​ខ្នែង​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ភ្ជាប់​ទៅ​ច្រកព្រំដែន​តំបន់​បឹង​ត​ហរ​កួន -​តា​ប្រា​យ៉ា ​។ កម្លាំង​ភាគី​ថៃ ដែល​មក​ក្នុង​ឯក​សណ្ឋាន តែ​មិន​ប្រដាប់​ដោយ​អាវុធ​នោះ បាន​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា​ជាង​៣៥​ម៉ែត្រ​ គឺ​ដល់​មុខ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​បឹង​ត្រកួន ហើយ​បាន​ស្នើ​សុំ​ឱ្យ​គ្រឿងចក្រ ផ្អាក​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ត​ភ្ជាប់​ផ្លូវ​កៅស៊ូ​របស់​ថៃ ​នៅ​ចំណុច​នោះ​ជា​បណ្ដោះអាសន្ន​ ។

ពោល​គឺ​ភាគី​ថៃ​ឱ្យ​​ទុក​ករណី​នេះ ទៅ​ក្រុមការងារ​ច្រកព្រំដែន​បឹង​ត្រកួន​របស់​កម្ពុជា និង​ច្រក​តា​ប្រ៉ា​យ៉ា​របស់​ថៃ នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា ថៃ​ជា​អ្នក​សម្រប​ស​ម្រូ​ល​គ្នា​សិន​ ។ ប៉ុន្តែ​ករណី​នេះ លោក​វរសេនីយ៍ ចេ​ត សោម មន្ត្រី​កងកម្លាំង​កម្ពុជា​នៅ​បឹង​ត្រកួន​ថា មុន​ការ​ហាមឃាត់​នេះ ក្រុមហ៊ុន​ចិន​បាន​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួ​ស បាន​១០០​ភាគរយ និង​ក្រាល​ថ្ម​បាន​៧០​ភាគរយ​ទៅ​ហើយ​។

លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក​ប្រាប់​ថា ករណី​នេះ​ អាច​មិនជា​កំហុស​អ្វី​ទេ តែ​ភាគី​ថៃ​ចង់​មាន​ប្រៀប ដោយ​ចង់​ឲ្យ​ភាគី​កម្ពុជា​ស្នើ​សុំ ឬ​ជូនដំណឹង​រាល់ពេល​ស្ថាបនា ដូច​ជា​កាលពី​ក្រាល​គ្រួ​ស​លើ​ផ្លូវ កម្ពុជា​ជូនដំណឹង និង​សុំ​អនុញ្ញាត ​។ ទោះបី​យ៉ាងណា​ លោក​វរសេនីយ៍ ឡុ​ង សំណាង មេបញ្ជាការ​នគរបាល​ការពារ ព្រំដែន​គោក​វរៈ​៧០៨ និង​លោក យង់ យឺន អភិបាលស្រុក​ថ្មពួក​បាន​ប្រាប់​ដែរ​ថា ករណី​នេះ ភាគី​ថៃ​ ពុំ​សម​​អី​នឹង​មក​ហាមឃាត់​គ្រឿងចក្រ​ដូច្នេះ​ទេ​ ។

​គួរ​បញ្ជាក់​ថា ចំណុច​ដែល​ត្រូវធ្វើ​ផ្លូវ​នៅ​ត្រង់ បង្គោល​ព្រំដែន​លេខ​៣៦ នៃ​និយាម​ការ​(TA682.469) និង​នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល ការពារ​ព្រំដែន​លេខ​៨០៧ ប៉ុស្តិ៍​ច្រកព្រំដែន​តំបន់បឹង​ត្រកួន​របស់​កម្ពុជា គឺ​ឲ្យ​ទុក​គម្លាត​៣៥​ម៉ែត្រ ពី​ប​ង្កៅ​ល​ព្រំដែន​លេខ​៣៦ ។ ​ប៉ុន្តែ​ជាក់ស្តែង​ ភាគី​ថៃ​បានស្ថាបនា​ផ្លូវ​កៅស៊ូ​មក​ដល់ ត្រង់​បង្គោល​ព្រំដែន​នោះ តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ​។ ម្យ៉ាងទៀត ​បង្គោល​ព្រំដែន​លេខ​៣៦​នេះ ក៏​ត្រូវ​ពលរដ្ឋកង​កម្លាំង​ភាគី​ទាំង​២បាន​ទទួលស្គាល់​ផង​ដែរ​ ៕